![]() |
| អង្គការវិទ្យាសាស្ត្រនិងអប់រំអ.ស.ប(UNESCO) បានទទួលស្គាល់ជំនឿធ្វើសក្ការៈបូជាស្ដេច Hung នៅខេត្ត Phu Tho ជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍ដំណាងមនុស្សលោក។ (vov.vn) |
VOV-គិតតាំងពីឆ្នាំ២០០០មកពិធីបុណ្យវិហារ Hung ត្រូវបានរដ្ឋលើកកំពស់
ជាពិធីបុណ្យថ្នាក់ជាតិ។ រដ្ឋបានតាងនាមឲ្យប្រជាជនទូទាំងប្រទេសរៀបចំពិធី
បុណ្យ នេះក្នុងទ្រង់ទ្រាយយ៉ាងធំនិងប្រព្រឹត្តទៅដ៏អធឹកអធម។ ឆ្នាំនេះពិធីបុណ្យ
ធ្វើសក្ការៈបូជាស្ដេច Hung មានចំណុចពិសេសមួយនោះគឺពិធីទទួលប័ណ្ណរបស់
UNESCO លើកដម្កើងទទួលស្គាល់ជំនឿធ្វើសក្ការៈបូជាស្ដេច Hung នៅខេត្ត Phu
Tho ជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍ដំណាងមនុស្សលោក។ លោក Ha Ke San អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Tho និងជាប្រធានគណៈចាត់តាំង
ពិធីបុណ្យបានឲ្យដឹងថា៖
“ក្នុងផ្នែកពិធីបុណ្យមានកម្មវិធីមួយទទួលប័ណ្ណទទួលស្គាល់ជំនឿស្ដេច Hung ក៏ជាពិធីចាប់ផ្ដើមពិធីបុណ្យវិហារ Hung នាយប់ថ្ងៃទី៤ខែទី៣តាមច័ន្ទកតិ។ ទី២គឺមានពិធីបុណ្យវិថីជាមួយការចូលរួមរបស់សហគមន៍ដើម្បីពង្រីកប្រពៃណីដំបន់
ដីជីដូនជីតា។”
![]() |
| គិតតាំងពីឆ្នាំ២០០០មកពិធីបុណ្យវិហារ Hung ត្រូវបានរដ្ឋលើកកំពស់ជាពិធីបុណ្យថ្នាក់ជាតិ។ (vov.vn) |
នៅពិធីទទួលប័ណ្ណទទួលស្គាល់របស់ UNESCO បានមានដំណាងរបស់ប្រទេសចំនួន២៤ក្នុងគណៈកម្មាធិការអន្តររដ្ឋាភិបាលអនុវត្តអនុសញ្ញារបស់
UNESCO និងជនវៀតណាមនៅឯបរទេសជាច្រើនកុះករមកពីប្រទេសជាច្រើន
លើពិភពលោកត្រឡប់មកប្រទេសវិញដើម្បីចូលរួម។ នេះក៏ជាឱកាសដើម្បី
ប្រជាជនពិភពលោកយល់បន្ថែមអំពីតំលៃលេចធ្លោសកលរបស់ជំនឿធ្វើ
សក្ការៈបូជាស្ដេច Hung អត្តសញ្ញាណវប្បធម៍ពោពេញទៅដោយចរិតលក្ខណៈ
មនុស្សសាស្ត្របង្ហាញស្មារតីសាមគ្គីភាពរបស់ជនវៀតណាម។ លោក Dang
Dinh Thuan អនុប្រធានសមាគមសិល្បៈប្រជាប្រិយខេត្ត Phu Tho បានចាត់ទុក
ថា៖
“Phu Tho ជាដំបន់ដីប្រភពដើមរបស់ប្រជាជាតិ ដំបន់ដីចាប់ផ្ដើមបុព្វហេតុ
កសាងនិងការពារប្រទេសជាតិរបស់បណ្ដាស្ដេច Hung។ នៅដំបន់ដីខេត្ត Phu
Tho ក្រៅពីបណ្ដាកេរ៌្តដំណែលថ្នាក់ជាតិវិហារ Hung នៅមានកន្លែងកេរ៌្តដំណែល
ទាក់ទិនដល់ជំនឿធ្វើសក្ការៈបូជាស្ដេច Hung ជាង៣០០កន្លែងទៀត។ បណ្ដា
ជំនាន់ជនវៀតណាមតាមរយៈប្រពៃណីធ្វើសក្ការៈបូជាស្ដេច Hung ដើម្បីបង្ហាញនូវការដឹងគុណរបស់បណ្ដាជំនាន់បុព្វបុរសបានមានគុណូបការៈកសាងនិង
ការពារប្រទេសជាតិ។”
![]() |
| ពិធីធ្វើសក្ការៈបូជានៅមណ្ឌលកេរ៌្តដំណែលវិហារ Hung បានប្រព្រឹត្តទៅព្រមៗគ្នា នៅកន្លែងជាង១៤០០កន្លែងធ្វើសក្ការៈបូជាស្ដេច Hung ក្នុងទូទាំងប្រទេស។ (vov.vn) |
ចំណុចថ្មីមួយក្នុងពិធីបុណ្យធ្វើសក្ការៈបូជាឆ្នាំនេះគឺបណ្ដាពិធីការធ្វើ
សក្ការៈបូជាស្ដេច Hung ត្រូវបានកំណត់បទដ្ឋាន។ ពិធីធ្វើសក្ការៈបូជានៅមណ្ឌល
កេរ៌្តដំណែលវិហារ Hung បានប្រព្រឹត្តទៅព្រមៗគ្នានៅកន្លែងជាង១៤០០កន្លែង
ធ្វើសក្ការៈបូជាស្ដេច Hung ក្នុងទូទាំងប្រទេស។ ពិធីបានចាប់ផ្ដើមដោយការ
ដែលដំណាងរបស់រដ្ឋរៀបចំអុធអូបនៅវិហារ Thuong ជាកន្លែងដែលបណ្ដាស្ដេច
Hung មុននេះបានធ្វើបួងសួងដល់ទេវតា។ នេះជាពិធីការរំលឹកដល់គុណូបការៈ
របស់បណ្ដាស្ដេច Hung ដែលបានបង្រៀនឲ្យប្រជាជនចេះដាំស្រូវ។
បងស្រី Nguyen Thi Thu Phuong នៅស្រុកDong Anh ទីក្រុងហាណូយបានឲ្យ
ដឹងថា គ្មានបំណងអ្វីជាងក្រៅជារៀងរាល់ឆ្នាំបានមកទីនេះម្ដងនិងក្នុងពេលកូនធំឡើងបងស្រីនឹងនិទានឲ្យកូនស្ដាប់អំពីប្រភពដើមនៃប្រទេសជាតិ។តាមបង
ស្រីថា ការដែល UNESCO ទទួលស្គាល់ជំនឿធ្វើសក្ការ់បូជាស្ដេច Hung បានធ្វើ
ឲ្យពិធីបុណ្យវិហារ Hung មានចរិតលក្ខណៈអន្តរជាតិ។
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ



