VOVWorld- ព្រះGiongជាព្រះ១អង្គក្នុងចំណោមព្រះទាំង៤អង្គ ដែលត្រូវបាន ប្រសិទ្ធិនាមជាព្រះអមតះចំនួន៤អង្គ នឹង ត្រូវបានស្តេចទ្រង់តែងតាំងធ្វើជា Phu
Dong Thien Vuong ។នាសព្វថ្ងៃ ព្រះGiong ត្រូវបានប្រជាជនធ្វើសក្ការះបូជានៅ
ទីកន្លែង ជាច្រើន។តំបន់ជាច្រើននៅប្រារព្វពិធីបុណ្យរំលឹកវិញ្ញាណក្ខ័ន្ធព្រះ Giong
ផង ដែល លេចធ្លោបំផុតគឺបុណ្យ Giong នៅភូមិ Phu Dong ស្រុក Gia lam ហាណូយ។
ពិធីបុណ្យ ព្រះGiong នៅភូមិ Phu Dong ត្រូវបានរៀបចំក្នុងទ្រង់ទ្រាយធំបំផុតនៅ
តំបន់ វាលទំនាប Bac Bo។ពិធីបុណ្យបានបើកចាប់ពីថ្ងៃទី ៦ កើតដល់ទី១២កើតខែទី៤ តាមច័ន្ទគតិ។
ចូលរួមពិធីបុណ្យ Giong នៅភូមិ Phu Dong មានភូមិចំនួន៥ រួមមាន៖ភូមិ Phu Duc
ភូមិ Phu Dong ភូមិ Dong Vien ភូមិ Dong Xuyen នឹងភូមិ Hoi Xa -ជាភូមិដែល មានការ
ជាប់ពាក់ព័ន្ធដល់រឿងព្រេងព្រះGiong។
ពិធីបុណ្យ Giong នៅភូមិ Phu Dong គឺជាបុណ្យវាយកំទេចខ្មាំងដោយមានតួរ
សម្តែងរាប់រយតាមសេណារីយ៉ូ១ ដែលបន្សល់ទុកដោយជីដូនជីតា។ទន្ទឹមនោះ
បណ្តាឧបករណ៏សម្តែង សំលៀកបំពាក់ ឈុតសម្តែងនិមួយៗ តួរសម្តែងនិមួយៗសុទ្ធតែមានអត្ថន័យដ៏ជ្រាលជ្រៅ។ទំនាក់ទាញរបស់បុណ្យ Giong មុនបង្អស់ត្រូវគិត ដល់អត្ថន័យអប់រំសេចក្តីស្នេហាជាតិ ប្រពៃណីក្បាច់គុន ឆ័ន្ទះមោះមុតនឹងបំណង
ប្រាថ្នាមានឯករាជសេរីភាពរបស់ប្រជាជាតិវៀតណាម។លោក Phan Xuan Chinh-
អ្នកចាស់ជរាម្នាក់ក្នុងភូមិបានឲ្យដឹងថា៖ប្រជាជនយើងខ្ញុំ មានមោទនភាពយ៉ាង
ក្រៃលែងដោយសារមានកេរ្តិ៍មរតក១របស់ជីដូនជីតាដែលបន្សល់ទុកឲ្យ។ព្រះGiong មានគុណបំណាចបង្ក្រាបសត្រូវឈ្លានពាន An ។ហេតុដូច្នេះប្រជាជនវៀតណាម កសាងវិហារធ្វើសក្ការះបូជានឹងប្រាព្ធពិធីបុណ្យដើម្បី រំលឹកគុណនៃព្រះអង្គ ។
បុណ្យ Giong នៅភូមិ Phu Dong ទាក់ទាញការចូលរួមរបស់ភ្ញៀវរាប់ម៉ឺននាក់។ ពិសេសគឺពេលដែលបុណ្យ Giong ត្រូវបានអង្គការយូនេស្កូទទួលស្គាល់ជាបេតិកភ័ណ្ឌ វប្បធម៏អរូបីរបស់មនុស្សលោកនាឆ្នាំ២០១០ បរិមាណភ្ញៀវដែលមកចូលរួមពិធីបុណ្យ កាន់តែច្រើនឡើងៗ។ដោយហេតុនេះ ការងារត្រៀមរៀបចំត្រូវបានធ្វើយ៉ាងម៉ត់ចត់។ តាមទំនៀមទំលាប់ អ្នកណាដែលត្រូវបានជ្រើសរើសដើរតួរលោក Hieu គឺជាកិតិ្តយស របស់គ្រួសារ វង្ស់ត្រកូលខ្លួននឹងត្រូវបានអ្នកភូមិហៅដោយការគោរពរាប់អានថា៖
លោក Hieu ។សម្តែងតួរមេទ័ពស្រីខ្មាំងសត្រូវ An គឺជាកុមារីស្រស់ស្អាតអាយុតិច
ជាង១៣ឆ្នាំ។បង Nguyen Manh Tuongជាអ្នកដែលដើរតួរជាលោក Hieu នៅពិធីបុណ្យ
ឆ្នាំនេះបាននិយាយថា៖ យើងខ្ញុំហ្វឹកហាត់ក្នុងរយះពេលកន្លះខែ។ចំនួនទឹកប្រាក់ដែល
គ្រួសារខ្ញុំ បានចាយឲ្យការទិញសម្លៀកបំពាក់ ធ្វើពិធីដង្ហែ ឡើងដល់រាប់សិបលាន
ដុង។ក៏ប៉ុន្តែនេះជាសកម្មភាពថែរក្សាប្រពៃណីដ៏ល្អប្រពៃរបស់ស្រុកកំណើត យើងខ្ញុំ
មិនគិតគូរអ្វីទេ។ រីឯលោក Ngo Van Nhip ដើរតួរជាទ័ពម្នាក់នៃកងទ័ព Ai Lao របស់
ព្រះGiongក៏ប្រាប់ ឲ្យដឹងដែរថា៖ ឆ្នាំណាខ្ញុំក៏ចូលរួមដែរ។បើសិនជាមិនមានក្រុមទ័ព
Ai Lao នេះបុណ្យGiong មិននៅជាបុណ្យGiong ទៀតទេ។ខ្ញុំទៅពិធីបុណ្យGiong ដើម្បីបួងសួងសូមឲ្យគ្រួសារ ទាំងមូលមានសុខភាពល្អ ជួបតែនឹងសេចក្តីសុខ នឹងអាកាសធាតុអំណោយផលជាដើម។
លក្ខណះពិសេសរបស់បុណ្យGiong គឺប្រជាជនសំរេចរូបភាពរបស់ពិធីបុណ្យ។ ប្រជាជនប្រារព្វពិធីបុណ្យដោយខ្លួនឯង។ដោយហេតុនេះបុណ្យ Giong នៅភូមិ
Phu Dong មានកំលាំងទាក់ទាញយ៉ាងខ្លាំងក្នុងការសុក្រិដ្ឋចរិយាសម្បិត្តមនុស្ស៕
![]() |
| បុណ្យវិហារព្រះGiongភូមិ Phu Dong(រូបថត៖ Internet) |
Dong Thien Vuong ។នាសព្វថ្ងៃ ព្រះGiong ត្រូវបានប្រជាជនធ្វើសក្ការះបូជានៅ
ទីកន្លែង ជាច្រើន។តំបន់ជាច្រើននៅប្រារព្វពិធីបុណ្យរំលឹកវិញ្ញាណក្ខ័ន្ធព្រះ Giong
ផង ដែល លេចធ្លោបំផុតគឺបុណ្យ Giong នៅភូមិ Phu Dong ស្រុក Gia lam ហាណូយ។
ពិធីបុណ្យ ព្រះGiong នៅភូមិ Phu Dong ត្រូវបានរៀបចំក្នុងទ្រង់ទ្រាយធំបំផុតនៅ
តំបន់ វាលទំនាប Bac Bo។ពិធីបុណ្យបានបើកចាប់ពីថ្ងៃទី ៦ កើតដល់ទី១២កើតខែទី៤ តាមច័ន្ទគតិ។
ចូលរួមពិធីបុណ្យ Giong នៅភូមិ Phu Dong មានភូមិចំនួន៥ រួមមាន៖ភូមិ Phu Duc
ភូមិ Phu Dong ភូមិ Dong Vien ភូមិ Dong Xuyen នឹងភូមិ Hoi Xa -ជាភូមិដែល មានការ
ជាប់ពាក់ព័ន្ធដល់រឿងព្រេងព្រះGiong។
![]() |
| បុណ្យព្រះGiong គឺជាពិធីបុណ្យវប្បធម៏ប្រពៃណី១(រូបថត៖Internet) |
សម្តែងរាប់រយតាមសេណារីយ៉ូ១ ដែលបន្សល់ទុកដោយជីដូនជីតា។ទន្ទឹមនោះ
បណ្តាឧបករណ៏សម្តែង សំលៀកបំពាក់ ឈុតសម្តែងនិមួយៗ តួរសម្តែងនិមួយៗសុទ្ធតែមានអត្ថន័យដ៏ជ្រាលជ្រៅ។ទំនាក់ទាញរបស់បុណ្យ Giong មុនបង្អស់ត្រូវគិត ដល់អត្ថន័យអប់រំសេចក្តីស្នេហាជាតិ ប្រពៃណីក្បាច់គុន ឆ័ន្ទះមោះមុតនឹងបំណង
ប្រាថ្នាមានឯករាជសេរីភាពរបស់ប្រជាជាតិវៀតណាម។លោក Phan Xuan Chinh-
អ្នកចាស់ជរាម្នាក់ក្នុងភូមិបានឲ្យដឹងថា៖ប្រជាជនយើងខ្ញុំ មានមោទនភាពយ៉ាង
ក្រៃលែងដោយសារមានកេរ្តិ៍មរតក១របស់ជីដូនជីតាដែលបន្សល់ទុកឲ្យ។ព្រះGiong មានគុណបំណាចបង្ក្រាបសត្រូវឈ្លានពាន An ។ហេតុដូច្នេះប្រជាជនវៀតណាម កសាងវិហារធ្វើសក្ការះបូជានឹងប្រាព្ធពិធីបុណ្យដើម្បី រំលឹកគុណនៃព្រះអង្គ ។
| ការហែរហមនៅពិធីបុណ្យGiong (រូបថត៖ Internet) |
លោក Hieu ។សម្តែងតួរមេទ័ពស្រីខ្មាំងសត្រូវ An គឺជាកុមារីស្រស់ស្អាតអាយុតិច
ជាង១៣ឆ្នាំ។បង Nguyen Manh Tuongជាអ្នកដែលដើរតួរជាលោក Hieu នៅពិធីបុណ្យ
ឆ្នាំនេះបាននិយាយថា៖ យើងខ្ញុំហ្វឹកហាត់ក្នុងរយះពេលកន្លះខែ។ចំនួនទឹកប្រាក់ដែល
គ្រួសារខ្ញុំ បានចាយឲ្យការទិញសម្លៀកបំពាក់ ធ្វើពិធីដង្ហែ ឡើងដល់រាប់សិបលាន
ដុង។ក៏ប៉ុន្តែនេះជាសកម្មភាពថែរក្សាប្រពៃណីដ៏ល្អប្រពៃរបស់ស្រុកកំណើត យើងខ្ញុំ
មិនគិតគូរអ្វីទេ។ រីឯលោក Ngo Van Nhip ដើរតួរជាទ័ពម្នាក់នៃកងទ័ព Ai Lao របស់
ព្រះGiongក៏ប្រាប់ ឲ្យដឹងដែរថា៖ ឆ្នាំណាខ្ញុំក៏ចូលរួមដែរ។បើសិនជាមិនមានក្រុមទ័ព
Ai Lao នេះបុណ្យGiong មិននៅជាបុណ្យGiong ទៀតទេ។ខ្ញុំទៅពិធីបុណ្យGiong ដើម្បីបួងសួងសូមឲ្យគ្រួសារ ទាំងមូលមានសុខភាពល្អ ជួបតែនឹងសេចក្តីសុខ នឹងអាកាសធាតុអំណោយផលជាដើម។
![]() |
| លោកHieu co នៅពិធីបុណ្យGiong(រូបថត៖Internet) |
Phu Dong មានកំលាំងទាក់ទាញយ៉ាងខ្លាំងក្នុងការសុក្រិដ្ឋចរិយាសម្បិត្តមនុស្ស៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ



