Kon Tum - គោលដៅទេសចរណ៍វប្បធម៌ដ៏ទាក់ទាញ

(VOVWORLD) - ខេត្ត Kon Tum ស្ថិតនៅភាគខាងជើងនៃតំបន់ខ្ពង់រាបកណ្តាល ហើយផ្ទៃដីភាគច្រើនស្ថិតតាមជម្រាលភាគខាងលិចនៃជួរភ្នំ Truong Son ។ នេះគឺជាខេត្តមួយ ដែលមានទំហំតូចជាងគេទីពីរនៅតំបន់ខ្ពង់រាបកណ្តាល ដែលមានសណ្ឋានដីភាគច្រើនជាតំបន់ភ្នំ និងខ្ពង់រាប លាយឡំជាមួយតំបន់ទំនាបតូច ចង្អៀតមួយចំនួន។ 
Kon Tum - គោលដៅទេសចរណ៍វប្បធម៌ដ៏ទាក់ទាញ - ảnh 1ទីតាំងបង្គោលព្រំដែននៅច្រកទ្វារព្រំដែនអន្តរជាតិ Bo Y (ស្រុក Ngoc Hoi ខេត្ត Kon Tum)។ រូបថត៖ TTXVN

ដូច្នេះហើយ Kon Tum មានទេសភាពចម្រុះ និងសម្បូរបែបជាមួយអាកាសធាតុត្រជាក់ស្រួល បរិយាកាសបៃតង ស្ងប់ស្ងាត់ និងខ្យល់អាកាសបរិសុទ្ធ។ បច្ចុប្បន្ននេះ Kon Tum គឺជាគោលដៅទេសចរណ៍ដ៏អស្ចារ្យ ជាមួយទេសភាពរហោស្ថានអាថ៌កំបាំង ពោរពេញទៅដោយពណ៌ចម្រុះវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិច។

យោងតាមភាសារបស់ជនជាតិ Ba Na ពាក្យ Kon មានន័យថា ភូមិ ហើយពាក្យ Tum មានន័យថាបឹង។ Kon Tum ជាឈ្មោះភូមិមួយក្បែរបឹងមួយជាប់ដងទន្លេ Đắk Bla ដែលបច្ចុប្បន្នជាភូមិ Kon Kơ Nâm នៅទីក្រុង Kon Tum។ Kon Tum មានអាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំ អាកាសធាតុចែកចេញជាពីររដូវផ្សេងគ្នា គឺរដូវវស្សា និងរដូវប្រាំង។ អញ្ជើញមកដល់ Kon Tum ភ្ញៀវទេសចរនឹងមាន ឱកាសទស្សនា គោលដៅល្បីៗជាច្រើននៅក្នុងទីក្រុង Kon Tum ។ អ្នកស្រី Phan Thi Tu Uyen ពលរដ្ឋទីក្រុង Kon Tum បានឲ្យដឹងថា៖ “នៅចំកណ្តាលទីក្រុងមានគោលដៅងទេសចរណ៍ដូចជា៖ Kon Tum Bishop វិហាកាតូលិក Gỗ ស្ពានព្យួរ Kon K'lo  និងគោលដៅទេសចរណ៍ដូចជាភូមិ Kon Jo Dri ភូមិ Kon K'tu ។ ពីស្ពានព្យួរ Kon K'lo ឡើងទៅវិហាកាតូលិក Gỗ និងនៅជុំវិញភូមិទេសចរណ៍មានជនជាតិ Ba Na រស់នៅច្រើន។ ភូមិទេសចរណ៍ភាគច្រើនបានអភិវឌ្ឍន៍ក្រុមវប្បធម៌ដ៏វិសេសវិសាលរបស់តំបន់ខ្ពង់រាបកណ្តាលនិយាយរួម និង Kon Tum និយាយដោយឡែកដូចជា៖ ផ្ទះឈើផុតពីដី ម្ហូបប្រចាំតំបន់ចែវ Sup តាមដងទន្លេ Dak La”។

ក្រៅពីសំណង់ស្ថាបត្យកម្មដ៏វិសេសវិសាល ដែលមានអាយុកាលរាប់រយឆ្នាំនៅក្នុងខេត្ត Kon Tum ក៏មានគោលដៅគួរឱ្យចាប់អារម្មណ៍ជាច្រើនផ្សេងៗទៀតនៅតាមស្រុក និងក្រុងដូចជា៖ តំបន់ប្រសព្វឥណ្ឌូចិន នៅឃុំ Bo Y ស្រុក Ngoc Hoi ដែលជាកន្លែងតែមួយគត់នៅវៀតណាម នៅពេលដែលមាន់រងាវពេលព្រឹក ប្រទេសទាំងបីគឺវៀតណាម - ឡាវ - កម្ពុជា បានស្ថាប់ឮជាមួយគ្នា ច្រកទ្វារព្រំដែនអន្តរជាតិ Bờ Y ស្រុក Ngọc Hồi តំបន់កណ្តាលក្នុងតំបន់ត្រីកោណព្រំដែននៃប្រទេសចំនួនបី វៀតណាម-កម្ពុជា-ឡាវ; តំបន់ H67 នៅស្រុក Sa Thay ជាមូលដ្ឋាន កងទ័ពនៅតំបន់ខ្ពង់រាបកណ្តាល ឬរោងចក្រវារីអគ្គីសនី Yaly ជាមួយទេសភាពបឹងធំទូលាយ ផ្កា ដើមឈើ និងភ្នំលាយឡំជាមួយគ្នា។ ក្នុង នោះ ទីក្រុង Măng Đen ដែលត្រូវបានគេប្រៀបប្រដូចជា " Đà Lạt ទីពីរ" របស់តំបន់ខ្ពង់រាបកណ្តាល គឺជាគោលដៅស្នាក់នៅដ៏គួរឲ្យទាក់ទាញរបស់ភ្ញៀវទេសចរនៅពេលមក Kon Tum ។ លោក Nguyen Duc Doanh ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហូជីមិញបានចែករំលែកថា៖ “ចំណាប់អារម្មណ៍ដំបូងពេលបើកឡានចូល Mang Den គឺផ្លូវត្រង់ ហើយទាំងសងខាងមានព្រៃស្រល់បៃតង។ ខ្ញុំមានអារម្មណ៍សុខស្រួលណាស់។ មក Mang Den ខ្ញុំចង់ទៅលេងបឹងចំនួន៧ ទឹកធ្លាក់ចំនួន៣ ទស្សនាព្រះម៉ែ Mang Den។ ខ្ញុំក៏បានទៅទស្សនាតំបន់មួយចំនួនរបស់បងប្អូនប្រជាជនក្នុងតំបន់ ព្រោះថាខ្ញុំចូលចិត្តស្វែងយល់ពីវប្បធម៌ ដូច្នេះខ្ញុំមានបំណងចង់ស្វែងយល់បន្ថែមអំពីបងប្អូនប្រជាជន វប្បធម៌ និងទំនៀមទម្លាប់របស់បងប្អូនប្រជាជននៅទីនេះផងដែរ”។

ទន្ទឹមនឹងការស្វែងយល់ពីសម្រស់រហោស្ថាន និងអាថ៌កំបាំងនៃទេសភាពព្រៃភ្នំ Kon Tum នៅពេលអញ្ជើញមកទីនេះ ភ្ញៀវទេសចរក៏បានស្វែងយល់ពីលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់សហគមន៍ជនជាតិក្នុងតំបន់ ស្ថាប់តន្ត្រីគងឃ្មោះដ៏រីករាយ រួមជាមួយនឹងចង្វាក់ xoang នៅក្បែពន្លឺភ្លើង និងស្តាប់ព្រឹទ្ធាចារ្យភូមិនិទានរឿងរ៉ាវ់នៅកណ្តាលព្រៃឈើដ៏ធំទូលាយ។

Kon Tum - គោលដៅទេសចរណ៍វប្បធម៌ដ៏ទាក់ទាញ - ảnh 2ការសម្តែងវប្បធម៌ភូមិ Vi Ro Ngheo។ រូបថត៖ Du Toan/TTXVN

បច្ចុប្បន្ននេះ នៅតាមភូមិស្រុកជាច្រើននៅខេត្ត Kon Tum ប្រជាជនកំពុងផ្សារភ្ជាប់ការអភិវឌ្ឍទេសចរណ៍ជា ជាមួយការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ជាជំហានៗ។ នៅតាមភូមិដូចជា៖ ភូមិ Kon K'tu ឃុំ Dak Ro Wa ទីក្រុង Kon Tum; ភូមិ Kon Pring ទីរួមស្រុក Măng Đen ស្រុក Kon Plông; ភូមិ Dak Rang ស្រុក Ngoc Hoi; ភូមិ Kon Brap Du ស្រុក Kon Ray សុទ្ធតែបានបង្កើតក្រុមគងឃ្មោះ និងរាំ xoang ដើម្បីសំដែងពេលមានភ្ញៀវមកទស្សនា និងត្បាញចរបាប់ផ្ទាល់នៅផ្ទះ rông បម្រើភ្ញៀវមកទស្សនាកំសាន្ត និងលក់ផលិតផលតម្បាញ។ នាពេលថ្មីៗនេះ ភូមិ

Vi Ro Ngheo ស្រុក Kon Plong ត្រូវបានទទួលស្គាល់ជាភូមិទេសចរណ៍សហគមន៍ ហើយបានចាប់ផ្តើមទទួលភ្ញៀវមកមកស្នាក់នៅ និងស្វែងយល់ពីវប្បធម៌របស់បងប្អូនជនជាតិ Xo Dang។ លោក Pham Van Thang អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Kon Plong បានឲ្យដឹងថា៖ “យើងខ្ញុំបានចលនាដល់គ្រួសារនីមួយៗស្ដារតម្លៃវប្បធម៌ទាំងអស់ឡើងវិញ។ យើងខ្ញុំបានបង្កើតក្រុមគ្រួសារនីមួយៗដើម្បីអភិវឌ្ឍន៍ការដាំបន្លែ ផ្គត់ផ្គង់មាន់ ទា និងជ្រូក។ យើងខ្ញុំបានកំណត់មុខម្ហូបប្រចាំតំបន់គឺ បន្លែ ផ្លែឈើ ត្រីជ្រោះ និងចិញ្ចឹមជ្រូក ទា និងម៉ាន ដើម្បីបម្រើភ្ញៀវទេសចរផងដែរ”។

ក្នុងនាមជាទឹកដីដែលមានទំនៀមទំលាប់ប្រវត្តិសាស្ត្រដ៏យូរលង់ វប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនជាតិភាគតិច ហើយត្រូវបានធម្មជាតិប្រទានឲ្យទេសភាពរហោស្ថាន ធំសម្បើម ជាមួយរមណីយដ្ឋានស្រស់ត្រកាលជាច្រើន ខេត្តKon Tum កំពុងក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញចំពោះភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិជាជំហានៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ