កោះHon Khoai-គ្រាប់ពេជ្ររបស់សមុទ្រ និរតីវៀតណាម

Vovworld-Hon Khoai ជាកោះ១ក្នុងប្រជុំកោះរួមមាបនកោះទាំង៥គឺ៖​Hon Khoai-
Hon Sao-Hon Doi Moi-Hon Da Le  និងHon Tuong។កោះHon Khoaiមិនត្រឹមតែ
ជារមណីដ្ឋាននៃខេត្ត Ca Mauប៉ុណ្ណោះទេថែមទាំងជាកេរ្តិ៍ដំណែលបដិវ​ត្តន៍ដ៍ល្បី
ឈ្មោះនៅ Nam Bo ខាងត្បូងទៀតផង។នាថ្ងៃទី១៣ធ្នូឆ្នាំ១៩៤០គ្រូបង្រៀន​
 Phan Ngoc Hien ជាយុទ្ឋជនបដដិវត្តន៍១នាក់បានបញ្ជាបណ្តាយុទ្ឋជនបដដិវត្តន៍​​ក្រោកឈរឡើងដណ្តើម កោះHon Khoai​​  កត់ត្រារបត់ភ្លឺចិញ្ចាច១ក្នុងប្រវត្តិសាស្រ្ត
តស៊ូប្រឆាំងខ្មាំងសត្រូវ​ឈ្លានពានរបស់កងទ័ពនិងប្រជាជ​ន​នៅដំបន់ដីនៅប៉ូលខាង
ត្បូងរបស់មាតុប្រទេស។

                     

កោះHon Khoai-គ្រាប់ពេជ្ររបស់សមុទ្រ និរតីវៀតណាម - ảnh 1
កោះHon Khoai(រូបថត​ VOV)

ដោយមានវាលខ្សាច់ដ៍ម៉ត់ខៃ បរិយាកាសបរិសុទ្ឋនិងព្រៃគប់ កោះHon Khoaiជាកោះ
មានសោភ័ណ្ឌភាពល្អស្អាតបំផុតនៅទីនេះ។បង Nguyen Anh Tuanជាកម្មាភិបាល១រូប
ដែលបានប្រកបការងារដ៍យូរឆ្នាំលើ កោះHon Khoai​​ អោយដឹងថា៖រស់នៅលើ កោះ
Hon Khoai​​សព្វថ្ងៃ ភាគច្រើនជាកម្មាភិបាលនិងយុទ្ឋជនរបស់កងទ័ពជើងទឹក​  កំលាំង
ការពារព្រំដែន ស្ថានីយ៍សើននិងមន្ទីយ៍មេព្រៃ។ភារកិច្ចសំខាន់របស់ពួកគេគឺធានា
សន្តិសុខនយោបាយសណ្តាប់ធ្លាប់សុវត្ថិភាពសង្គម លើសមុទ្រកោះ  ជាពិសេសគឺជួយ
សង្រ្គោះជនរងគ្រោះ។ បង Nguyen Anh Tuanអោយដឹងថា៖“ នៅ កោះHon Khoaiមាន
ប្រព័ន្ឋព្រៃគប់១ដែលក្នុងនោះមានប្រភេទរុក្ខជាតិដ៍សម្បូរបែប។នាពេលថ្មីនេះបណ្តា
ក្រុម​ស្រាវជ្រាវបានពិនិត្យមើលរកឃើញថា៖លើកោះនេះមានរុក្ខជាតិចំនួន១៤០០ប្រភេទ
ដែលអាចកែច្នៃទៅជាថ្នាំព្យាបាលជំងឺបាន។កៅពីនោះមានច្រើនប្រភេទសត្វដូចជាពស់ 
ឆ្មាបា  និងបក្សាបក្សី។ដោយហេតុនេះ កោះHon Khoaiមានសោភ័ណ្ឌជភាពល្អស្អាតនៃ
ដំបន់ព្រៃគប់១បរិយាកាសបរិសុទ្ឋនិងល្អសំរាប់ការបំប៉នកាយនិងទៅទេសចរណ៍  “។
​​​​
​                  

កោះHon Khoai-គ្រាប់ពេជ្ររបស់សមុទ្រ និរតីវៀតណាម - ảnh 2

លើកំពូលខ្ពស់នៃកោះHon Khoai  គេឃើញមើលភ្លើងហ្វា១សាងសង់ដោយអណានិគម
បារាំងតាំងពីដំណាច់សតវត្សន៍ទី១៩។ស្ថានីយ៍សើនត្រូវបានកសាងជារាងបួនជ្រុង
ធ្វើពីថ្មនិងស៊ីម៉ង់។បង Nguyen Hoai Nam នាយកស្ថានីយ៍ភ្លើងហ្វាកោះHon Khoaiបាន
អោយដឹងថា៖ស្ថានីយ៍ភ្លើងហ្វាកោះHon Khoaiជាសំណង់១ក្នុងចំណោមសើនសមុទ្រមាន
វត្តមានមុនៗនៅដែនសមុទ្រវៀតណាម។បងអោយដឹងថា៖“ ស្ថានីយ៍ភ្លើងហ្វាសាងសង់
ដោយជនជាតិបារាំង នេះផ្សារភ្ជាប់ជាមួយនឹងជ័យជំនះប្រវត្តិសាស្រ្តរបស់យុទ្ឋជនពលី
Phan Ngoc  Hien និងខែត្រCa Mau។ ស្ថានីយ៍ភ្លើងហ្វានេះត្រូវបានសាងសង់លើផ្ទៃដី៤០០
មែត្រក្រឡា និងមាន​កម្ពស់៣១៨ម៉ែត​ពី​នីវ៉ូ​ទឹក​សមុទ្រ។ពីនេះ គេអាចគយគន់ទេសភាព
ស្រស់ត្រកាលនៃសមុទ្រ“។

                   

កោះHon Khoai-គ្រាប់ពេជ្ររបស់សមុទ្រ និរតីវៀតណាម - ảnh 3

  

​​​​​​​​​​​​​​​​​​​​​​​ក្រៅពីការរកឃើញស្វែងយល់ធម្មជាតិ ទៅទស្សនាបណ្តកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តលើ
កោះHon Khoaiនោះ  ភ្ញៀវទេសចរនៅបានទទួលទានផលិតផលពិសេសនៃសមុទ្រទៀត
ផង។បងស្រី Tran Thi Tuyet Loanជាភ្ញៀវទេសចរ១រូបមកពីទីក្រុងហាណូយដែលមក
ទស្សនានៅកោះHon Khoaiនាដើមឆ្នាំនេះអោយដឹងថា៖“   ខ្ញុំមានចំណាប់អារម្មណ៍យ៉ាង
ខ្លាំងពេលបានរកឃើញកោះរហោស្ថាន១ដូចជា កោះHon Khoai ជាពិសេសគឺយល់បន្ថែម
អំពីកេរ្តិ៍ដំណែលនានាលើកោះនេះ។ទោះបីជាផ្លូវធ្វើដំណើរទៅកោះនៅជួបការលំបាក
មួយចំនួនក្តីប៉ុន្តែយើងខ្ញុំត្រូវបានស្របយកខ្យល់បរិសុទ្ឋលឺសំលេងបក្សាបក្សីយំនិងបាន
គយគន់ទេសភាពព្រៃលាស់ត្រួយខ្ចី“។

នាបច្ចុប្បន្ននេះ កោះHon Khoaiកំពុងបានវិនិយោគអភិវឌ្ឍន៍ន៍ក្លាយទៅជាមណ្ឌល
ទេសចរណ៍បរិស្ថាន១។សង្ឃឹមថា៖ដោយមានអាកាសធាតុត្រជាក់  ទេសភាពល្អស្អាត
គួរឲ្យចាប់ចិត្តនោះ កោះHon Khoaiនឹងជាទីកន្លែងទាក់ទាញ១សំរាប់ភ្ញៀវទេសចរនៅ
ក្នុងនិងក្រៅប្រទេសនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ