ក្លិបចំរៀង Cheo នៅភូមិ Khuoc ខេត្តThai Binh
Lan Anh -  
(VOVWORLD) /  
VOVWORLD_ភូមិ Khuoc ចំណុះឃុំ Phong Chau ស្រុកDong Hungជាតំបន់
កកើតឡើងសិល្បៈចំរៀង Cheo របស់ខេត្តThai Binhភាគខាងជើងវៀតណាម។
និយាយដល់ចំរៀង Cheoខេត្តThai Binhម្ដងៗគឺអ្នកផងគិតដល់ចំរៀង Cheo
នៅភូមិ Khuoc។ ការសំដែងរបាំនិងចំរៀង Cheoបានក្លាយទៅជាជីវភាពរបស់
ប្រជាពលរដ្ឋនៅភូមិ Khuocតាំងពីយូរមកហើយ។អ្នកភូមិ Khuocជាច្រើនសុទ្ធតែ
ជាសិល្បករសិល្បការិនីរបស់ក្រុមចំរៀង Cheoជំនាញក្នុងទូទាំងប្រទេសវៀតណាម
។ សិល្បករសិល្បការិនីភូមិ Khuocបានយករបាំនិងចំរៀង Cheoទៅសំដែងនៅ
ប្រទេសជាច្រើនលើពិភពលោកដូចជាអាមេរិក កាណាដា បារាំង ស៊ុយអែត និង
ជប៉ុនជាដើម។
នេះជាការហ្វឹកហាត់សំរាប់ការសំដែងសិល្បៈមួយនាពេលខាងមុខនៃក្លិប
ចំរៀង Cheo ភូមិ Khuocក្រោមការណែនាំរបស់សិល្បការិនី Cao Thi Bac។
សមាជិក សមាជិកាចំនួន១៦នាក់ក្នុងក្លិបនេះសុទ្ធតែជាអ្នកភូមិ Khuoc។
គេចេះច្រៀងCheoពីកុមារភាពហើយត្រូវបានក្រុមសិល្បករសិល្បការិនីជើង
ចាស់បង្ហាត់បង្រៀនជាបន្តទៅទៀត។តាមសិល្បការិនី Cao Thi Bac អាយុ៦៧
ឆ្នាំជាប្រធានក្លិបបានឲ្យដឹងថា
“ នាគ្រាដំបូងយើងខ្ញុំត្រឹមតែចង់ប្រមូលផ្ដុំកូនចៅរបស់បណ្ដាសិល្បករ
សិល្បការិនីក្នុងភូមិមកបង្ហាត់បង្រៀនច្រៀងរាំឲ្យសប្បាយរីករាយហើយដើម្បី
នៅពេលភូមិមានបុណ្យទានគឺយើងអាចសំដែងសិល្បៈដោយខ្លួនឯងបានតែ
ប៉ុណ្ណោះ។ តែឥឡូវវារីកចំរើនយ៉ាងខ្លាំង កេរិ៍្តឈ្មោះនៃក្លិបបានអ្នកផងស្គាល់ដល់
យ៉ាងច្រើន។នៅខេត្តណាមានបុណ្យគឺគេអញ្ជើញយើងខ្ញុំទៅសំដែង Cheo។យើង
ខ្ញុំសប្បាយចិត្តណាស់។ចំរៀង cheoរបស់ភូមិ Khuoc នេះត្រូវបានទស្សនិកជន
និយមចូលចិត្តយ៉ាងខ្លាំង។ខ្ញុំចង់ផ្សព្វផ្សាយចំរៀងcheo នេះទៅគ្រប់ទីកន្លែង”។
|
ការហាត់ច្រៀង cheo នៅភូមិKhuoc |
ក្នុងគោលបំណងផ្សព្វផ្សាយចំរៀង cheoរបស់ភូមិ Khuoc លើបណ្ដាញសង្គម
ដូចជា fanpage facebook និងYoutubeនោះ ក្រុមសមាជិកក្នុងក្លិបបានថតសំលេង
និងវីដេអូដើម្បីបង្ហោះលើគេហទំព័រទាំងនោះភ្ជាប់ជាមួយការឧទ្ទេសនាមអំពីសិល្បៈ
cheo ភូមិ Khuoc។ សិល្បការិនី Cao Thi Bac ឲ្យដឹងថានេះជាវិធីមួយសំរាប់មជ្ឈដ្ឋាន
អ្នកនិយមcheoស្គាល់បន្ថែមនូវអាស័យដ្ឋានសំដែងសិល្បៈប្រពៃណីមួយទៀតហើយ
ដើម្បីសិល្បៈប្រភេទនេះត្រូវបានគេស្គាល់ទូលំទូលាយថែមទៀត។ តាមរយៈនោះ
ការទៅសំដែងរបស់ក្លិបក៏កើនឡើងខ្លាំងដែរ។ លោកស្រីCao Thi Bac បានថ្លែង
យ៉ាងដូច្នេះថា
“ តំបន់នានាគេបើកពិធីបុណ្យហើយអញ្ជើញយើងខ្ញុំទៅសំដែងរហូត។រីឯ
ភ្ញៀវបរទេសក៏មករកក្លិបដើម្បីជួបប្រាស្រ័យដែរ។អ្នកខ្លះចូលចិត្តរៀនច្រៀង
Cheoណាស់។ក្រុមហ៊ុនទេសចរណ៍តែងតែប្រាប់យើងណែនាំឲ្យគេច្រៀងcheo”។
ដូចសមាជិកផ្សែងៗ លោក Vu Le Nhamអនុប្រធានក្លិបចំរៀង Cheo ភូមិ
Khuocជាអ្នកក្ដាប់ជាប់បច្ចេកទេសក្នុងការច្រៀងរាំ cheo ប្រពៃណីហើយត្រៀម
ខ្លួនជានិច្ចទៅសំដែង។ លោកតារូបនេះបានថ្លែងថា
“ ទោះបីបងប្អូនក្នុងក្លិបសុទ្ធតែជាកសិករហើយមានអ្នកខ្លះលក់ដូរទំនិញ
ក៏ដោយតែពេលមានកម្មវិធីសំដែងគឺគ្រាន់តែទូរស័ព្ទគឺសមាជិកទាំងអស់មក
ប្រមូលផ្ដុំដើម្បីហ្វឹកហាត់។ យើងខ្ញុំជានិច្ចកាលថែរក្សានិងពង្រីកសិល្បៈប្រពៃណី
របស់ភូមិខ្លួនឲ្យកាន់តែមានការច្នៃប្រឌិតថែមទៀត”។
Lan Anh
-VOVWORLD