កំពង់ផែ Nha Rong- សារមន្ទីរហូជីមិញ
TO TUAN -  
(vov5) /  
(VOV)_កំពង់ផែ NhaRong នៅទីក្រុងហូជីមិញគឺជាកេរ្តិ៍ដំណែលប្រវត្តិសាសន៏
ដ៏ល្បីឈ្មោះដែលទាក់ទិនដល់សកម្មភាពបដិវត្តន៏របស់លោកប្រធាន ហូជីមិញ។
មុននេះជាង១០០ឆ្នាំពី កំពង់ផែ Nha Rongលោកប្រធានហូជីមិញបានចាកចេញ
ទៅបរទេសដើម្បីស្វែងរកផ្លូវសង្គ្រោះជាតិ។ក្រោយរយពេលរាប់សិបឆ្នាំធ្វើសកម្ម
ភាពនៅឯបរទេសលោកបានវិលត្រឡប់មកប្រទេសវិញដើម្បីដឹកនាំប្រជាជន
វៀតណាមក្រោកឈរឡើងរំដោះជាតិដណ្ដើមឯករាជ្យឯកភាពមាតុប្រទេស។
នាបច្ចុប្បន្នន៏កំពង់ផែ Nha Rongបានក្លាយទៅជាសាខាមួយរបស់សារមន្ទីរហូ
ជីមិញដែលទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិរាប់លាននាក់អញ្ជើញមកទស្សនា
ជារៀងរាល់ឆ្នាំ។
|
កំពង់ផែ Nha Rong |
Nha Rong ជាសំណង់ស្ថាប្យកម្មដែលសាងសង់ឡើងតាំងពីសម័យបារាំង។
ស្ថិតនៅមាត់ទនេ្ល Sai Gon សំណង់ Nha Rong ត្រូវបានកសាងឡើងតាមរចនា
បទបុរាណបែបអឺរុបផងអាស៊ីផង។កញ្ញាThu Nguyet ជាមគ្គទេសក៏ទេសចរណ៍
នៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តកំពង់ផែ Nha Rongបានឲ្យដឹងថាះ
សំណង់NhaRongនេះត្រូវបានជនជាតិបារាំងចាប់ផ្តើមកសាងឡើងនាពាក់
កណ្តាលឆ្នាំ១៨៦២ហើយធ្វើរួចរាល់នាចុងឆ្នាំ១៨៦៣។ម៉ូតក្បូរក្បាច់នៃសំណង់
នេះគឺតាមរចនាបទបារាំង។ក៏ប៉ុនែ្តដោយសារនៅលើដំបូលផ្ទះនេះគេសង់សត្វ
នាគ២មើលព្រះច័ន្ទតាមប្រពៃណីអាស៊ីបានជាប្រជាពលរដ្ឋគេហៅថាផ្ទះនាគ
មានន័យថា Nha Rong។ហើយក៏ដោយសារ Nha Rong ស្ថិតនៅលើកំពង់ផែ
បានជាគេហៅកំពង់ផែ Nha Rong ផងដែរ។កាលពីមុនសំណង់នេះជាទីស្នាក់
ការរបស់អគ្គក្រុមហុនដឹកជញ្ជូន Messageries Imperiales។នាឆ្នាំ១៩៥៥បន្ទាប់
ពីអាណានិគមនិយមបារាំងត្រូវបរាជ័យនៅវៀតណាមកំពង់ផែពានិជ្ជកម្ម Sai
Gon ដែលរួមមាន Nha Rong ផងនោះត្រូវបានប្រគល់ឲ្យរដ្ឋអំណាចសាធារណ
រដ្ឋវៀតណាមគ្រប់គ្រងវិញ។ក្នុងប្រវត្តិសាស្រ្តអាយុកាល១៥០ឆ្នាំគង់វង់កំពង់
ផែNhaRongបានផ្សាផ្ជាប់ជាមួយព្រឹត្តិការណ៏លោកប្រធានហូជីមិញចេញ
ទៅបរទេសស្វែងរកផ្លូវសង្គ្រោះជាតិ។អ្នកស្រី My Hanh ជាមគ្គុទេសក៏ទេស
ចរណ៍នៅទីក្រុងហូជីមិញបានសំណេះសំណាលថាះ
រំលឹកដល់ Sai Gon ក្នុងអតីតកាលអ្នកផងគេតែងតែស្គាល់ដល់កំពង់ផែ
Nha Rongជាកំពង់ផែពាណិជ្ជកម្មដ៏ធំមួយនៃទឹកដីSai Gon Gia Dinh ប៉ុណ្ណោះ។
ពីទីកន្លែងនេះយុវជនឈ្មោះVan Ba ពោលគឺលោកប្រធានហូជីមិញបានចាប់
ផ្ដើមចេញដំណើរទៅស្វែងរកផ្លូវសង្គ្រោះជាតិ។នៅគ្រានោះគឺថ្ងៃទី៥ខែមិថុនា
ឆ្នាំ១៩១១លោកប្រធានហូជីមិញបានយកឈ្មោះVanBaបានឡើងវា Amiral
Latouche Treville របស់បារាំងចេញទៅបរទេសដើម្បីស្វែងរកផ្លូវសង្គ្រោះជាតិ។
លោកបានអញ្ជើញទៅកាន់ប្រទេសបារាំងនិងប្រទេសជាច្រើននៅតាមទ្វីប
ផ្សេងៗគ្នារហូតដល់ឆ្នាំ១៩៤១ពោលគឺអស់រយពេល៣០ឆ្នាំទើបលោកវិល
ត្រឡប់មកកាន់ប្រទេសវៀតណាមវិញដើម្បីដឹកនាំចលនាតស៊ូដណ្ដើមឯក
រាជ្យជាតិ។ ពេលនោះលោកដូរឈ្មោះជាហូជីមិញវិញ។ នាថ្ងៃទី២ខែកញ្ញា
ឆ្នាំ១៩៤៥លោកប្រធានហូជីមិញបានថ្លែងសេចក្តីប្រកាសឯករាជ្យនៅទីធ្លា
Ba Dinh ក្រុងហាណូយដោយបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម
និងបើកចេញនូវសករាជថ្មីមួយសំរាបការតស៊ូរំដោះប្រជាជាតិវៀតណាម។
ក្នុងគោលបំណងកត់ត្រាព្រឹត្តិការណ៏នេះក្រោយពីប្រទេសជាតិឯករាជ្យនាឆ្នាំ១៩៧៥មក Nha Rong ត្រូវបានរក្សាទុកជាកេរិ៍ដំណែលអនុស្សាវរីយ៏
លោកប្រធាន ហូជីមិញ។នាឆ្នាំ១៩៩៥មណ្ឌលកេរិ៍ដំណែលអនុស្សាវ
រីយ៏លោកប្រធានហូជីមិញនៅ កំពង់ផែ Nha Rong ត្រូវបានដាក់ជា
សារមន្ទីរហូជីមិញក្នុងប្រព័ន្ឋរួមមាន១១សារមន្ទីរនៅក្នុងទូទាំងប្រ
ទេស។ នាគ្រាដំបូងសារមន្ទីរហូជីមិញកំពង់ផែ Nha Rong មានបន្ទប់
តាំងបង្ហាញវត្ថុចំនួនតែ៣បន្ទប់ដែលមានផ្ទៃ២៥០មែត្រការ៉េប៉ុណ្ណោះ។
រហូតមកដល់សព្វថ្ងៃនេះសារមន្ទីរបានមាន៩បន្ទប់លើផ្ទៃជិត១៥មឺន
មែត្រការ៉េសំរាប់តាំងបង្ហាញឯកសារនិងវត្ថុដ៏ថ្លៃថ្លាចំនួនជិត១១៨០០។
ទាំងអស់នេះជួយទស្សនិកជនយល់ដឹងច្បាស់ថែមទៀតអំពីជីវីតនិង
បុព្វហេតុបដិវត្តន៏របស់លោកប្រធានហូជិមិញ។នោះជាស្បែកជើងកៅ
ស៊ូលោកប្រើយូរឆ្នាំឬដុំអិដ្ឋលោកធ្លាប់កំដៅសំរាប់ដាក់កែ្បរខ្លួនក្នុងរាត្រី
រដូវរត្រជាក់។
ក្នុងក្រាំងមាសនៃសារមន្ទីរគណប្រតិភូប្រជាជនបដិវត្តន៏ឡាវបាន
កត់ត្រាថាះលោកប្រធានហូជិមិញមិនត្រឹមតែជាអគ្គមគ្គទេសក៏ដ៏មហិ
មារបស់វៀតណាមប៉ុណ្ណោះទេគឺថែមទាំងរបស់យើងខ្ញុំទៀតផង។ ភ្ញៀវ
មកពី ប៊ុលហ្គារី ម្នាក់សរសេរថា៖សេចក្តីថ្លៃថ្នូរបស់លោកប្រធានហូជិ
មិញត្រូវបានមិត្តភ័គ្រលើពិភពលោករាប់លាននាក់គោរពកោតសសើ
រពីព្រោះលោកបានបូជាអ្វីៗទាំងអស់ដើម្បីបុព្វហេតុរំដោះជាតិ។ រីឯ
ភ្ញៀវអង់គេ្លសម្នាក់បានសំដែងចំណាប់អារម្ភណ៏ថាលោកប្រធានហូ
ជិមិញគឺជាជនមួយរូបក្នុងចំណោមឥស្សរជនដ៏មហិមាជាទីបំផុត
ក្នុងសតវត្សទី២០៕
TO TUAN
-vov5