ចំណោតជម្រាលភ្នំផាឌិន (Pha Din) - ផ្លូវឆន្ទៈនៃអាយុ២០ឆ្នាំ

(VOVWORLD) - ជារមណីយដ្ឋានល្បីល្បាញមួយនៅតំបន់ភាគពាយព្យប្រទេសវៀតណាម ប៉ុន្តែ ក្នុងយុទ្ធនាការ Dien Bien Phu ចំណោតជម្រាលភ្នំ ផាឌីន (Pha Din) ធ្លាប់ បានជាខ្សែផ្លូវគមនាគមន៍គន្លឹះដើម្បីដឹកជញ្ជូនអាវុធនិងស្បៀងអាហាររបស់កង ទ័ពវៀតណាម។ ទោះជារយៈពេល៦៥ឆ្នាំបានកន្លងផុតទៅក៏ដោយ ប៉ុន្តែ ចំណោត ផាឌីន នៅតែជាផ្លូវនៃឆន្ទៈ ជាផ្លូវនៃអាយុ២០ឆ្នាំ ដដែល។
ចំណោតជម្រាលភ្នំផាឌិន (Pha Din) - ផ្លូវឆន្ទៈនៃអាយុ២០ឆ្នាំ - ảnh 1លោកតា Nguyen Van Ky ដំណាលរឿងស្ដីពីចំណោត ផាឌីន (រូបថត៖ VOV)

  លោក Nguyen Van Ky អតីតយុវជនស្ម័គ្រចិត្តម្នាក់ នៅសង្កាត់ Quyet Tam ទីក្រុង Son La។ ទោះបីជាមានអាយុ៨៤ឆ្នាំហើយក្ដី ប៉ុន្តែរាល់ការចងចាំវីរភាព ស្ដីពីរាល់ខែឆ្នាំចូលរួមយុទ្ធនាការ Dien Bien Phu នៅតែស្ថិតស្ថេរក្នុងដួងចិត្ត លោកដដែល។ លោកKy បានរំលឹកឡើងវិញថា ចំណោត ផាឌីន មានជ្រុងបត់ បែនយ៉ាងស្រួចណាស់ ដែលគេហៅថា ចំណោត Meo។ សត្រូវតែងតែទម្លាក់ គ្រាប់បែកចុះនៅទីកន្លែងនេះ បានជាលោក Ky និងបណ្ដាសមមិត្តរួមកង ត្រូវ ពង្រាបស្នាមក្រហូង។ មានយប់មួយ មនុស្សទាំង១២នាក់ក្នុងកង បានពង្រាបដី រហូតដល់ភ្លឺ ប៉ុន្តែនៅតែមិនទាន់សម្រេចរួចរាល់បានឡើយ។ ចំគ្រានោះ រថយន្ត ដឹកវរសេនីយ៍ឯក Dinh Duc Thien ប្រធានស្នងការដឹកជញ្ជូនកងទ័ព បានទៅឆ្លង កាត់ត្រួតពិនិត្យយុទ្ធនាការ។ លោក Ky បានគិតថា ស្នាមក្រហូងមិនទាន់ត្រូវបាន ពង្រាបនៅឡើយ ប្រសិនបើកម្មាភិបាលធំៗទៅឆ្លងកាត់ មានបញ្ហាអ្វីៗកើតមាន ឡើងនោះគឺយកអ្នកណាដើម្បីបន្តដឹកនាំយុទ្ធនាការ។ ហេតុដូច្នេះហើយ លោក បានកៀងគរបងប្អូនយកដើមឫស្សីដើម្បីសែងទាំងមនុស្សទាំងរថយន្តឆ្លងស្នាម ក្រហូងនោះ។ លោក Nguyen Van Ky បានរំលឹកឡើងវិញថា៖

        “នាគ្រានោះស្រែកឈរគឺឈរត្រង់ភ្លឹង គ្មានអ្នកណាកោងខ្នងទេ។ ស្រែក ២, ៣ ឡើង ហើយរថយន្តក៏លេចឡើងដែរ។ អញ្ចឹងបងប្អូនសប្បាយ ណាស់ ហើយខ្ញុំបានទៅជម្រាបជូនមេថា បងប្អូនអញ្ជើញមេឡើងអង្គុយ ក្នុងរថយន្ត ហើយបងប្អូននឹងសែងទាំងមេទាំងរថយន្តឆ្លង”។

        ចំណែកឯលោកតា Pham Van Minh អាយុ៩៤ឆ្នាំ អតីតយុវជនស្ម័គ្រចិត្ត នៅសង្កាត់ To Hieu ទីក្រុង Son La បានដំណាលថា មានថ្ងៃមួយ នាវេលាក្នុង ចន្លោះពីម៉ោង៩ទៅ១០ព្រឹក ខណៈដែលពន្លឺព្រះអាទិត្យចែងចាំងយ៉ាងត្រចះ ត្រចង់នោះ គឺមានក្រុមរថយន្តចំនួន១០គ្រឿងមកពី Viet Bac ដឹកជញ្ជូនកាំភ្លើង ធំទៅកាន់ Dien Bien ហើយត្រូវទៅពេលថ្ងៃទើបទាន់ពេលវេលា។ ដោយសារ ភ្លឺពេក អញ្ចឹងគេបានទាក់ទងនឹងលោក Minh ដែលគ្រានោះគឺជាអនុប្រធានកង អនុសេនាធំទទួលបន្ទុកនៅចំណោត ផាឌីន ដើម្បីកៀងគរអង្គភាពទៅកាប់ឈើ គ្របដណ្ដប់លើក្រុមរថយន្តទាំងនោះដើម្បីបំបាំងខ្លួន។ ហើយភ្លាមៗនោះ លោក Minh បានកៀងគរអង្គភាពទាំងមូលទៅកាប់ ឈើចំនួន ១៩៣ដើម ដើម្បីគ្រប ដណ្ដប់ក្រុមរថយន្តទាំងស្រុង។ លោក Pham Van Minh បានអោយដឹងថា៖

        “ខ្ញុំចាកចេញពីអង្គភាពក្នុងរយៈពេលពី២ទៅ៣ម៉ោង។ ហើយមានយន្ត ហោះចម្បាំងប្រភេទ Hellcat ចំនួន២គ្រឿងរបស់ពួកសត្រូវ ហោះហើរពី Dien Bien ចេញទៅវាយប្រហារទៅលើអង្គភាពខ្ញុំ ដែលធ្វើអោយខ្ញុំមិនអាចវិលត្រឡប់មក វិញបានឡើយ។ គ្រានោះ ខ្ញុំបានគិតថា បងប្អូនស្នាក់នៅអង្គភាពត្រូវស្លាប់ហើយ ប៉ុន្តែវាពិតជាសំណាងល្អណាស់ ដោយសារគេក៏បានរត់ចេញពីទីស្នាក់នៅប្រកប ដោយសុវត្ថិភាព”។

ចំណោតជម្រាលភ្នំផាឌិន (Pha Din) - ផ្លូវឆន្ទៈនៃអាយុ២០ឆ្នាំ - ảnh 2ទិដ្ឋភាពនៃចំណោត ផាឌីន (រូបថត៖ VOV) 

       ក្រោយពីបានឆ្លងកាត់សង្គ្រាមយ៉ាងកាចសាហាវរួចមក នាសព្វថ្ងៃ ចំណោត ផាឌីន ត្រូវបានជួសជុលឡើងវិញ ហើយកែលម្អអោយក្លាយទៅជាខ្សែផ្លូវស្អាត និងធំទូលាយជាងមុន ដែលត្រូវបានគេប្រសិទ្ធនាមថា ជាចំណោតមួយក្នុង ចំណោតស្អាតបំផុតទាំង៤នៅតំបន់ភាគពាយព្យប្រទេសជាតិ។ ក្នុងរយៈពេល ប៉ុន្មានឆ្នាំថ្មីៗនេះ នៅតាមដងផ្លូវនៃចំណោត ផាឌីន ប្រជាជនក្នុងតំបន់តែងតែ ប្រជុំផ្សារលក់ដូរមុខទំនិញកសិផលនានាក្នុងតំបន់ដូចជា បន្លែ ផ្លែឈើ ផ្កានិង សត្វចិញ្ចឹម។ លោក Lo Van Chon អាយុ៩៤ឆ្នាំ នៅភូមិ Lai Le ឃុំ Phong Lai ស្រុក Thuan Chau ដែលធ្លាប់បានចូលរួមតស៊ូប្រយុទ្ធនៅចំណោត ផាឌីន បាន ចែករំលែកថា៖

        “ចាប់តាំងពីរមានការជួសជុលកែលម្អចំណោត ផាឌីននេះមក គឺជីវភាព រស់នៅរបស់ប្រជាជនមានភាពងាយស្រួលជាងមុន ហើយអ្នកណាក៏សប្បាយ យ៉ាងក្រៃលែងដែរ។ ខ្ញុំសូមអរគុណចំពោះបក្សនិងរដ្ឋ។ មុននេះជីវភាពជួបការ លំបាកយ៉ាងខ្លាំងណាស់ ដោយសារខ្វះអង្ករ ខ្វះទឹក ខ្វះឧបករណ៍ផលិតកម្ម ផងដែរ។ ប៉ុន្តែនាសព្វថ្ងៃមិនខ្វះអ្វីទៀតឡើយ ជីវភាពគ្រប់គ្រាន់ កាន់តែប្រសើរ ឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។

        ចំណោត ផាឌីន នាសព្វថ្ងៃមិនត្រឹមតែជាខ្សែផ្លូវក្នុងរឿងព្រេង ខ្សែផ្លូវនៃឆន្ទៈ យុវវ័យប៉ុណ្ណោះទេ ថែមទាំងក៏ជាអាស័យដ្ឋានដ៏ល្អឥតខ្ចោះដើម្បីអោយភ្ញៀវ ទេសចរមកទស្សនានិងសម្រាកលំហែកាយទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ