(VOV)_បណ្ដាប្រទេសនៅទ្វីបអាស៊ីនិយាយរួមនិងអាស៊ីអាគ្នេយ៍និយាយដោយ
ឡែក ជានិច្ច កាលត្រូវបានចាត់ទុកជាប្រភពដើមនៃបណ្ដាខឿនអរិយធម៌ដ៏ វិសេស វិសាលរបស់មនុស្សលោក ដោយមានបរិមាណបេតិកភ័ណ្ឌវប្បធម៌ដ៏ច្រើន កំពុងត្រូវ បានការពារនិងរក្សាទុក។ ប៉ុន្តែ ដោយមានលក្ខណះដោយឡែករបស់ខ្លួន ប្រទេស អាស៊ីអាគ្នេយ៍និមួយៗទទួលបានជោគជ័យក្នុងបណ្ដាសកម្មភាពគ្រប់គ្រង អភិរក្ស ក៏ដូចជាការពង្រីកបេតិកភ័ណ្ឌ។ នៅសន្និសីទបណ្ដាសារមន្ទីជាតិទ្វីបអាស៊ី លើកទី៤ ដែលទើបនឹងបានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ បណ្ដាប្រទេសអាស៊ីអាគ្នេយ៍បាន
ចែករំលែកបទពិសោធន៍នានា ក្នុងការអភិរក្សនិងពង្រីករាល់តំលៃនៃបេតិកភ័ណ្ឌវប្បធម៌។
![]() |
| សារមន្ទីឥណ្ឌូនេស៊ី |
ជាប្រទេសកោះធំបំផុតលើសកលលោក ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌូ
នេស៊ី បានមានការជោគជ័យជាច្រើនក្នុងការអភិរក្ស ក៏ដូចជាក្នុងការពង្រីកបេតិក
ភ័ណ្ឌ។ កាលពីឆ្នាំ ២០០៩មក ក្រសួងវប្បធម៌និងទេសចរណ៍ឥណ្ឌូនេស៊ីបានបំផុស
កម្មវិធី៖កម្លាំងរស់ថ្មីរបស់សារមន្ទី និងសារមន្ទីជួយឧបត្ថម្ភយុទ្ធនាការជាតិ ដោយ
មាន សារមួយគឺ៖ សារមន្ទីក្នុងបេះដូងខ្ញុំ។ បណ្ដាកម្មវិធីនេះត្រូវបានចាត់ទុកជាការ ខំប្រឹងប្រែងលើកកំពស់គុណភាពសារមន្ទី ក្នុងការបំរើសហគមន៍។។ កម្មវិធីនេះទទួល
បានការគាំទ្រ ដ៏សកម្មពីគ្រប់សារមន្ទីនៅឥណ្ឌូនេស៊ី និងសង្គម។ បណ្ឌិត Intan
Mardiana Napitupulu នាយកសារមន្ទីជាតិឥ្ឌូនេស៊ី បានអោយដឹងថា៖
“ ចាប់ពីពេលបំផុសយុទ្ធនាការនេះមក សារដ៏ស្និទ្ធស្នាលមួយ៖ សារមន្ទីក្នុងបេះដូងរបស់ខ្ញុំ”បានធ្វើអោយប្រជាជនឥណ្ឌូនេស៊ីផ្លាស់ប្តូរការយល់ដឹងជាច្រើនក្នុង
ការស្វែងយល់និងអភិរក្សបេតិកភ័ណ្ឌ។ នាបច្ចុប្បន្ន បានមានក្រុមមុខសញ្ញាជាច្រើន បានមកដល់សារមន្ទីនានាដើម្បីស្វែងយល់និងស្រាវជ្រាវបេតិកភ័ណ្ឌជាច្រើនរបស់
ប្រទេសជាតិ។”
មូលទស្សនះដូចនឹងបណ្ឌិត Napitupulu នាយកសារមន្ទីជាតិកម្ពុជា លោក Kong
Virech បានចាត់ទុកថា៖
“ ជាប្រទេសមួយមានសារមន្ទីជាច្រើន និងភាគច្រើនបានកសាងពីសម័យអា
ណា និគមនិយមបារាំង ដូច្នេះ កម្ពុជាក៏មានការលំបាកជាច្រើនក្នុងការអភិរក្ស និង អប់រំ ណែនាំប្រជាជនក្នុងការអភិរក្សនិងពង្រីកតំលៃបេតិកភ័ណ្ឌ។ ប៉ុន្តែ ដោយសារ ការងាររៀបបញ្ជីវត្ថុតាង គ្រប់គ្រងឯកសារ និងគ្រឹះដ្ឋានទិន្នន័យ ដូច្នេះការអភិរក្សត្រូវ
បានអនុវត្តយ់ាងល្អ។ ទន្ទឹមនឹងនោះ កម្ពុជាក៏បានរៀបចំបណ្ដាកម្មវិធីអប់រំ តាំង
បង្ហាញ តាមប្រធានបទ ឧទ្ទេសនាមអំពីបណ្ដាកេរ្ត៍ដំណែលត្រូវលូចគាស់យក ដើម្បីផ្លាស់ប្តូរមនសិការបស់ជនគ្រប់រូប។”
![]() |
| សារមន្ទីកម្ពុជា |
ចំពោះប្រទេសឡាវ បទពិសោធន៍អភិរក្សនិងពង្រីកបេតិក្ខភ័ណ្ឌត្រូវបានអនុវត្ត
តាម រយៈការអប់រំប្រពៃណីប្រវត្តិសាស្ត្រសំរាប់និសិស្សគ្រប់ជាន់ថ្នាក់។ នាយិកាសារ
មន្ទីជាតិឡាវ Phetmalayvanh Keobunma ៖
“ជារាលរាល់សប្តាហ៍ យើងខ្ញុំសហការជាមួយបណ្ដាសាលារៀនរៀបចំដំណើរ
ទស្សនា នៅសារមន្ទីសំរាប់ប្អូនៗ ដើម្បីប្អូនៗស្វែងយល់អំពីបេតិក្ខភ័ន្ធ ប្រពៃណីប្រវត្តិ
សា ស្ត្រដ៏ត្រចះត្រចង់របស់ជនជាតិឡាវ។ តាមរយៈបណ្ដាវត្ថុតាងដែលត្រូវបាន
បង្ហាញនៅសារមន្ទី ប្អូនៗនឹងចងចាំជានិច្ចមេរៀនប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ។
តាមនោះ បណ្ដាប្អូនៗអាចប្រើប្រាស់ព័ត៌មាននេះតាមប្រធានបទនិមួយៗ។”
សារមន្ទីមិនគ្រាន់តែជាទីកន្លែងតាំងបង្ហាញ រក្សារបណ្ដាវត្ថុ ប្រពៃណីវប្បធម៌
វិសេស វិសាលប៉ុណ្ណោះទេ ថែមទាំងជាទីប្រមូលផ្តុំ និងតភ្ជាប់ប្រវត្តិសាស្ត្រ រវាងអតីត កាលនិងអនាគតកាលរបស់ប្រជាជាតិនានាទៀតផង។ ដូច្នេះការងារអភិរក្ស និង
ពង្រីករាល់ បេតិកភ័ណ្ឌ មនុស្សលោកក្នុងសារមន្ទីនានានៅក្នុងតំបន់ នឹងរួមចំ
ណែកតភ្ជាប់ បេតិកភ័ណ្ឌវប្បធម៌មនុស្សនិងសហគមន៍បណ្ដាជនជាតិនៅអាស៊ី
អាគ្នេយ៍៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


