![]() |
នៅក្នុងកិច្ចសន្ទនាក្រោមប្រធានបទអ្នក ដើរតួនាទីដ៏សំខាន់ ដើម្បីជំរុញទំនាក់ទំនងមិត្តភាពរវាងវៀតណាម កម្ពុជា ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន និងផ្សព្វផ្សាយ និងមជ្ឈឹមសម្ព័ន្ធយុវជនវៀតណាមនៅទីក្រុងហូជីមិញ ក្នុងក្របខ័ណ្ឌនៃ ទិវាផ្លាស់ប្ដូរមិត្តភាពរវាងអ្នកកាសែតវ័យក្មេង យុវជន និងនិស្សិតនៃបណ្ដាខេត្តជាមិត្តព្រំដែន វៀតណាម - កម្ពុជាក្នុងឆ្នាំ ២០១៩ បានប្រព្រឹត្តិទៅខេត្តតៃនិញ និងទីក្រុងហូជីមិញនាពេលថ្មីៗនេះ ក្រុមអ្នកកាសែតសុទ្ធតែបានសង្កត់ធ្ងន់ថា៖ ដើម្បីជំរុញទំនាក់ទំនងមិត្តភាពវៀតណាម កម្ពុជាឲ្យកាន់តែអភិវឌ្ឍន៍យ៉ាងរឹងមាំនោះ តួនាទីរបស់អ្នកកាសែតវ័យក្មេង យុវជន និងនិស្សិតនៃប្រទេសទាំងពីរគឺដើរតួនាទីដ៏សំខាន់ណាស់។
រាល់បទអន្តរាគមន៍សុទ្ធតែបានអះអាងនូវតួនាទីរបស់អ្នកកាសែតក្នុងការផ្សព្វផ្សាយបណ្ដាព្រឹត្តិការណ៍ធំៗ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងវៀតណាម កម្ពុជា ឲ្យក្លាយទៅជាកក្តាសំខាន់ ដែលរួមចំណែកបង្កើតបរិយាកាសសុខសន្តិភាព ស្ថិរភាពយូរអង្វែង ដើម្បីជំរុញខ្លាំងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក៏ដូចជាលើកកម្ពស់ទំនាក់ទំនងការទូតរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។
តំណាងក្រុមអ្នកកាសែតវ័យក្មេងកម្ពុជា លោក សនស្រី សុខដៀនបានសំណេះសំណាលថា៖
រីឯលោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អ្នកកាសែតវ័យក្មេង យុវជន ក្នុងការរួមចំណែកតម្រង់ទិសដៅសាធារណមតិ ប្រយុទ្ធប្រឆាំងនឹងល្បិចកលខុសឆ្គង សំដៅបំបែកបំបាក់ចំណងសាមគ្គីភាព ក៏ដូចជារឹតបន្តឹងថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ លោកបន្តថា នៅក្នុងបរិបទនៃយុគសម័យ 4.0 នោះ មនុស្សបានប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យា ព័ត៌មាន បណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយព័ត៌មានយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។ លោក លី វ៉ាន់ហុង បានថ្លែងថា៖
ចំណែកឯ លោក Hoang Vinh Bao អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាមបានសង្កត់ធ្ងន់ថា៖ នាប៉ុន្មានឆ្នាំកន្លងទៅ ដោយផ្អែកលើពាក្យស្លោក ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ រឹងមាំស្ថិតស្ថិរយូរអង្វែង នោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម កម្ពុជាត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ហើយទទួលបានលទ្ធផលដ៏ល្អប្រសើរជាច្រើន។ លោក Hoang Vinh Bao បានចាត់ទុកថា៖
“ក្នុងបរិបទ ដែលការធ្វើសមាហរណកម្មអន្តរជាតិ កំពុងប្រព្រឹត្តិទៅយ៉ាង ទូលំទូលាយលើគ្រប់វិស័យនោះ វៀតណាម និងកម្ពុជាសុទ្ធតែជាសមាជិកនៃអង្កការអន្តរជាតិជាច្រើន ហើយមានការរួមវិភាគទានប្រកបដោយមានការទទួលខុសត្រូវ ដើម្បីរួមគ្នាកសាងពិភពមួយសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍។ ប្រព័ន្ធផ្សព្វផ្សាយ និងរាល់សកម្មភាពផ្លាស់ប្ដូរមិត្តភាពរវាងយុវជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជាបានដើរតួនាទីជំរុញទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែអភិវឌ្ឍន៍យ់ាងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃផងដែរ”។
ទាក់ទងនឹងតួនាទីរបស់អ្នកកាសែតវ័យក្មេង ក្នុងការផ្សព្វផ្សាយទំនាក់ទំនងរវាងវៀតណាម និងកម្ពុជានោះ អ្នកកាសែត ឈីសុផាល មកពីកម្ពុជាបានចាត់ទុកថា៖ បណ្ដាអ្នកកាសែតគប្បីចែករំលែកព័ត៌មានផ្លូវការជាមួយគ្នា ដើម្បីបញ្ជៀសព័ត៌មានមិនពិត ដែលជះឥទ្ធិពលដល់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ជាពិសេស ចាំបាច់ត្រូវនិពន្ធអត្ថបទកាសែតអំពីស្ថានភាពសហប្រតិបត្តិការវិនិយោគ និងលើវិស័យមួយចំនួនដួចជា៖ អបរំ សេដ្ឋកិច្ច សុខាភិបាល បរិស្ថាន និងកសិកម្មរវាងប្រទេសទាំងពីរផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

