(VOV5)_ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងនយោបាយ ការទូត និង
សេដ្ឋកិច្ចរវាងវៀតណាមជាមួយឥណ្ឌូនេស៊ីត្រូវបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅ
មួយថ្ងៃ។ ពិសេសគឺបន្ទាប់ពីដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅឥណ្ឌូនេស៊ី របស់
លោក Truong Tan Sang ប្រធានរដ្ឋវៀតណាម នាខែមិថុនាឆ្នាំ២០១៣ ទំនាក់ទំនង
នេះត្រូវបានឡើងកំរិតជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។
![]() |
| ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងប្រធានាធិបតីឥណ្ឌូនេស៊ីSusilo Bambang Yudhoyono (TTXVN) |
នាបច្ចុប្បន្ន ឥណ្ឌូនេស៊ីជាដៃគូពាណិជ្ជកម្មធំទី៤របស់វៀតណាម ក្នុងតំបន់អា
ស៊ីអាគ្នេយ៍។ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរត្រូវបានកើនឡើង
ជា បន្តបន្ទាប់ ពីចំនួន២,៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០០៨ ឡើង៤,៨៦ ពាន់ លានដុល្លារអាមេរិក នាឆ្នាំ២០១២។ លោក Herry Hotma ទីប្រឹក្សារសេដ្ឋកិច្ចនៃ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម បានអោយដឹងថា÷
“ ក្នុងឆ្នាំ២០១៣ យើងអាចឃើញនូវកំរិតកំណើនពាណិជ្ជកម្មរវាងភាគីទាំងពីរ ហើយយើងខ្ញុំមានសុទិដ្ឋនិយមជាច្រើនអំពីសក្ដានុភាពបង្កើនការផ្លាស់ប្តូរពាណិជ្ជ កម្មក្នុងឆ្នាំ ២០១៣នេះនិងខ្ពស់ជាងឆ្នាំទៅមិញ។ ក្នុងឱកាសទៅបំពេញទស្សន កិច្ចនៅឥណ្ឌូនេស៊ីរបស់ប្រធានរដ្ឋវៀតណាមនាពេលថ្មីៗនេះ ថ្នាក់ដឹកនាំនៃប្រទេស
ទាំងពីរបានឯកភាពថា÷តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីនឹងទទួលបាន១០ពាន់ លាន ដុល្លារអាមេរិក នាឆ្នាំ២០១៨។”
ក្នុងវិស័យវិនិយោគ ឥណ្ឌូនេស៊ីបានឈរលំដាប់ថ្នាក់ទី២៧ ក្នុងចំណោមប្រទេស
និងតំបន់ដែនដីចំនួន១០១ដែលវិនិយោគចូលមកវៀតណាម ជាមួយទុនសរុបចុះបញ្ជី
ចំនួនជាង២៨៥លានដុល្លារអាមេរិក។
បណ្ដាមុខទំនិញនាំចេញស្នូលរបស់ឥណ្ឌូនេស៊ីចូលមកវៀតណាមគឺ÷ដែក ថែប ម៉ាស៊ីន ជី…ល។ ក្នុងពេលនោះ ឥណ្ឌូនេស៊ីនាំចូលពីវៀតណាមបណ្ដាមុខទំនិញ ដូចជា÷ ប្រេងឆៅ អង្ករ តែ កាហ្វេ…។ល។ ពិសេស វៀតណាមនិងឥណ្ឌូនេស៊ី នៅ មានសក្ដានុភាពជាច្រើន ដែលអាចបំពេញបន្ថែមអោយគ្នាទៅវិញទៅមក ក្នុងវិស័យ
សន្តិសុខ ថាមពលនិងសន្តិសុខស្បៀងអាហារដែរ។
ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ អោយខ្លាំងក្លាថែមទៀត
ពីដើមឆ្នាំ២០១៣មក ប្រទេសទាំងពីរបានរៀបចំវេទិកា សកម្មភាពជាច្រើន ដូចជា÷
វេទិកាពាណិជ្ជកម្ម ទេសចចរណ៍និងវិនិយោគឥណ្ឌូនេស៊ីនិងវៀតណាម (TTI) ត្រូវបានរៀបចំឡើងនាខែមិថុនាឆ្នាំ២០១៣នៅទីក្រុងហូជីមិញ…ជាដើម។លោក
Herry Hotma ទីប្រឹក្សារសេដ្ឋកិច្ចនៃស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម បាន
សង្កត់ធ្ងន់ថា÷
“ យើងខ្ញុំកំពុងខំប្រឹងប្រែងឧទ្ទេសនាមអំពីបណ្ដាឱកាសធ្វើអាជីវកម្មនៅ វៀតណាម សំរាប់អង្គភាពអាជីវកម្មឥណ្ឌូនេស៊ីនានា និងផ្ទុយទៅវិញ។ ក្រៅពីនោះ យើងខ្ញុំក៏បង្កលក្ខណះសំរាប់បណ្ដាកិច្ចសន្យាអាជីវកម្មនិងពាណិជ្ជកម្មរវាង អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរផងដែរ។ ”
ក្នុងដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang នៅឥណ្ឌូនេស៊ី នាខែមិថុនាកន្លងទៅ បានមានកិច្ចព្រមព្រៀង និងអនុសញ្ញាចំនួន៣០ត្រូវបានចុះហត្ថលេខា សហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ ជាមួយការលាតត្រដាង អនុវត្តរាល់ឯកសារសហប្រតិបត្តិការ វៀតណាមនិងឥណ្ឌូនេស៊ីអាចទទួលបាន
គោល ដៅអំពីតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីចំនួន ៥ពាន់លានដុល្លារអាមេរិក
មុនឆ្នាំ២០១៥ ដូចផែនការដែលបានដាកក់ចេញ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

