(VOVworld)-មហោស្រពសិល្បៈច្រៀងThenចាប៉ីTinh លើកទី៤ដែលទើបនឹង ប្រ
ព្រឹត្តទៅនៅខេត្ត Lang Sonបានបង្កើតឡើងវិញប្រភេទសិល្បៈ ពិសេស១របស់ជន
ជាតិ Tay, Nung ដែលរស់នៅភាគខាងជើងវៀតណាមដូចជាខេត្ត​Ha Giang, ខេត្ត​
Lang Sonខេត្តCao Bang ជាដើម។ មហោស្រពនេះ ក៏ជាឱកាសដើម្បីឧទ្ទេសនាម
អំពីតម្លៃវប្បធម៌ច្រៀងThenចាប៉ីTinh ក្នុងបរិយាកាស វប្បធម៌របស់ជនរួមជាតិនៃ
បណ្តាជនជាតិ Tay, Nung, Thai និងជាគំនូរតូច១ ស្តី អំពីឃ្លាំងកេរិ៍្តមរគកវប្បធម៌
ពិសេស។

សិល្បៈករ សិល្បៈការិនីសម្តែងច្រៀងThen ចាបី Tinh
(រូបថតៈ Internet)

ច្រៀងThenចាប៉ីTinh ជាប្រភេទវប្បធម៌ប្រជាប្រិយពិសេសនៅតំបន់ព្រៃភ្នំ ភាគខាងជើងវៀតណាម។ ឆ្លងកាត់រយៈពេលចង្វាក់ច្រៀង Then បាន​ក្លាយទៅ
ជាមុខម្ហូបស្មារតីដែលមិនអាចខ្វះបាន និងជាព្រលឹងក្នុងជីវភាពរស់ នៅវប្បធម៌
របស់បងប្អូននៅទីនេះ។ តាមទស្សនៈប្រជាប្រិយ Then មានន័យថា Thien,Thien
គឺជាមេឃនិងត្រូវបានចាត់ទុកជា ចង្វាក់ច្រៀងរបស់ព្រះអាទិទេពប្រទានឲ្យ។ជន
រួមជាតិ Tay មានទស្សនៈថា ចង្វាក់ Then បាន​ជួយពាំនាំសេចក្តីបួងសួងឡើង
ទៅលើមេឃ។ ច្រៀងThenចាប៉ីTinh នៅខេត្តនីមួយៗ មានលក្ខណៈពិសេស
ដោយឡែកដែលមានត្រឹមតែប្រជាជននៅទីនោះ សម្តែង។ លោក Hoang Duc
Hau ប្រធាននាយកដ្ឋានវប្បធម៌ជន​ជាតិឲ្យដឹងថា៖

"ក្នុងចង្វាក់ Then គឺមានច្រៀងផងនិងរាំផង។ ភ្លេងរបស់Then មាន
សម្លេង របស់ចាប៉ី Tinh និងមានសម្លេងរបស់ផ្លិតដែលលិល្បៈករធ្លាប់បាន
ប្រើប្រាស់ពេលសម្តែងច្រៀង Then។ ចំពោះខ្លឹមសារនៃច្រៀង Thenក៏មាន
ពហុបែបពោពេញទៅដោយកត្តាសកម្ម"។

មហោស្រពច្រៀងThenចាប៉ីTinhលើកទី៣ទាក់ទាញបានសិល្បៈករជាច្រើន
កុះករ ដែលមកពីខេត្តក្រុងភាគខាងជើងចំនួន១០។ នេះក៏ជាឱកាស​ដើម្បី លើក
តម្កើងអភិរក្ស និងអភិវឌ្ឍន៌ប្រភេទសិល្បៈប្រជាប្រិយពិសេសនេះ និងរួមចំណែក
ធ្វើឲ្យពហុបែបជីវភាពរស់នៅក្នុងសង្គម កសាងបរិយាកាសវប្បធម៌រស់រវឹកជ្រឿន
លឿន។ តាមរយៈមហោស្រពលើកនេះ គឺសំដៅរៀបចំជាជំហានៗ សំដៅឈាន
ដល់ដំណាក់កាលបង្កើតសំណុំឯកសារបញ្ចូនឡើងអង្គការUNESCOទទួលស្គាល់
ច្រៀងThenចាប៉ីTinh ជាបេតិកភ័ណ្ឌវប្បធម៌អរូបិយរបស់មនុស្សលោក។ នៅក្នុង
ពិធីបើកបហោស្រព លោក Vi Van Thanh ប្រធានគណៈ កម្មា ធិការប្រជាជន
ខេត្ត​ Lang Son ឲ្យដឹងថា៖

"មហោស្រពលើកនេះ​ទាក់ទាញបានសិប្បករ សិល្បៈការិនីជាង
៣០០នាក់មកពីខេត្តចំនួន១០។ នេះក៏ជាបណ្តាសកម្មភាពសំដៅអភិរក្ស
និងពង្រីកតម្លៃ វប្បធម៌នៃបណ្តាជនជាតិ។ ទន្ទឹមនឹងនោះ នេះក៏ជាឱកាស
ដើម្បីលើកដំកើងនិង ឧទ្ទេសនាមសិល្បៈ ច្រៀង​Then ទៅកាន់មិត្តភក្តិ
ក្នុងនិងក្រៅប្រទេស"។

សព្វថ្ងៃ​ច្រៀងThen កំពុងស្ថិតក្នុងប្រភេទចំនួន២គឺ Then បុរាណ(ជា​ច្រៀង
Then ព្រលឹងបំរើផ្នែកជំនឿ) និង Then ថ្មី (ជាThenមានការច្នៃប្រឌិត)។ ប្រការ សំខាន់គឺត្រូវរក្សានិងពង្រីកឲ្យបានបរិយាកាសសម្តែងច្រៀង Then។ ការផ្លាស់ប្តូរ
ថ្មីនិងកែច្នៃច្រៀង Then មិនមានន័យថា លុបចោលកត្តាពិធីការបុណ្យ ដោយសារ
កត្តាពិធីការបុណ្យនេះ ទើបធ្វើឲ្យមនុស្សខិតជិតគ្នានិងជក់ចិត្តជាមួយប្រភេទ
សិល្បៈនេះ។ មហោស្រពច្រៀង Then ចាបី Tính លើកទី៤នេះ បានរៀបចំនៅ
ខេត្ត Lang Son ជាសកម្មភាព១ក្នុងចំណោមសកម្មភាពឈានដល់ការសុក្រិដ សំណុំឯកសារដាក់ជូន UNESCO ទទួលស្គាល់ ច្រៀង Then ចាបី Tinh ក្លាយ
ទៅជាបេតិកភ័ណ្ឌវប្បធម៌អរូបិយរបស់មនុស្សលោក៕