លោកអ្នកនាងជាទីមេត្រី!
(VOVworld)-ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី នៃប្រទេសចំនួន 4 កម្ពុជា ឡាវ
ថៃ និងមីយ៉ាន់ ម៉ា នាថ្ងៃទី 6 មេសា ឆ្នាំ 2012 នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមបណ្ដា
អង្គការ មិត្តភាពទីក្រុងហាណូយ បានរួមសហការជាមួយស្ថានទូត នៃបណ្ដាប្រទេសកម្ពុ
ជា ឡាវ ថៃ និងមីយ៉ាន់ម៉ា រៀបចំ កម្មវិធីជួបប្រាស្រ័យមិត្តភាព៖ ទទួលបុណ្យចូលឆ្នាំថ្មីប្រ
ពៃណី ប្រទេសចំនួន 4 កម្ពុជា ឡាវ ថៃ និង មីយ៉ាន់ម៉ា ។ នេះគឺជាសកម្មភាពវប្បធម៏ ដែលបានរក្សារជាប់ក្នុងរយះពេលជាច្រើនឆ្នាំ រួមចំណែកពង្រឹងនិងពង្រីក ចំណង មិត្តភាព រវាងបណ្ដាប្រទេសក្នុងដំបន់។
![]() |
| ពិធីបុណ្យតាមទំនៀមទំលាប់ប្រពៃណី របស់ប្រទេសចំនួន 4 កម្ពុជា ឡាវ ថៃ និង មីយ៉ាន់ម៉ា (http://vov.vn) |
ក្នុងបរិយាកាសដ៏អធឹកអធម សប្បាយរីករាយ នៅបឹងTay ទីក្រុងហាណូយ
បណ្ដាពិធីបុណ្យតាមទំនៀមទំលាប់ប្រពៃណី របស់ប្រទេសចំនួន 4 កម្ពុជា ឡាវ ថៃ
និង មីយ៉ាន់ម៉ា ដូចជា៖ ចងដៃ ស្រង់ព្រះពុទ្ធបដិមា ជះទឹក…លៗ បានប្រព្រឹត្តទៅក្នុង បរិយាកាសស្និទ្ធស្នាល មិត្តភាព។ ដូច្នេះ ទោះបីជា មិនបានទទួលបុណ្យចូលឆ្នាំថ្មីជា
មួយគ្រួសារក្ដី ប៉ុន្តែ បណ្ដាមិត្ត កម្ពុជា ឡាវ ថៃ និង មីយ៉ាន់ម៉ា ដែលកំពុងធ្វើការនិង
រស់នៅនៅវៀតណាម សុទ្ធតែទទួលបានភាពកក់ក្ដៅ ជិតស្និទ ដោយបានរួមគ្នាទទួ
លបុណ្យចូលឆ្នាំថ្មីនៅទីក្រុងហាណូយ។បងច័ន្ទថាក់ផន ទីប្រឹក្សារទី៣ ស្ថានទូតឡាវប្រចាំនៅវៀតណាម បានអោយដឹងថា៖
ឆ្ងាយពីស្រុកកំណើត ក្នុងឱកាសចូលឆ្នាំថ្មីក្ដី ប៉ុន្ទែខ្ញុំក៏សប្បាយរីករាយដូចជានៅ
ស្រុកកំណើតដែរ។”
ចែករំលែករបស់បង ច័ន្ទថាក់ផន មិត្ត Dany និស្សិត កម្ពុជាកំពុងរៀនសូត្រ នៅ
មហា វិទ្យាល័យសេដ្ឋកិច្ចហាណូយក៏មានចំណាប់អារម្មណ៌រំភើប ពេលដែលបាន ទ ទួលចូលឆ្នាំថ្មីនៅ ទីក្រុងហាណូយជាលើកដំបូង៖
“ឆ្នាំនេះ ខ្ញុំបានទទួលបុណ្យចូលឆ្នាំថ្មីនៅទីក្រុងហាណូយ ខ្ញុំសប្បាយរីករាយណាស់ ពីព្រោះ ទោះបីជារស់នៅឆ្ងាយពីមាតុប្រទេស ឆ្ងាយពីឪពុក ម្ដាយ …ប៉ុន្តែ យើងខ្ញុំបានទទួលបុណ្យចូលឆ្នាំថ្មី ជាមួយមិត្តភ័ក្ក និងលោកគ្រូរ អ្នកគ្រូរ នៅទី
ក្រុងហាណូយ។”
![]() |
| ពិធីទទួលបុណ្យចូលឆ្នាំថ្មីរបស់បណ្ដានិស្សិតឡាវ កម្ពុជា និងវៀតណាម(internet) |
ក្រៅពីពិធីទទួលជាផ្លូវការ បណ្តាភ្ញៀវចូលរួមក្នុងពិធីបានរួមគ្នាក្នុង បរិយាកាស
សប្បាយ រិករាយនៃរបាំជនជាតិ ជូនពរចូលឆ្នាំថ្មី ប្រពៃណី ដែលសម្តែងដោយតំ
ណាង របស់ប្រទេសទាំងបួន។ ចំពោះមិតភក្តិ កម្ពុជា ថៃ ឡាវ និងមីយ៉ានម៉ា ពិធី ជួបប្រាស្រ័យនៅទីក្រុងហាណូយ មិនត្រឹមតែ ជាទីកន្លែង ជួបប្រាស្រ័យតែបុណ្ណោះ
ថែមទាំង ជាឱកាស ឧទេ្ទសនាម អំពី លក្ខណៈវប្បធម៌ ពិសេសរបស់ខ្លួនទៅកាន់មិត្ត
ភក្តិវៀតណាម និងអន្តរជាតិទៀតផង។
បណ្តាភ្ញៀវកត្តិយសអញ្ចើញចូលរួមក្នុងពិធីបានលើកកែវ ជូនពរគ្នា នូវគ្រប់ប្រការដ៏
បវរ ប្រសិទ្ធិពរឲ្យចំណងមិត្តិភាព ការយល់ដឹង គ្នារវាងបណ្តាប្រទេសកាន់តែរឹងមាំនិង អភិវឌ្ឍន៌ក្នុងបណ្តាឆ្នាំខាងមុខ។ ភ្ញៀវ ទាំងអស់ក៏សង្ឃឹមថា នឹងមានការជួបប្រាស្រ័យ
ដូច្នេះ ច្រើនថែមទៀត ដើម្បី តភ្ជាប់ និងជួយឲ្យប្រជាជននៃបណ្តាប្រទេសអាស៊ានខិត
ជិតគ្នាជាង រួមចំណែក ចូលក្នុងការអនុវត្តគោលដៅដែលអាស៊ានកំពុងឆ្ពោះទៅ នោះ
គឺកសាង សហគមន៌អាស៊ាននាឆ្នាំ ២០១៥។ លោក Somphne Sichaleune ឯកអគ្គរដ្ឋ ទូតឡាវប្រចាំនៅវៀតណាមឲ្យដឹងថា៖
និងអន្តរជាតិ”។
![]() |
| ពិធីជះទឹក(http://hanoimoi.com.vn) |
បុណ្យជះទឹករបស់ឡាវ ថៃ កម្ពុជា មីយ៉ាន់ម៉ា នៅទីក្រុងហាណូយបានទុក នូវចំ
ណាប់ អារម្មណ៌យ៉ាងល្អប្រសើក្នុងដួងចិត្តភ្ញៀវចូលរួម។ ភ្ញៀវទាំងអស់នាំគ្នាច្រៀងរាំ ក្នុងបទចំរៀងសប្បាយរិករាយ “ដៃកាន់ដៃសាមគ្គី ដូចបងប្អូនក្នុងផ្ទះតែមួយ” ដូចជា ពាក្សអះអាងរបស់ លោក Dao Van Binh ប្រធានសម្ព័ន្ធសមាគមន៌បណ្តាអង្គការមិត្តភា
ពហាណូយ៖
“យើងខ្ញុំសង្ឃឹមថា ដោយចិត្តភក្តី ចំណងមិត្តភាពថ្លៃថ្នូ តាមរយៈបណ្តាសកម្មភាពជួបប្រាស័្រយទាក់ទងមិត្តភាពនេះ នឹងបង្កើនការយល់ដឹងគ្នាទៅវិញ ទៅមករឹត បន្តឹងចំណងសាមគ្គីភាពរវាងប្រជាជន នៃបណ្តាប្រទេសមហា អនុតំបន់ទន្លេមេគង្គរបស់យើង”៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ



