Phong Nha Ke Bang - រមណីយដ្ឋានគួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរ

(VOVWORLD) - Phong Nha – Ke Bang ជារមណីយដ្ឋានមួយដែលធម្មជាតិបានប្រទានពរ ឲ្យប្រជាជននៃខេត្ត Quang Binh ភាគកណ្ដាល វៀតណាម។ ឧទ្យានជាតិ Phong Nha – Ke Bang ជាការគួបផ្សំរវាងជួរភ្នំថ្មកំបោរ ព្រៃស្តុក ទន្លេ Son និងប្រព័ន្ធរូង ភ្នំធម្មជាតិ ដែលបានគូសឡើងនូវគំនូរធម្មជាតិគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ ឧទ្យានជាតិ PHong Nha – Ke Bang ត្រូវបានអង្គការ UNESCO ទទួលស្គាល់ ២លើកជាបេតិកភណ្ឌធម្មជាតិពិភពលោក។
Phong Nha Ke Bang - រមណីយដ្ឋានគួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរ - ảnh 1ស្តាឡាក់ស្ទីតដ៏ស្អាតឆើតឆាយនៅលើពិដានរូងភ្នំ Phong Nha 


 
ស្ថិតនៅខេត្ត Quang Binh ដែលមានចម្ងាយប្រមាណ៥០គ.មពីប៉ែកពាយ័ព្យ ទីក្រុង Dong Hoi និងចម្ងាយប្រមាណ៥០០គ.មពីរដ្ឋធានីហាណូយនោះ ឧទ្យាន ជាតិ Phong Nha – Ke Bang ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជា បេតិកភណ្ឌធម្មជាតិពិភពលោកតាមបទដ្ឋានភូគព្ភសាស្ត្រកាលពីឆ្នាំ២០០៣និងតាមបទដ្ឋានអេកូឡូស៊ីនិងជីវចម្រុះកាលពីឆ្នាំ២០១៥។ នេះជាចំណែកមួយនៃ តំបន់ភ្នំថ្មកំបោរដ៏បុរមបុរាណបំផុតនៅទ្វីបអាស៊ីដែលបានកកើតឡើងមុននេះ ៤០០លានឆ្នាំ។ចំណែករូងភ្នំដែលត្រូវបានរកឃើញនៅទីនេះមានប្រវែងសរុបចំនួន៨០គ.ម។តាមរបាយការណ៍វិទ្យាសាស្ត្ររបស់ក្រុមអ្នកផ្សងព្រេងនៃសមាគមន៍ ភូមិសាស្ត្ររាជវង្សានុវង្សអង់គ្លេសបានឲ្យដឹងថា ចំណែកដែលត្រូវបានរកឃើញនៅ ក្នុងរូងភ្នំ Phong Nha មានប្រវែងជាង៧៧០០ម៉ែត្រ។ រូងភ្នំនេះត្រូវបានវាយតំលៃ ថា មានលក្ខណៈពិសេសបំផុតចំនួន៧រួមមាន៖ ទន្លេក្រោមដីស្អាតបំផុត ខ្លោងរូងភ្នំខ្ពស់ និងធំបំផុត វាលខ្សាច់និងវាលថ្មក្រោមដីស្អាតបំផុត បឹងក្រោមដីស្អាតបំផុត រូងភ្នំ ស្ងួតធំនិងស្អាតបំផុត ស្តាឡាក់ទីតស្អាតឆើតឆាយបំផុត និងរូងភ្នំទឹកវែងបំផុត។

        នាបច្ចុប្បន្ន រូងភ្នំជាច្រើនត្រូវបានដាក់ឲ្យធ្វើអាជីវកម្មទេសចរណ៍ ក្នុងនោះរួម មានរូងភ្នំ Son Doong ដែលជារូងភ្នំធំបំផុតលើពិភពលោក។ នៅពេលចូល ទស្សនារូងភ្នំ ភ្ញៀវទេសចរនឹងត្រូវបានបំពាក់ឧបករណ៍ធានារ៉ាប់រង ដើម្បីក្លាយ ទៅជាអ្នកផ្សងព្រេងដែលសម្របខ្លួនទៅក្នុងធម្មជាតិ។

        បន្ទាប់ពីទៅទស្សនារូងភ្នំទឹក Phong Nha  ភ្ញៀវទេសចរនឹងទៅទស្សនារូងភ្នំ ស្ងួត Tien Son ជាបន្តទៀត។ Phong Nha – Tien Son ជាកូនភ្លោះមួយគូររបស់ ធម្មជាតិដែលមិនអាចកាត់ផ្ដាច់ចេញពីគ្នាបានឡើយ។ ស្ថិតនៅលើកម្ពស់២០០ ម៉ែត្រនៅលើពិដានរូងភ្នំ Phong Nha រូងភ្នំ Tien Son មានប្រវែងចំនួន៩៨០ ម៉ែត្រ។ ប្រសិនបើរូងភ្នំ Phong Nha មានទេសភាពដ៏ស្អាតអស្ចារ្យដូចវិមានក្នុង ទឹកនោះ គឺរូងភ្នំ Thien Duong ត្រូវបានប្រសិទ្ធនាមថា ជាវិមានក្រោមដី ដែល ស្ថិតនៅក្នុងភ្នំថ្មកំបោរមួយនៅកម្ពស់១៩១ម៉ែត្រនិងព័ទ្ធជុំវិញដោយព្រៃស្តុក។ ពិដាននៃរូងភ្នំនេះពោរពេញទៅដោយស្តាឡាក់ស្ទីតដ៏ស្អាតឆើតឆាយ។ លោក Le Huy Dung មគ្គុទ្ទេសនៅរូងភ្នំ Phong Nha បានចែករំលែកថា៖

        “សេវាកម្មទេសចរណ៍នៅ Phong Nha មានការអភិវឌ្ឍក្នុងរយៈពេល៦ឆ្នាំ កន្លងមកនោះ ហើយខ្ញុំឃើញថា ភ្ញៀវទេសចរអន្តរជាតិមានការចាប់អារម្មណ៍ដល់ រូបសណ្ឋានទេសចរណ៍នេះកាន់តែច្រើនឡើងៗ។ គេចូលចិត្តទេសចរណ៍ ពិសោធន៍និងទៅរកឃើញព្រៃស្តុកណាស់។”

        ឧទ្យានជាតិ Phong Nha – Ke Bang ក៏ជាទីមកដល់ដែលគួរឲ្យទាក់ទាញផង ដែរ។ ឧទ្យាននេះមានទំហំផ្ទៃដីសរុបជាង៣៤៣ពាន់ហិកតា ក្នុងនោះ៨៣% គឺព្រៃស្តុក។ នៅក្នុងឧទ្យានជាតិនេះ អ្នកវិទ្យាសាស្ត្របានរកឃើញរុក្ខជាតិខ្ពស់ ប្រមាណជាង២ពាន់៤រយប្រភេទ ក្នុងនោះមានប្រភេទកម្រដែលត្រូវបានកំណត់ ក្នុងសៀវភៅក្រហមរបស់វៀតណាមនិងពិភពលោក។ ទន្ទឹមនឹងនោះក៏មានសត្វ បក្សី និងសត្វល្មូនរាប់រយប្រភេទទៀតផង។

        នាពេលថ្មីៗនេះ ទស្សនាវដ្ដីទេសចរណ៍ដែលមានកិត្យានុភាពជួរមុខលើ ពិភពលោក Lonely Planet បានរៀប Phong Nha – Ke Bang ជាទីមកដល់មួយ ក្នុងចំណោមទីមកដល់ចំនួន២ដែលភ្ញៀវទេសចរចង់ទៅទស្សនាបំផុតនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ