(VOV)_វីរះជនជួយសង្គ្រោះព្រះអង្គម្ចាស់ក្សត្រី ការតស៊ូរវាងភាពល្អនិងភាព
អាក្រក រឿងនិទានអំពីនាង Stick …ជាដើម ជាបណ្ដាទស្សនីយភាពដែលបានទាក់ ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីទ្សនិកជនវ័យក្មេងវៀតណាម។ នេះគឺជាបណ្ដា
វណ្ណកម្ម ដ៏ពិសេសដោយឡែករបស់ក្រុមឥណ្ឌូនេស៊ី និងហ្វីលីពីន ក្នុងចំណោមទស្ស
នីយភាពចំនួនជាង១០ នៅក្នុងមហោស្របរាំតុក្កតាអាស៊ីអាគ្នេយ៍ ដែលទើបនឹងបាន
ប្រព្រឹត្ត ទៅនៅរដ្ឋធានីហាណូយ។
![]() |
| ទស្សនីយភាពដ៏វិសេសវិសាលក្នុងពិធីបិទបញ្ចប់មហោស្របរាំតុក្កតាអាស៊ីអាគ្នេយ៍ |
ក្នុងរោងល្ខោនរាំតុក្កតាហាណូយ កៅអ៊ីចំនួនជាង១០០បានពេញអស់ ដែល
ក្នុង នោះភាគច្រើនគឺបណ្ដាកុមារា កុមារី។ បរិយាកាសដ៏ស្ងៀមស្ងាត់ដើម្បីរង់ចាំតួ
អង្គបង្ហាញមុខ។ សម្លេងតន្ត្រីបន្លឺឡើង និងរនាំងរោងល្ខោនត្រូវបានបើកចេញ តួអង្គ
ចំនួន៥ ក្នុងសំលៀកបំពាក់ដូចជាព្រះមហាក្សត្រ ព្រះមហាក្រត្រីយានីពីសម័យមុនៗ ។ ព្រះមហាក្សត្រ ព្រះមហាក្រត្រីយានី ព្រះអង្គម្ចាស់ក្សត្រី វីរជនក្នុងសំលៀកបំបាក់
ពណ៌លឿង បង្ហាញភាពប្រណិត និងបីសាចក្នុងសំលៀកបំពាក់ពណ៌លឿងនិង
ក្រហម ទុកពុកមាត់និងសក់ខ្មៅ វែងដល់ពោះ។ នេះគឺជារឿងនិទានអំពីវីរជនមួយ
នាក់ដ៏អង់ អាចក្លាហាន ទៅវាយប្រហារពួកបីសាចដើម្បីសង្គ្រោះ ព្រះអង្គម្ចាស់ក្សត្រី
និងទទួលបានសេចក្ដីស្នេហារបស់នាង។
ឈុតសម្ដែងទី២របស់ក្រុមឥណ្ឌូនេស៊ីនោះគឺដោយមនុស្សពិតសម្ដែង។ ក្នុង
សម្លៀកបំពាក់ ពណ៌ក្រហមដំណាងអោយអំពើអាក្រក់ និងពណ៌សដំណាងអោយអំ ពើល្អ តួអង្គវាយប្រយុទ្ធគ្នាយ៉ាងឃោឃៅណាស់ ប៉ុន្តែចុងក្រោយអំពើល្អដណ្ដើមបាន
ជ័យជំនះ។ និយាយអំពីការចាប់អារម្មណ៍របស់ខ្លួន ប្អូន Tran Thai Lam នៅសាលា
បថមសិក្សាDinh Cong បានអោយដឹងថា៖
“ ខ្ញុំចូលចិត្តបណ្ដារឿងនិទានដូច្នេះណាស់។ ព្រះអង្គម្ចាស់ក្សត្រីស្អាតណាស់
និង តួអង្គជួយសង្គ្រោះ ព្រះអង្គម្ចាស់ក្សត្រីគឺអង់អាចក្លាហានណាស់។តួអង្គជាបី
សាចមើលទៅគួរអោយខ្លាច់ណាស់។”
ខុសពីឈុតសម្ដែងមុន ឈុតសម្ដែងរបស់ក្រុមហ្វីលីពីនដ៏អ៊ូអរ ដោយមាន
ឈ្មោះ៖ នាង Stick ។នាងStick ដំបូងឡើយមួយត្រូវឈរស្ងៀមរហូត ប៉ុន្តែក្នុងថ្ងៃ
មួយទេវតាមេអំបៅបានជប់អោយនាងបានចេះដើរ លោតរត់ដូចជាមនុស្សប៉ុន្តែ
នាងមិនចង់ដូច្នេះទេ នាងចង់បានចេះហោះហើរដូចនឹងមេអំបៅ។ ទេវតាមេអំបៅខឹង សម្បារយ៉ាងខ្លាំង ដោយចិតលោភលក់មិនចេះចប់ ដូច្នេះ ទេវតាមេអំបៅនេះបាន
ក្លាយនាងត្រឡប់មកភាពដើមវិញ។
គួរអោយជក់ចិត្តជាមួយឈុតសម្ដែងពោពេញទៅដោយអត្ថន័យនេះ បងស្រី
Hoang Thu Giang ទស្សនិកជននៅរដ្ឋធានីហាណូយ បានអោយដឹងថា៖
“ ក្រោយរយៈពេល១ថ្ងៃធ្វើការដ៏ហត់នឿយនេះ ហើយបានទ្សនាឈុតសម្ដែង
ក៏សប្បាយផុលផុស និងមានចរិតលក្ខណះអប់រំនេះ គឺមានអារម្មណ៍សប្បាយរីក
រាយណាស់។ យើងមើលកំសាន្ត ហើយពីនោះដកចេញមេរៀនដើម្បីអប់រំកូនចៅ
ទៀតផង។”
ក្រោយរយៈពេល២ម៉ោងសម្ដែង បណ្ដាទស្សនិកជនជាកុមារ កុមារីវៀតណាម បានថតរូបជាមួយតួអង្គនានាទៀតផង។ បណ្ដាមិត្តក្មេងៗនេះបានត្រឡប់មកផ្ទះវិញ ដោយមានគោលបំណង ឆ្នាំ ២០១៦ វៀតណាមនឹងបន្តទទួលរៀបចំមហោស្របរាំតុក្ក តានេះទៀត ដើម្បីបានទស្សនាបណ្ដាឈុតសម្ដែងថ្មី ទាក់ទាញនិងពោពេញទៅ
ដោយអត្ថន័យ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

