Hai Phong-ទីក្រុងល្បីឈ្មោះដោយស្ពាន

(VOVWORLD) -ចំពោះអ្នកធ្លាប់បានទស្សនានិងរស់នៅទីក្រុង Hai Phong គឺសុទ្ធតែបានឆ្លងកាត់ ស្ពានជាច្រើននិងមានចំណាប់អារម្មណ៍ចំពោះទេសភាពដ៏ស្រស់ស្អាតរបស់ស្ពាន មួយចំនួនដូចជា ស្ពាន Quay ស្ពាន Xi Mang និងស្ពាន Rao។ ស្ពានទាំងអស់នេះ បាន ដិតជាប់នូវស្នាមជើងរបស់អ្នកធ្វើដំណើរទៅវិញទៅមកច្រើនសន្ធឹកសន្ធាប់។ ស្ពានក៏ជា សាក្សី ដោយបានឃើញការឡើងចុះនៃជីវភាពរស់នៅប្រចាំថ្ងៃក៏ដូចជាការអភិវឌ្ឍយ៉ាង ខ្លាំងក្លារបស់ទីក្រុង Hai Phong ផងដែរ។

ទីក្រុង Hai Phong មិនត្រឹមតែបានគេហៅថាជាទីក្រុងកំពង់ផែនិងទីក្រុងផ្កាក្ងោក ក្រហមប៉ុណ្ណោះទេ ទីក្រុងថែមទាំងបានគេប្រសិទ្ធិនាមថ្មីគឺទីក្រុងរបស់ស្ពាន។ក្នុង ប្រវត្តិសាស្ត្រ ដំណាក់កាល ២០១៣-២០១៨ ជាដំណាក់កាលដែលទីក្រុង Hai Phong បានសាងសង់ស្ពានច្រើនបំផុត។ ពុំនោះសោត ទីក្រុងបានបំបែកឯកតគ្គកម្មរបស់វៀត ណាម ដោយសំណង់ស្ពានធំ តូចជាង២០ស្ពានផងដែរ។ ស្ពានទាំងអស់នេះ បានតភ្ជាប់ក្តីសុបិនរបស់ប្រជាជនក្នុងតំបន់ជាពិសេសជម្រុញឲ្យមានកំណើនសេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូន។

Hai Phong-ទីក្រុងល្បីឈ្មោះដោយស្ពាន - ảnh 1 ស្ពាន Quay ឆ្លងកាត់ទន្លេ Tam Bac (រូបថតៈ អ៊ិុធ្វើណិត)

        លើទន្លេ Lach Tray ស្ពានចំនួន៣ត្រូវបានស្ថាបនាឡើង ដោយមានឈ្មោះថា ស្ពាន Rao ទី២ ស្ពាន Niem ទី២ និងស្ពាន Dong Khe ដែលបានតភ្ជាប់ជាមួយខ័ណ្ឌ Duong Kinh ខ័ណ្ឌ Kien An និងខ័ណ្ឌ An Duong។ នៅពាក់កណ្តាលឆ្នាំ២០១៧ ស្ពាន ឆ្លងកាត់សមុទ្រមានប្រវែងជាង៥,៤គីឡូម៉ែត្រ Tan Vu-Lach Huyen ដែលបានតភ្ជាប់ ស្រុកកោះ Cat Hai ជាមួយដីគោក ត្រូវបានបើកឲ្យដំណើរការ នាំមកនូវមុខមាត់ថ្មី សម្រាប់ទីក្រុងកំពង់ផែនេះផងដែរ។ ស្ពានមួយចំនួនទៀត ដូចជា ស្ពាន Tam Bac ស្ពាន Quay ស្ពានអាកាស Nguyen Binh Khiem និង Le Hong Phong ក៏បានដាក់ឲ្យ ដំណើរការ រួមចំណែកកាត់បន្ថយការកក់ស្ទះចរាចរណ៍ក្នុងទីក្រុង។ លោកស្រី Hoang Thi Thao នៅឃុំ Ha Ly ខ័ណ្ឌ Hong Bang បានចែករំលែកថា៖

        “តាំងពីថ្ងៃមានស្ពាននេះ អ្នកទីក្រុងគឺអ្នកណាក៏សប្បាយដែរ។ អ្នកនៅត្រើយខាង នោះ ធ្វើដំណើរទៅកាន់ត្រើយម្ខាងទៀតក៏ជិតដែរ។ ហើយអ្នកនៅខាងនេះចង់ទៅផ្សារនៅខាង នោះក៏មិនឆ្ងាយដែរ។ សម្រស់ទីក្រុងកាន់តែគួឲ្យទាក់ទាញ”។

        ស្ពាន Bach Dang ឆ្លងកាត់ទន្លេ Cam ដែលកំពុងស្ថិតក្នុងដំណាក់កាលសម្រេច ចុងក្រោយ។ ពេលដែលស្ពាននេះបានបើកឲ្យដំណើរការ ការធ្វើដំណើរពីទីក្រុង Hai Phong ទៅកាន់ទីក្រុង Ha Long – Quang Ninh ចំណាយពេល៣០នាទីតែប៉ុណ្ណោះ។ ស្ពាន Hoang Van Thu ជាស្ពានបានគេហៅថា ស្ពាន “បើកទូលាយទីក្រុង Hai Phong ” ដែលបានតភ្ជាប់ពីខ័ណ្ឌ Hong Ban ជាមួយទីប្រជុំជនថ្មី Bac Song Cam។ ស្ពាននេះមិនត្រឹមតែមានរូបរាងនៃស្ពានទីក្រុងប៉ុណ្ណោះទេ ថែមទាំងមានលទ្ធភាពអភិវឌ្ឍន៍ទីក្រុង Hai Phong តាមបណ្តោយខ្សែទន្លេទៀតផង។ ទន្ទឹមជាមួយគ្នានោះ ស្ពាន Han និង ស្ពាន Dang ក៏ ត្រូវបានទីក្រុងបើកការដ្ឋានសាងសង់នាខែឧសភាឆ្នាំ២០១៧ ហើយ បាន បើកឲ្យដំណើរការនាថ្ងៃទី១មករាឆ្នាំ២០១៨។

        មិនត្រឹមតែកសាងស្ពាននិងអភិវឌ្ឍន៍ផ្លូវគមនាគមន៍ប៉ុណ្ណោះទេ ក្នុងឆ្នាំ២០១៧ ទីក្រុង Hai Phong ថែមទាំងតភ្ជាប់ជំនឿជាក់របស់អ្នកទីក្រុងកំពង់ផែ តាមរយៈការ អនុវត្តសំណង់ គម្រោងការចំនួន១៨ ដើម្បីបើកទូលាយលំហទីក្រុង។ លោក Nguyen Ngoc Minh សង្កាត់ Tran Nguyen Han ខ័ណ្ឌ Le Chan ទីក្រុង Hai Phong បានឲ្យដឹង ថា៖

        “ខ្ញុំឃើញថា ទីក្រុងកំពុងមានការរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំមានអារម្មណ៍ ចំឡែកផងនិងភ្ញាក់ផ្អើលផងនៅពេលបានឃើញមជ្ឈមណ្ឌលបានលាតសន្ធឹង តាម បណ្តោយត្រើយ Tam Bac។ មនុស្សគ្រប់រូបសុទ្ធតែបានកោតសរសើរ”។

        មិនត្រឹមតែខិតខំប្រឹងប្រែងសម្រេចនូវរចនាសម្ព័ន្ធគមនាគមព្រមៗគ្នាប៉ុណ្ណោះទេ ទីក្រុង Hai Phong ថែមទាំងជម្រុញការលើកកំពស់គុណភាពនៃការងារសុខុមាលភាព សង្គមទៀតផង។ តាមជនបទ គឺបានជម្រុញការកសាងជនបទថ្មី នៅទីក្រុងគឺប្រមូល ផ្តុំទៅលើការកសាងខុនដូចាស់ៗ។

        អភិវឌ្ឍន៍គមនាគមន៍ ទីក្រុង Hai Phong បានកំណត់ថា ត្រូវមានចំណុចលោត ផ្លោះមួយ ដើម្បីទទួលការវិនិយោគពីសហគ្រាសជាតិ សម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឯកជន ធំៗ មានបទពិសោធន៍និងសក្កានុភាពសេដ្ឋកិច្ច វិនិយោគលើទីក្រុង Hai Phong ។ លោក Vu Duy Tung នាយកមន្ទីគមនាគមន៍ដឹកជញ្ជូនទីក្រុង Hai Phong បានឲ្យដឹងថា៖

        “សម្រាប់បញ្ជីឈ្មោះនៃគម្រោងការនានាដែលបានវិនិយោគរយៈពេលមធ្យម ដំណាក់កាល ២០១៧-២០២០ គឺមុនបង្អស់ ផ្នែកគមនាគមន៍ត្រូវប្រមូលផ្តុំ ជម្រុញល្បឿន នៃបណ្តាគម្រោងការដែលទទួលបានការសន្យាផ្តល់ប្រភពទុន។ ខ្ញុំជឿជាក់ថា ផ្នែក គមនាគមន៍នឹងដើរឈានមុខគេ នឹងទាក់ទាញបានប្រភពទុនវិនិយោគបរទេស ជាច្រើន ហើយសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗក្នុងប្រទេសនឹងមកវិនិយោគនៅទីក្រុង Hai Phong”។

        ជាមួយនឹងប្រព័ន្ធទន្លេគោលចំនួន១៦ ដែលបានបែងចែកលើទូទាំងទីក្រុង ដោយ

ប្រវែងជាង៣០០គីឡូម៉ែត្រនោះ រួមទាំងលក្ខណៈភូមិសាស្ត្រនៃតំបន់ច្រកទ្វារសមុទ្រ តាមនោះ ស្ពានទាំងអស់នេះគឺជាខ្សែសំខាន់ណាស់ក្នុងប្រព័ន្ធគមនាគមន៍ បើកចេញ ឱកាសតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ទីក្រុង Hai Phong។ តាមការព្យករណ៍ ពីឥឡូវរហូតដល់ឆ្នាំ២០៣០ ទីក្រុង Hai Phong នឹងសាង សងបន្ថែមស្ពានចំនួន៣០ស្ពានទៀត ដែលនឹងក្លាយទៅជាទីក្រុងរបស់ស្ពាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ