ខេត្ត Lai Chau - ​គោលដៅដ៏​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នៅ​តំបន់​ភាគពាយ័ព្យ​វៀតណាម

(VOVWORLD) - Lai Chau គឺជាខេត្តព្រៃភ្ន នៅតំបន់ភាគភាគពាយ័ព្យវៀតណាម ខាងជើងជាប់ខេត្តយូណាន (ប្រទេសចិន)។ ខេត្ត Lai Chau មានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប ជាមួយនឹងរមណីយដ្ឋានដ៏ស្រស់ស្អាត និងគោលដៅជាច្រើនទាក់ទាញភ្ញៀវទេសចរផងដែរ។
ខេត្ត Lai Chau - ​គោលដៅដ៏​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នៅ​តំបន់​ភាគពាយ័ព្យ​វៀតណាម - ảnh 1ល្អាងភ្នំ Pusamcap ។ រូបថត៖ Kim Anh

ធម្មជាតិបានប្រទានឲ្យទឹកដីខេត្ត Lai Chau រមណីយដ្ឋានដ៏ធំសម្បើមជាច្រើនដូចជា៖ ល្អាងភ្នំ Pusamcap ល្អាងភ្នំ Gia Khau ទឹកជ្រោះក្ដៅ Phieng Phat ជាដើម។ ក្នុងភូមិសាស្ត្រខេត្តមានកេរ្កិ៍ដំណែលលចំនួន ២៥ ក្នុងនោះមានកេរ្កិ៍ដំណែលចំនួន ៥ ត្រូវបានទទួលស្គាល់ជាកេរ្កិ៍ដំណែលថ្នាក់ជាតិរួមមាន៖ កេរ្កិ៍ដំណែលប្រវត្តិសាស្ត្រល្អាងភ្នំ Tien Son នៅទីរួមស្រុក Binh Lu ស្រុក Tam Duong; កេរ្កិ៍ដំណែលប្រវត្តិសាស្ត្រសិលាចារឹក Le Loi (បច្ចុប្បន្នបានប្តូរឈ្មោះទៅជាទីតាំងអនុស្សាវរីយ៍ស្ដេច Le Thai To) នៅឃុំ Le Loi ស្រុក Nam Nhun; បណ្ដុំរមណីយដ្ឋាន Pusamcap ឃុំ Nam Loong ទីក្រុង Lai Chau; កេរ្កិ៍ដំណែល Nam Tun ឃុំ Muong So ស្រុក Phong Tho; រមណីយដ្ឋានល្បាកទឹក Cau May និងខ្លោងទ្វារឋានសួគ៌នៅឃុំ Son Binh ស្រុក Tam Duong។ លោក Tran Quang Khang អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lai Chau បានឲ្យដឹងថា៖ “ខេត្ត Lai Chau មានខ្សែផ្លូវតាមជ្រលងភ្នំ វាលស្រែជម្រាលភ្នំ បាតបឹងវារីអគ្គិសនី ជាពិសេសគឺមានកំពូលភ្នំចំនួន ៦ ក្នុងចំណោមកំពូលភ្នំខ្ពស់បំផុតទាំង ១០ របស់វៀតណាម។ នៅកំពូលភ្នំទាំងនេះ នៅតែរក្សាបានព្រៃធម្មជាតិរុក្ខជាតិ ទឹកជ្រោះ ល្បាក់ទឹក ជាពិសេសគឺព្រៃតែបុរាណ និងព្រៃផ្កា Do Quyen ។ យើងខ្ញុំបានតម្រង់ទិសដៅអភិវឌ្ឍន៍ទេសចរណ៍ផ្សងព្រេង កីឡាឡើងភ្នំ ដើម្បីទាញយកធនធានធម្មជាតិ។ បច្ចុប្បន្ននេះ យើងខ្ញុំរៀបចំពានរង្វាន់លោតឆ័ត្រយោងប្រចាំឆ្នាំនៅភូមិ Si Thau Chai ស្រុក Tam Duong ហើយតាមនិន្នាការរយៈពេលវែង យើងខ្ញុំនឹងបង្កើតក្លឹបលោតឆ័ត្រយោង Lai Chau ហើយបណ្តុះបណ្តាលអ្នកបើកឆ័ត្រយោងដែលមកពីខេត្ត Lai Chau ដើម្បីបម្រើសេវាកម្មជិះឆ័ត្រយោងជូនភ្ញៀវទេសចរទស្សនាកំពូលភ្នំនានារបស់ខេត្ត Lai Chau ផងដែរ” ។

ជ្រលងភ្នំ O Quy Ho មានប្រវែងប្រមាណ ៥០ គីឡូម៉ែត្រ ដែលតភ្ជាប់ខេត្តទាំងពីរគឺ Lao Cai និង Lai Chau ។ O Quy Ho មានរហស្សនាមថាជា "កំពូលភ្នំមួយក្នុងចំណោមកំពូលភ្នំទាំង៤" ដែលវែង គ្រោះថ្នាក់ និងធំសម្បើមបំផុតនៅភាគពាយព្យវៀតណាម (រួមទាំង៖ O Quy Ho, Pha Din, Khau Pha, Ma Pi Leng)។ មណ្ឌលទេសចរណ៍ស្ពានកញ្ចក់ Rong May ស្ថិតនៅលើកំពូលជ្រលងភ្នំO Quy Ho គឺជាបណ្ដុំទេសចរណ៍កម្សាន្តដ៏ធំ និងប្លែកៗ។ លោកស្រី Nguyen Thu Phuong បុគ្គលិកម្នាក់នៅមណ្ឌលទេសចរណ៍ស្ពានកញ្ចក់ Rong May បានឲ្យដឹងថា៖ “នាប៉ុន្មានថ្ងៃដើមសប្តាហ៍ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃព្រហស្បតិ៍ ភ្ញៀវទេសចរមកទស្សនាភាគច្រើនជាភ្ញៀវជាតិ ហើយនៅចុងសប្តាហ៍យើងខ្ញុំបានទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើន។ ភ្ញៀវទេសចរមកទីនេះភាគច្រើនជាភ្ញៀវទេសចរថៃ កូរ៉េខាងត្បូង ជប៉ុន ចិន អ៊ីស្រាអែល និងឥណ្ឌា។ នាបច្ចុប្បន្ន ជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រងហើយ ដូច្នេះហើយភ្ញៀវទេសចរមកទស្សនាច្រើនណាស់។នាចុងសប្តាហ៍យើងខ្ញុំអាចទទួលស្វាគមន៍ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិពី ២ ពាន់ ទៅ ៣ ពាន់នាក់ផងដែរ”។

ខេត្ត Lai Chau - ​គោលដៅដ៏​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នៅ​តំបន់​ភាគពាយ័ព្យ​វៀតណាម - ảnh 2ល្បាក់ទឹក Tac Tinh។ រូបថត៖ dulichlaichau.vn

ខេត្ត Lai Chau មានភូមិទេសចរណ៍សហគមន៍ចំនួន ១១ ក្នុងនោះមានភូមិចំនួន ៥ ដែលត្រូវបានរៀបចំផែនការដល់ឆ្នាំ ២០២៥ ឲ្យក្លាយទៅជាភូមិទេសចរណ៍សហគមន៍ឆ្នើមទូទាំងប្រទេសរួមមាន៖ ភូមិ San Thang (ទីក្រុង Lai Chau), ភូមិ Sin Suoi Ho, ភូមិ Vang Pheo (ស្រុក Phong Tho) , ភូមិ Hon ភូមិ Si Thau Chai (ស្រុក Tam Duong)។ ជាពិសេស ភូមិ Sin Suoi Ho នៅស្រុក Phong Tho កំពុងខិតខំប្រឹងប្រែឲ្យក្លាយទៅជាភូមិទេសចរណ៍ឆ្នើមនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ អ្នកស្រី Mai Thi Hong Sim អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Phong Tho បានឲ្យដឹងថា៖ “ក្នុងឆ្នាំ ២០១៩ ភូមិទេសចរណ៍សហគមន៍ Sin Suoi Ho ត្រូវបានទទួលស្គាល់ជាភូមិទេសចរណ៍ឆ្នើមរបស់ប្រទេសជាតិទាំងមូល ហើយមានត្រឹមតែភូមិ Sin Suoi Ho ដែលត្រូវបានទទួលស្គាល់ជាផលិតផលទេសចរណ៍ OCOP លំដាប់ផ្កាយ ៣ ក្នុងខេត្ត Lai Chau ប៉ុណ្ណោះ។ អញ្ជើញមកដល់ភូមិ Sin Suoi Ho ក្រៅពីបានឆ្លងពិសោធន៍វប្បធម៌នោះ ភ្ញៀវទេសចរក៏បានឆ្លងពិសោធន៍ទេសចរណ៍ធម្មជាតិបែបផ្សងព្រេងដូចជា ឡើងល្បាក់ទឹក Trai Tim  ឡើងកំពូលភ្នំ Bach Moc Luong Tu ដែលជាកំពូលភ្នំដ៏ស្រស់ស្អាត ដែលផ្សារភ្ជាប់ជាមួយនឹងធម្មជាតិដ៏អស្ចារ្យនៃ តំបន់នេះ។ ភ្ញៀវទេសចរក៏បានទស្សនាផ្លូវថ្មបុរាណតភ្ជាប់ Sin Suoi Ho ជាមួយ Bat Sat ខេត្ត Lao Cai”។

គោលដៅ Lai Chau កាន់តែទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ Lai Chau គឺជាទឹកដីចម្រុះអំពីវប្បធម៌ និងពិធីបុណ្យទានដ៏វិសេសវិសាល ម្ហូបអាហារសម្បូរបែប និងទេសភាពធម្មជាតិដ៏ធំសម្បើមផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ