(VOVWorld) - ដាំម្ទេសនៅក្នុងចំការគ្រួសារ ជាវិធានការមួយ ក្នុងចំណោមបណ្ដាវិធាន
ការដែលរដ្ឋអំណាច របស់ប្រធានាធិបតីឥណ្ឌូនេស៊ី ដាក់ចេញ ក្នុងរយះពេលថ្មីៗនេះ
ដើម្បីរាំងស្កាត់អតិផរណាកំពុងកើនឡើងយ់ាងខ្ពស់។ ប្រធានាធិបតីឥណ្ឌូនេស៊ី បាន ចាត់ទុកថា៖ វិធានការនេះ នឹងរាំងស្កាត់បានតំលៃម្ទេស -ជាមុខម្ហូបប្រពៃណីដែលមិនអាចខ្វះបាន ក្នុងការហូបចុករបស់ប្រជាជនឥណ្ឌូនេស៊ី កំពុងកើនឡើងយ៉ាងខ្ពស់ជាបន្តបន្ទាប់ ក្នុងរយះពេលកន្លងទៅ។
![]() |
| ម្ទេសជាមុខម្ហូបប្រពៃណីដែលមិនអាចខ្វះបាន ក្នុងការហូបចុករបស់ប្រជាជនឥណ្ឌូនេស៊ី(http://vietbao.vn) |
ក្នុងឆ្នាំ ២០១១ ដោយសារធាតុអាកាសទឹកភ្លៀងច្រើន ប្រទេសឥណ្ឌូនេស៊ីត្រូវប្រឈមមុខនឹង ស្ថានភាពលិចទឹកក្នុងរយះពេលច្រើនខែ។ ដូច្នេះ ដង្កូវ មមី កើតមាន ឡើងនៅដំបន់នានា ធ្វើអោយទិន្នផលម្ទេសថយចុះច្រើន។ ប្រភពផ្គត់ផ្គងម្ទេស មិន ឆ្លើយតបបានតម្រូវការទេ ដូច្នេះ តំលៃម្ទេសកើនឡើងជិត 5 ដង។ ដូច្នេះ តំលៃម្ទេស
នៅឥណ្ឌូនេស៊ី ថ្លៃជាងសាច់គោទៅទៀត។ ប្រការនេះកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ ប្រជាជនឥណ្ឌូនេស៊ី។ ក្រៅពីស្ថានភាពម្ទេសត្រូវបាត់រដូវ កើនថ្លៃ ការជះឥទ្ធិពលនៃ
ការប្រែប្រួល អាកាសធាតុ បានធ្វើអោយរដូវប្រមូលផលស្រូវនៅដំបន់ជាច្រើនត្រូវ ថយចុះ តំលៃអង្ករកើនឡើងយ៉ាងខ្លាំង។
ចំពោះមុខសភាពការណ៏នេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចនាំចូលអង្ករចំនួន ១
លាន ៣០ ហ្មឹនតោន ពីថៃនិងវៀតណាម នាខែកុម្ភះឆ្នាំ ២០១២នេះ ក្រោយរយះពេល
២ឆ្នាំបញ្ឈប់ការនាំចូលអង្ករ។ ប៉ុន្តែ រដ្ឋអំណាចឥណ្ឌូនេស៊ីក៏បានអោយដឹងថា៖ កំពុង ខ្វល់ចិត្តអំពីតំលៃរបស់ម្ទេស។ ដូច្នេះ មានតែរបៀបមួយគត់គឺ៖ ប្រជាជនត្រូវដាំម្ទេស ដោយខ្លួនឯង ដើម្បីជួយបញ្ឆុះតំលៃប្រភេទគ្រឿងទេសពិសេសនេះ។ ដូចជាប្រជាជន ឥណ្ឌូនេស៊ីជាច្រើននាក់ផ្សេងៗទៀត គ្រួសារបងស្រី Maryuni នៅភាគកណ្ដាល Jawa
ក៏ប្រើប្រាស់ម្ទេសជាច្រើន ក្នុងការហូបចុកប្រចាំថ្ងៃ៖
“គ្រួសារខ្ញុំដាំម្ទេស ពីព្រោះនោះជាតម្រូវការប្រចាំថ្ងៃ គ្រួសារខ្ញុំមិនអាចហូបចុកបាន
ប្រសិនបើគ្មានរស់ជាតិហឹរ ។ ដូច្នេះ គ្រួសារខ្ញុំបានដាំម្ទេសនៅក្នុងចំការរបស់ខ្លួន ។ ចំពោះខ្ញុំ តំលៃម្ទេសនៅលើទីផ្សារកើនឡើងខ្ពស់ ក៏មិនជះឥទ្ធិពលដល់គ្រួសារខ្ញុំដែរ។”
ចលនាដាំម្ទេសនៅចំការរបស់គ្រួសារ បានរីករាលដាលយ៉ាងទូលំទូលាយទៅក្នុងទូទាំងប្រទេស។ នាបច្ចុប្បន្ន ក្រសួងកសិកម្ម ក៏បានចាប់ផ្តើមផ្សព្វផ្សាយយ៉ាងទូលំ ទូលាយ អោយប្រជាជនអំពី បណ្ដារបៀបដាំដុះបន្លែរ និងផ្លែរឈើ ពិសេសគឺក្នុងចំការ របស់ខ្លួន ដើម្បីអាចផ្គត់ផ្គង់អោយការហូបចុករបស់គ្រួសារខ្លួន ដោយខ្លួនឯង។ ក្រៅ ពីនោះ រដ្ឋាភិបាលក៏បានចាប់ផ្តើម ជំរុញយ់ាងខ្លាំង ចលនា ដោយរបៀប ចែកចាយ
គ្រាប់ពូជម្ទេសដោយឥតគិតថ្លៃអោយប្រជាជននៅដំបន់មួយចំនួន។
ជួយជ្រោមជ្រែងចលនាខាងលើ បណ្ឌិត Muhamad Syukur សាស្រ្តចារ្យផ្នែក
ក្សេត្រវិទ្យា និងបន្លែផ្លែឈើ នៃសាលាសភាបណ្ឌិតកសិកម្ម Bogor ក៏បាន ផ្តល់ចំណេះ
ដឹង ជាសារវ័នឲ្យប្រជាជន អំពីការដាំ ម្ទេស ដើម្បីផ្គត់ផ្គង់ វត្ថុធាតុដើម ស្រស់ សម្រាប់
ម្ហូបប្រចាំថ្ងៃ៖
“ជាធម្មតាប្រជាជនអាចដំាម្ទេសនៅទីកន្លែងណាឬរដូវណាក៏បាន។ ម្ទេសអាចដំា នៅតំបន់ខ្ពង់រាបតំបន វាលទំនាបក៏បាន។ ប្រសិនជាយើងមានផ្ទៃដីចង្អៀត យើងនៅតែ ដំាបំរើតំរូវការប្រចាំថ្ងៃបាន។”
លោក Agung Laksono រដ្ឋមន្រ្តីក្រសួងសហប្រតិបត្តិការនិង សម្បូររុងរឿងឥណ្ឌូនេស៊ី
ឲ្យដឹងថា រដ្ឋាភិបាលកំពុងខំប្រឹងប្រែងរារាំងការឡើងថ្លៃម្ទេស ដោយរបៀបស្វែងរក បន្ថែម ប្រភពផ្គត់ផ្គង់លើទីផ្សារ។ មិនត្រឹមតែ អំពាវនាវប្រជាជនដំាម្ទេសដើម្បីបន្ថយអតិផលរណា ប្រធានាធិបតី Yudhoyono ក៏ បានអំពាវនាវប្រជាជនផ្លាស់ប្តូរទម្លាប់យកអង្ករធ្វើជាស្បៀង
អាហារ ចំាបាច់។រដ្ឋាភិបាលក៏បំផុសចលនា អំពាវនាវប្រជាជន ផ្លាស់ប្តូរ រចនាសម្ព័ន្ធម្ហូប
ប្រចំាថ្ងៃដោយ របៀបហូបបន្ថែម គ្រប់ធុញជាតិ ដូចជាពោត ដំឡូង ដើម្បីបន្ធូរស្រាល ក្នុង ការចំណុះទៅ។
ក្នុងស្ថានភាពតម្លៃស្បៀងអាហារលើពិភពលោកកំពុងឡើងដល់ កម្រិតខ្ពស់ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានអនុវត្តវិធានការថ្មីជាច្រើន ដោយសង្ឃឹមថា អាចដោះស្រាយបានបញ្ហាស្បៀងអាហារឲ្យប្រជាជន ជាង 230លាននាក់៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

