(VOV)_បទពិសោធន៍រៀបចំបណ្ដាសកម្មភាពយុវជនស្ម័គ្រចិត្តដើម្បី​សហគ
មន៍ សុខុមាភាពសង្គម នោះគឺជាខ្លឹមសារនៃសិក្ខាសលា១ ក្នុង​ក្របខ័ណ្ឌសន្និសីទ
សហប្រតិបត្តិការយុវជន ប្រទេសទាំង៣ វៀតណាម-ឡាវ-កម្ពុជា​២០១៤ ដែលទើប
នឹងបានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ។ តាមរយៈសិក្ខា​សាលានេះ យុវជននៃប្រ
ទេសទាំង៣ មានឱកាសយល់ដឹងបន្ថែមអំពីឧត្តមភាព ក្នុងការងារស្ម័គ្រចិត្តនៅប្រ
ទេសរបស់ខ្លួន ហើយពីនោះដកបទពិសោធន៍ ​រួមចំណែកសុក្រិតការងារស្ម័គ្រចិត្ត
របស់យុវជននៃប្រទេសនិមួយៗ។

សិក្ខាសាលា៖បទពិសោធន៍រៀបចំបណ្ដាសកម្មភាពយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍និងសុខុមាលភាពសង្គម

`សន្និសីទសហប្រតិបត្តិការយុវជននៃប្រទេសទាំង៣ វៀតណាម-ឡាវ-កម្ពុជា ២០១៤
ដោយមានការចូលរួមរបស់ដំណាងចំនួន៦០រូប។ នេះគឺជាឱកាស​ដើម្បីថ្នាក់ដឹកនាំ
ជាន់ខ្ពស់នៃបណ្ដាអង្គការយុវជនពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារ រៀន
សូត្រអំពីរបៀបល្អគ្នាទៅវិញទៅមក …លៗ។ សកម្មភាពជាច្រើនត្រូវបានរៀបចំ
ឡើង នៅឱកាសនេះ ហើយចំណុចលេចធ្លោ នោះគឺសិក្ខាសាលា ​ស្ដីពី៖ បទពិ
សោធន៍រៀបចំបណ្ដាសកម្មភាពយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍និងសុខុមាល
ភាពសង្គម។ នៅទីនេះ ​ដំណាងនៃប្រទេសនិមួយៗ មានបទ​សន្ទរកថាស្ដីពីឧត្តម
ភាពរបស់ចលនាយុវជននៃប្រទេសខ្លួនក្នុងរយៈពេលកន្លងទៅ។ នៅទីនេះ បងស្រី
ស្រូយ សុជាតិ សមាជិកាគណៈកម្មាធិការអចិត្ត្រៃយ៍ ​នៃ​​សហព័ន្ធយុវជនកម្ពុជា
បានអោយដឹងថា៖

“ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ យើងខ្ញុំបានរៀបចំបណ្ដាសកម្មភាពវប្បធម៌​ ជួប​ប្រាស្រ័យ ដូចជា៖ ពិធីបុណ្យចូលឆ្នាំថ្មីព្រឹត្តិការណ៍ អង្គរសង្ក្រាន នៅអង្គរវត្ត ចល
នារាំជាពួក Flashmod …ជាដើម។​ នេះគឺជាមូលដ្ឋាន១ដើម្បីចែករំលែកវប្បធម៌
បង្កើនការយល់ដឹងគ្នាទៅ​វិញទៅមក ឧទ្ទេសនាមអំពីវប្បធម៌ ទំនៀមទំលាប់
បទពិសោធន៍…លៗ។”

សិក្ខាសាលា៖បទពិសោធន៍រៀបចំបណ្ដាសកម្មភាពយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍និងសុខុមាលភាពសង្គម

` រីឯភាគីឡាវ លោក Thongdeng Sanephaseuth នាយកភូមិយុវជន​វៀតណាម-ឡាវ
ក៏បានឧទ្ទេសនាមអំពីសកម្មភាពជាច្រើនរបស់យុវជនឡាវផងដែ​រ។ លោក Thong
deng Sanephaseuth ​បានសង្កត់ធ្ងន់ទៅលើបណ្ដាសកម្មភាពសង្គម៖

“ ឡាវជាប្រទេស១រងឥទ្ធិពលដោយខ្យល់ព្យុះតិចតូច​ណាស់ ប៉ុន្តែ​ ក្នុងខ្យល់
ព្យុះ Ketxana បានបណ្ដាលឡើងការខូចខាតជាច្រើនខាង​អាយុជីវិត​និងទ្រព្យសម្បត្តិ
នៅខេត្ត Attapu និងខេត្ត Xekong ភាគខាងត្បូងប្រទេសឡាវផងដែឬ។​ ពេលខ្យល់
ព្យុះនេះផុតទៅ យុវជនពីគ្រប់ទិសទី ដូចជានៅរដ្ឋធានីវៀងច័ន្ទ បាន​មកដល់ទីនេះ
ដើម្បីជួយឧបត្ថម្ភប្រជាជន។ នេះគឺជាប្រការដ៏ធម្មតា ពីព្រោះនោះគឺជាចរិតលក្ខ
ណះមនុស្សសាស្ត្រ។”

រីឯភាគីវៀតណាម បង Vu Minh Ly អនុប្រធានគណៈកម្មការ​សាមគ្គី​ភាព​និង
ប្រមូលផ្តុំយុវជន នៃមជ្ឈឹមសម្ព័ន្ធសមាគមយុវជន និងជានាយកមជ្ឈមណ្ឌល​ស្ម័គ្រ
ចិត្តជាតិវៀតណាម បានឧទ្ទេសនាមអំពីរបៀបធ្វើសកម្មភាពរបស់យុវជននាពេល
កន្លងទៅ៖

“​ យើងខ្ញុំបានរៀបចំបណ្ដាសកម្មភាពស្ម័គ្រចិត្តជា​ប្រចាំនៅតំបន់នានា​​។ បណ្ដា
សកម្មភាពនេះ​ប្រមូល​ផ្តុំចូលទៅលើការងារការពារបរិស្ថាន បរិច្ចាកឈាម ថែទាំសុខ
ភាពប្រជាជន…លៗ។”

ក៏ក្នុង​សិក្ខាសាលានេះដែរ បណ្ដាដំណាងបានចោទ​សំនួរ​ជាច្រើន ហើយបាន
ស្ដាប់ការអធិប្បាយ បំភ្លឺអំពីបញ្ហាជាច្រើន។​។ បងស្រី ស្រូយ សុជាតិ សមាជិកា
គណៈកម្មាធិការអចិត្ត្រៃយ៍​ នៃសហព័ន្ធ​យុវជនកម្ពុជា បានវាយតំលៃថា៖

“ ​យុវជននៃប្រទេសនិមួយៗ សុទ្ធតែចូលរួមសកម្មភាពស្ម័គ្រចិត្ត​យ៉ាង​សកម្ម។
​សកម្មភាពនេះមានអត្ថន័យជាច្រើន។​ទី១គឺនាំមកនូវការយល់ដឹងសំរាប់អ្នក​ចូលរួម
ទីពីរគឺនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់សង្គមរបស់យើង។ ក្នុង​ពេលព្រឹក
ថ្ងៃនេះ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្មវិធីរបស់បណ្ដាមិត្តស្ម័គ្រចិត្តវៀតណាម។
គេមានគោលការណ៍ ផែនការដ៏ម៉ត់ចត់ ​មានការចូលរួម​និងទទួលបានការជួយឧបត្ថម្ភ
ពី​ថ្នាក់ដឹកនាំជាន់ខ្ពស់ទៀតផង។”

ក្នុងឆ្នាំ២០១៥ខាងមុខ សន្និសីទសហប្រតិបត្តិការយុវជននៃប្រទេសទាំង៣
វៀតណាម-ឡាវ-កម្ពុជានឹងប្រព្រឹត្តទៅនៅកម្ពុជា។ សង្ឃឹមថានឹងមានស្នាដៃលេច
ធ្លោ​ជា​ច្រើន​ជាងទៀតក្នុងចលនាយុវជននឹងបានឧទ្ទេសនាមនៅសិក្ខាសាលាផ្សេងៗ
ទៀត៕