(VOV World)_ សិង្ហបុរីជាប្រទេសតូចមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មិនគ្រាន់តែ
ទាក់ ទាញភ្ញៀវទេសចរណ៍ដោយទេសភាពធម្មជាតិស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំង ដោយសារការទាក់ទាញនៃបណ្ដាមជ្ឈមណ្ឌលលក់ទិញដ៏អ៊ូអរទៀតផង។ជាប្រ ចាំឆ្នាំ បណ្ដាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅប្រទេសកោះនេះ ទាក់ទាញបរិមាណភ្ញៀវទេស
ចរណ៍ជាច្រើនពិសេសគឺនៅរដូវបញ្ជុះតំលៃ Great Singapore Sale។
| សិង្ហបុរី-ឋានសួគិលក់ដូរ(internet) |
សិង្ហបុរីត្រូវបានហៅថា÷ ឋានសួរលក់ដូរ។ បណ្ដាវិថីលក់ដូរធំៗ ដូចជា Orchard
Road, Chinatown, Bugis ជាដើម ដែលប្រមូលផ្តុំហាងលក់ទំនិញ សុទ្ធតែពាណិជ្ជ សញ្ញា លើទូទាំងពិភពលោក បានបំពេញរាល់តម្រូវការរបស់អតិថិជនដែលចូលចិត្ត Shopping។ ជាប្រចាំឆ្នាំ ពីដើមខែមិថុនា ដល់ចូងខែកក្កដា ឬក្នុងឱកាសបុណ្យ Noel ចូលឆ្នាំថ្មី បណ្ដាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅសិង្ហបុរីជានិច្ចកាលមានបណ្ដាកម្មវិធី បញ្ជុះតំលៃជា ច្រើន និងត្រូវបានហៅថា÷ រដូវបញ្ជុះតំលៃ Great Singapore Sale។ នៅពេលនោះ បណ្ដាហាងលក់ទំនិញដល់ម៉ោង១២យប់ ថែមទាំងមានមជ្ឈមណ្ឌលមួយចំនួន បើកទ្វា២៤/២៤ ម៉ោង ដើម្បីបំរើភ្ញៀវទេសចរណ៍ និងមុខទំនិញមួយចំនួនបានបញ្ជុះតំលៃរហូតទៅដល់
៧០%។ មកដល់សិង្ហបុរី ភ្ញៀវអាចរកឃើញទំនិញគ្រប់មុខពីវត្ថុអនុស្សាវរីយ៍ គ្រឿងប្រើ
ប្រាស់ ក្នុងផ្ទះ គ្រឿងអេឡិកត្រូនិច សំលៀកបំពាក់…ជាដើម។
ក្នុងចំណោមបណ្ដាមណ្ឌលលក់ដូរល្បីឈ្មោះ នៅសិង្ហបូរី យើងត្រូវនិយាយដល់
តំបន់ Orchard។ បណ្ដាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅ Orchard Road ត្រូវបានកសាងជាប់
គ្នា។ មកដល់មជ្ឈមណ្ឌល Orchard Road ភ្ញៀវទេសចរណ៍អាចជិះតាស៊ី ឡានក្រុង និង
រថ ភ្លើងក្រោមដី។
Orchard អូអរដោយមណ្ឌលលក់ដូរធំជាច្រើន។ បណ្ដាមជ្ឈមណ្ឌលពាណិជ្ជកម្ម
ដូចជា÷ ION Orchard, Orchard Central, Lucky Plaza, Paragon...ជាដើម ធ្វើអាជិវកម្ម ទំនិញ
គ្រប់មុខ ពីសំលៀកបំពាក់ វត្ថុបុរាណរបស់ជនជាតិនានា គ្រឿងប្រើប្រាស់ក្នុងផ្ទះ …។ល។
មិត្ត Tran Cong Hoang និសិត្សឆ្នាំទី៣ នៃវិទ្យាស្ថានសារព័ត៍មាន ផ្សព្វផ្សាយ បានអោយ
ដឹងថា÷
“ ប្អូនមានភាពងឿងឆ្ងល់ខ្លាំងណាស់ ចំពោះភាពស្តុកស្តម្ហនៃបណ្ដាមជ្ឈមណ្ឌល
ពាណិជ្ជកម្មរបស់សិង្ហបុរី។ បណ្ដាមជ្ឈមណ្ឌលនេះ មិនគ្រាន់តែមានទំនិញគ្រប់ប្រភេទប៉ុណ្ណោះទេ ថែមទាំងប្រជាជនសិង្ហបុរីតុបតែងហាងយ៉ាងស្អាតប្រណិតទៀតផង។ ជាពិ
សេស ប្អូនទិញបានទំនិញ១ចំនួនដ៏ពេញចិត្ត និងតំលៃសមរម្យ។ ចំពោះនិស្សិត នេះគឺ ជាឱកាសកម្រមានណាស់។”
មិនគ្រាន់តែមានទំនិញច្រើនប្រភេទប៉ុណ្ណោះទេ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មនិ
មួយៗនៅ សិង្ហបុរីសុទ្ធតែមានមជ្ឈមណ្ឌលម្ហូបអាហារ ហាងកាហ្វេ មណ្ឌលលេងកំសាន្ត
ទៀតផង។ បង Kaung ភ្ញៀវទេសចរណ៍មកពីមីយ៉ាន់ម៉ា បានអោយដឹងថា÷
“ ខ្ញុំឃើងថា÷ ចំណុចពិសេសបំផុតពេលទិញទំនិញនៅសិង្ហបូរីនេះគឺប្រមូលផ្តុំបាន ឈ្មោះក្រុមហ៊ុនបង្ហាញម៉ូតដ៏ល្បីឈ្មោះផ្សេងៗលើពិភពលោក។ បណ្ដាមជ្ឈមណ្ឌលលក់ ដូរត្រូវបានដាក់ជិតគ្នា ងាយស្រួលក្នុងការទៅ Shopping។ ទន្ទឹមនឹងនោះកាយវិការបំរើ
របស់ អ្នកលក់ក៏ស្និទ្ធស្នាល រួសរាយណាស់ ការទូទាត់ងាយស្រួលទៀតផង។”
បន្ទាប់ពីដំណើរកំសាន្តនៅតាមវិថី Orchard ភ្ញៀវទេសចរណ៍តែងតែចូលបណ្ដា
ហាងនៅ Chinatown Littele India ។ នេះគឺជាវិថីជនជាតិចិន និងឥណ្ឌារស់នៅ។ នាបច្ចុ ប្បន្ន បណ្ដាវិថីនេះ នៅរក្សារបានតមលៃប្រពៃណីជាច្រើន ជាមួយបណ្ដាហាងលក់ គ្រឿងសប្បកម្ម សំលៀកបំពាក់ ជាដើម។
បន្ទាប់ពីដំណើការទៅ Shopping ភ្ញៀវទេសចរណ៍អាចអង្គុយសម្រាក់លើកៅអីថ្ម
តាមផ្លូវ ពិសារការ៉ែម ផឹកទឹកភេសជ្ជះ មើលចង្វាក់ជីវភាពរស់នៅនៅទីនេះ។ ប្រការ
ទាំង នេះ បានបង្កើតចំណាប់អារម្មណ៍ងាយស្រួល និងសុខសាន្តត្រាណចំពោះភ្ញៀវទេស ចរណ៍ម្នាក់ៗ នាពេលមកដល់សិង្ហបុរីម្ដងៗ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
