(VOV5)_បានទស្សនាបណ្ដាឈុតសម្ដែងរបាំប្រជាប្រិយ ភ្លក់មុខម្ហូបអាហារនា
នាពោពេញទៅដោយរសជាតិដ៏ឈ្ងុយឆ្ងាញ់ពីប្រទេសថៃ ឬស្វែងយល់បន្ថែមអំពី
បណ្ដាមណ្ឌលទេសចរណ៍ល្បីឈ្មោះនៅថៃ។ នោះគឺជាបណ្ដាចំណុចដ៏វិសេសវិ
សាល គួអោយចាប់អារម្មណ៍នៅក្នុងទិវាបុណ្យ​
Thailand Day” ដែលទើបនឹងបាន
ប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ​​

បរិយាកាសវប្បធម៌ ទេសចរណ៍ថៃនៅទិវាបុណ្យ“Thailand Day”

ទិវាបុណ្យថៃជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលបានស្ថានទូតថៃប្រចាំនៅទីក្រុងហា
ណូយ រួមសហការជាមួយសភាទេសចរណ៍ថៃ ក្រុមហ៊ុន​អាកាសចរណ៍ចំកាត់ថៃ
សមាគមអង្គភាពអាជីវកម្មថៃនិងសហគមជនថៃនៅវៀតណាមរៀបចំឡើង ក្នុង
ឱកាសបុណ្យជាតិថៃ (ថ្ងៃទី៥ធ្នូ)។​ នេះគឺជាឆ្នាំទី៧ ទិវាបុណ្យថៃប្រព្រឹត្តទៅនៅទី
ក្រុងហាណូយ។ ឆ្នាំ២០១៤នេះ ទិវាបុណ្យថៃត្រូវបានរៀបចំឡើងនៅសួនឧទ្យាន
Thong Nhat Ha Noi ដោយមានផ្ទៃដីមួយពាន់មែត្រក្រឡា។ លោក Panyarak
Punthap, ឯកអគ្គរាជទូតថៃប្រចាំនៅវៀតណាមបានអោយដឹងថា៖

នេះគឺជាលើកទី៧ហើយ ដែលយើងខ្ញុំរៀបចំព្រឹត្តិការណ៍ទិវាបុណ្យថៃ។ ក៏
ដូចជាលើកមុនៗដែរ គោលដៅរបស់យើងខ្ញុំគឺចង់នាំទស្សនិកជនសម្របខ្លួនចូល
ក្នុងបរិយាកាសវប្បធម៌ថៃ។ បណ្ដាមិត្តមិនគ្រាន់តែមានឱកាសពិសារម្ហូបអាហារ
ថៃជាង២០មុខប៉ុណ្ណោះទេ ថែមទាំងបានមើលការសម្ដែងសិល្បះ ក្បាច់គុណដ៏វិ
សេសវិសាលរបស់ថៃទៀតផង។ សង្ឃឹមថា បន្ទាប់កម្មវិធីនេះ មិត្តអាចយល់ដឹង
បន្ថែមអំពីចំណុចវប្បធម៌ដ៏វិសេសវិសាលរបស់ថៃ។

បរិយាកាសវប្បធម៌ ទេសចរណ៍ថៃនៅទិវាបុណ្យ“Thailand Day”

បណ្ដារបាំដ៏អ៊ូអរ សប្បាយរីករាយរបស់បណ្ដាសិល្បករ សិល្បការនីនៅលើឆាក
សម្ដែងបានធ្វើអោយបរិយាកាសនៅក្នុងពិធីបុណ្យថៃកាន់តែអ៊ូអរ ទាក់ទាញភ្ញៀវមក
ទស្សនាយ៉ាងច្រើនកុះករ ។​

​ នេះគឺជាលើកដំបូងដែលខ្ញុំបានចូលរួមពិធីបុណ្យថៃ។ នាពេលព្រឹកខ្ញុំមកសួន
ឧទ្យានដើម្បីហាត់ប្រាណ ហើយបានដឹងថាមានសកម្មភាពនេះ។ ចូលរួមពិធីបុណ្យ
វប្បធម៌ថៃ ខ្ញុំសប្បាយរីករាយណាស់។
”.

ទន្ទឹមនឹងការគយគន់បណ្ដាឈុតសម្ដែងសិល្បះដ៏វិសេសវិសាលនេះ​ ភ្ញៀវដែលចូលរួម
ទិវាបុណ្យថៃ​អាចស្វែងយល់បន្ថែមអំពីបណ្ដាមុខម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ធ្វើដោយ
បាតដៃរបស់បណ្ដាអ្នកចុងភៅថៃ។ បង Arun អ្នកចុងភៅនៃភោជនីយដ្ឋាន​ Thai
Restaurant & Lounge, បាន អោយដឹងថា​៖

ថ្ងៃនេះ ស្តង់ទំនិញរបស់យើងខ្ញុំមានមុខម្ហូបប្រពៃណីរបស់ថៃ។ មុខម្ហូបទាំង
នេះសុទ្ធតែពិបាកធ្វើណាស់។ ​ហើយជនវៀតណាមចូលចិត្ត​ម្ហូបអាហារថៃណាស់។

​ពេលបានមើលរបៀបធ្វើម្ហូបអាហារដោយផ្ទាល់ភ្នែកផង និងបានភ្លក់មុខម្ហូបអាហារថៃផង ភ្ញៀវទស្សនាគ្រប់រូបតាំងពីអ្នកចាស់ដល់មិត្តវ័យក្មេងសុត្ធតែចូលចិត្តណាស់៖​

មុខម្ហូបនេះឆ្ងាញ់ណាស់។ វាសមជាមួយរស់ជាតិរបស់ជនវៀតណាម។ មុខម្ហូប
នេះស្រដៀងគ្នា​នឹងម្ហូបរបស់វៀតណាមដែរ។

នេះគឺជាមុខម្ហូបភ្លាសូមឆាំ​របស់ថៃ។ ខ្ញុំចូលចិត្តមុខម្ហូបនេះណាស់។ មកទីនេះ
ឃើញបរិយាកាសដ៏សប្បាយរីករាយ បានធ្វើអោយខ្ញុំនឹកប្រទេសថៃ​ណាស់​។ ខ្ញុំធ្លាប់
បានទៅថៃក្នុងរយៈពេល១ខែ តាមរយៈកម្មវិធីផ្លាស់ប្តូរនិស្សិតរវាងប្រទេសទាំងពីរ។


បរិយាកាសវប្បធម៌ ទេសចរណ៍ថៃនៅទិវាបុណ្យ“Thailand Day”

ក្តាប់​បានតម្រូវការអំពីការស្វែងយល់វប្បធម៌ថៃ ក៏ដូចជាតម្រូវការទៅទេសចរណ៍
នៅថៃ ​គណៈចាត់តាំងបានមានស្តង់ទំនិញចំនួន២សំរាប់ក្រុមហ៊ុនអាកាសចរណ៍ថៃ
​និងបណ្ដាស្ថាប័នទេសចរណ៍ថៃប្រចាំនៅវៀតណាម ដើម្បីឧទ្ទេសនាមអំពីបណ្ដាកម្ម
វិធីបញ្ចុះតំលៃសំបុត្រយន្តហោះ ផែនទីថៃ មណ្ឌលទេសចរណ៍​ល្បីឈ្មោះនៅថៃ…ជា
ដើម។ ​ភ្ញៀវមានការចម្ងន់ផ្សេងៗ ត្រូវបាន កម្មា​ភិ​ បាលទទួលបន្ទុកនឹងដោះស្រាយ
ភ្លាមមួយរំពេច។ លោកស្រី Churathit នាយិកាស្ថាប័នទេសចរណ៍ជាតិថៃ បានអោយ
ដឹងថា៖​​

យើងខ្ញុំមានគោលបំណងផ្សព្វផ្សាយ ឧទ្ទេសនាមអំពីវប្បធម៌ដ៏វិសេសវិសាល
មុខម្ហូបអាហារប្រពៃណីរបស់ថៃទៅដល់ជនរដ្ឋធានីហាណូយគ្រប់រូប។​ មានមុខម្ហូប
១ចំនួនដូចនឹងមុខម្ហូបរបស់វៀតណាម ពីព្រោះវប្បធម៌នៃប្រទេស​ទាំងពីរប្រហាក់ប្រ
ហែលគ្នា។ ​

ទោះបីជាបានប្រព្រឹត្តទៅតែក្នុងកន្លះថ្ងៃតែប៉ុណ្ណោះក្តី ពីម៉ោង១៥ដល់ម៉ោង២២ក្តី
ប៉ុន្តែបានមានភ្ញៀវចំនួនបួនពាន់នាក់បានមកចូលរួម។ ​ប្រការនេះបាន​សរអោយ
ឃើញថា៖ វប្បធម៌ម្ហូបអាហារ និងទេសចរណ៍ថៃមានការទាំក់ទាញទឹកចិត្តយ៉ាងខ្លាំង
ចំពោះភ្ញៀវវៀតណាម៕​