(VOV)_ទេសចរណ៍ជាផ្នែកសេដ្ឋកិច្ចមួយក្នុងចំណោមសេដ្ឋកិច្ចស្នូលរបស់ ព្រះ រាជាណាចក្រថៃ។ តាម World Travel & Tourisim Council ( WTTC) ថា÷ផ្នែកទេស
ចរណ៍ ថៃ បានរួមវិភាគទានចំនួន១៩%នៃ GDP ប្រទេសនេះ ក្នុងឆ្នាំ ២០១២។ តាម ស្ថាប័នទេសចរណ៍ថៃថា÷ឆ្នាំ២០១២ បរិមាណភ្ញៀវទេសចរណ៍អន្តរជាតិមកដល់ថៃ បានជិត២៣លាននាក់ កើន១៩% បើប្រៀងនឹងឆ្នាំ ២០១១ និងនាំមកទឹកប្រាក់ ចំនួន ៣៦ពាន់លានដុល្លារអាមេរិក សំរាប់ផ្នែកឧស្សាហកម្មគ្មានផ្សែងនេះ។ ដើម្បីទទួលបាន
តួរលេខ នេះ ផ្នែកទេសចរណ៍ថៃ ជានិច្ចកាលមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ចីរភាពមួយ ក្នុងរយះពេលវែង និងមានគោលនយោបាយថ្មី អាទិភាព ជួយឧបត្ថម្ភជាច្រើនចំពោះ បណ្ដាអង្គភាពអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍ ក៏ដូចជាភ្ញៀវទេសចរណ៍អន្តរជាតិ
មកដល់ថៃ។
![]() |
| ទេសចរណ៍ថៃជាមួយបណ្ដាយុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មី |
ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ថៃយកចិត្តទុកដាក់ដល់ការផ្សាភ្ជាប់ ជាមួយប្រទេសអាស៊ាននានា។ នេះគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារនាំ មកអោយ ផ្នែកទេសចរណ៍ថៃនូវបរិមាណភ្ញៀវទេសចរណ៍មិនតិចទេ ដែលក្នុងនោះមានវៀត
ណាម។ ក្នុងដំណើរទៅបំពេញទស្សនកិច្ចនៅវៀតណាម នាពេលថ្មីៗនេះ អគ្គនា
យក អគ្គនាយកដ្ឋានទេសចរណ៍ថៃ លោក Suraphon Svetasreni បានអោយដឹងថា÷
“ កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍ថៃជាមួយបណ្ដាប្រទេសជិត ខាង បានប្រព្រឹត្តទៅក្នុងរយះពេលច្រើនឆ្នាំកន្លងទៅ។ ការផ្សព្វផ្សាយបណ្ដាទួរ មិនគ្រាន់តែចំពោះថៃប៉ុណ្ណោះទេ ថែមទាំងចំពោះប្រទេសផ្សេងៗទៀត។ក្នុងរយះ ពេលខាងមុខនេះ ថៃនឹងរៀបចំផ្សារណាត់មួយ ដើម្បីផ្សព្វផ្សាយទេសចរណ៍នូវ
តំបន់អាស៊ាន តំបន់ទន្លេមេគង្គផងដែរ។”
រួមដំណើរជាមួយការផ្សព្វផ្សាយទេសចរណ៍ ថៃក៏បានបង្កើតឡើងផលិត
ផលទេស ចរណ៍ទាក់ទាញជាច្រើន។ ផលិតផលពិសេសរបស់ថៃ ដែលមិនអាច
មិននិ យាយដល់ នោះគឺ÷ទេសចរណ៍វប្បធម៌រួមផ្សុំជាមួយទេសចរណ៍ទស្សនា
ស្រាវជ្រាវ ទេសចរណ៍ទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្ររួមផ្សុំជាមួយទេស ចរណ៍សមុទ្រ រោងភ្នំ …។ល។ ទន្ទឹមនឹងនោះ ថៃក៏យកចិត្តទុកដាក់ដល់ការអភិ
វឌ្ឍន៍សេដ្ឋា រចនាសម្ព័ន្ធ ដើម្បីបង្កលក្ខណះទាក់ទាញភ្ញៀវទេសចរណ៍កាន់តែ
ច្រើនពីមួយ ថ្ងៃទៅមួយថ្ងៃ។ លោក Nguyen Manh Cuong អគ្គនាយករង អគ្គនា
យកដ្ឋាន ទេសចរណ៍វៀតណាម បានអោយដឹងថា÷
“ ថៃជាប្រទេសក្នុងតំបន់អាស៊ានមានកំរិតអភិវឌ្ឍន៍ខ្ពស់។ ទោះបីជាក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ ថៃបានមានវិបត្តិនយោបាយនិងគ្រោះធម្មជាតិក្តី
ប៉ុន្តែ ថៃមានគោលនយោបាយសកម្មជាច្រើន។ ដូច្នេះ ទួរទៅថៃថោកជាងនៅ
ក្នុងប្រទេស។ ជាមួយការលើកទឹកចិត្តដូច្នេះ មិនគ្រាន់តែភ្ញៀវទេសចរណ៍វៀត
ណាម ប៉ុណ្ណោះទេ ថែមទាំងភ្ញៀវទេសចរណ៍ចិន ក៏ទៅថៃជាច្រើនណាស់ ។”
ដោយគោលនយោបាយលើកទឹកចិត្តផ្នែកទេសចរណ៍របស់ថៃ ក៏គឺជាទីមកដល់
ទាក់ទាញទឹកចិត្តសំរាប់ភ្ញៀវទេសចរណ៍វៀតណាមទៀតផង។ ក្នុងរយៈពេល ៦
ខែដើមឆ្នាំ ២០១៣ ចំនួនភៀវទេសចរណ៍ទៅទេសចរណ៍នៅថៃ ទទួលបាន ១៣
លាននាក់ កើនឡើង ២០% បើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១២។ ក្នុង
នោះ ភ្ញៀវទេសចរណ៍វៀតណាមស្រូបយក ១០.៥% នៃចំនួនភ្ញៀវ ទសេចរណ៍
នៅទីនេះ។ នាយិការនៃស្ថាប័នទេសចរណ៍ថៃ លោកស្រី Chutathip Chareonlarp
បានឲ្យដឹងថា៖
“ស្ថាប័នទេសចរណ៍របស់វៀតណាមមានការជួយឧបត្ថម្ភសំរាប់សកម្មភាពនៃ អង្គភាពអាជីវកម្មទេសចេណ៍ ដូចជា៖ ការឧទ្ទេសនាមផលិតផលថ្មី ការស្រាជ្រាវ និងស្វែងរកទួរទេសចរណ៍ ដែលភ្ញៀវទេសចរណ៍វៀតណាមអាចទៅទេសចរណ៍
នៅថៃ ឆ្លងតាមរយៈឡាវនិងកម្ពុជា។ យើងមានរបៀបចំនួន ២ ដើម្បីទៅកាន់ថៃ។
ទី ១ គឺ អាកាសចរណ៍៖ តាមរបៀបនេះ បណ្ដាក្រុមហ៊ុនអាកាសចរណ៍អនុវត្តយុទ្ធ
នា ការបើកចេញផ្លូហោះហើថ្មីនិងការបញ្ចុះតំលៃសំបុត្រ។ ទី ២ គឺ ៖ ភ្ញៀវទេស ចរណ៍វៀតណាមទៅថៃតាមផ្លូវគោក។ នេះគឺជាខ្សែផ្លូវទេសចរណ៍ដ៍ សំខាន់
របស់ថៃ ហើយយើងខ្ញុំបានស្រាវជ្រាវ ដើម្បីភ្ញៀវទេសចរណ៍ប្រើប្រាស់ខ្សែ ផ្លូវនេះប្រកបដោយភាពងាយស្រួលបំផុត។”
តាមលោកស្រី Chutathip Chareonlarp ថា៖ វៀតណាមគឺជាទីផ្សារមួយក្នុង ចំណោមទីផ្សារសំខាន់របស់ថៃ។ ផ្នែកទេសចរណ៍របស់ថៃសង្ឈឹមថា៖ ចំនួន ភ្ញៀវទេសចរណ៍មកពីវៀតណាមនឹងហួសកំរិត ដែលទទួលបានក្នុងឆ្នាំទៅមិញ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

