ជនជាតិវៀតណាមនៅ្រខេត្ត Guangzhou អាឡោះអាល័យបុណ្យតេតប្រពៃណីងវៀតណាម

(VOVWORLD) -ក្នុងសហគមន៍ជនវៀតណាមនៅខេត្ត Guangzhou (ប្រទេសចិន) មានអ្នកខ្លះត្រូវ ឃ្លាតឆ្ងាយពីស្រុកកំណើតជាង២០ឆ្នាំហើយ។ ពីមួយឆ្នាំទៅមួយឆ្នាំ ការនឹករលឹកស្រុក កំណើតគឺដិតជាប់ក្នុងអារម្មណ៍របស់ពួកគេពេលចូលឆ្នាំថ្មីប្រពៃណីវៀតណាមមកដល់ម្តងៗ។ ក្នុងបុណ្យតេត ឆ្នាំច សំរិទ្ធស័ក២០១៨នេះ ជនជាតិវៀតណាមជាច្រើននាក់ បានអញ្ជើញទៅ ចូលរួមបុណ្យតេតសហគមន៍ដោយស្ថានកុងស៊ុលវៀតណាមប្រចាំ នៅខេត្តណាននីង (ចិន) រៀបចំឡើង។ តំណក់ទឹកភ្នែកបានលាយឡំជាមួយស្នាមញូ ញឹកដែលពោរពេញដោយក្តីសោមនាស្សរីករាយ គឺបានស្តែងចេញតាមរយៈទឹកមុខ ម្នាក់ៗ។
ជនជាតិវៀតណាមនៅ្រខេត្ត Guangzhou អាឡោះអាល័យបុណ្យតេតប្រពៃណីងវៀតណាម - ảnh 1លោក Hoang Xuan Tuyen អាជីវករជនវៀតណាមជាមួយគ្រួសារនៅខេត្តហ្វាងចូវ (រូបថតៈvov.vn)

ក្នុងអគារធំ មានទំហំរាប់រយម៉ែត្រការ៉េនោះ ជុំវិញតុមួយ អ្នកស្រី Bui Thi Hien កំពុងអង្គុយជជែកជាមួយស្ត្រីបីនាក់ទៀត។ ដើរកំដរអ្នកស្រី Hien គឺកូនស្រីគាត់ ដែល ពូកែភាសាចិនណាស់ ប៉ុន្តែនាងមិនចេះភាសាវៀតណាមទេ សម្បីតែឈ្មោះខ្លួន នាងក៏ សរសេរមិនរួចផង។ អ្នកស្រី Bui Thi Hien យកប្តីជនជាតិចិនហើយរស់នៅខេត្តក្វាងចូវ រយៈពេលជាង៣០ឆ្នាំ។ នៅវៀតណាមឯណោះ ឪពុកម្តាយគាត់ចែកឋានហើយ។ គាត់ នៅសល់តែបងថ្លៃនិងចៅៗនៅស្រុកកំណើត។ ពីរឬបីឆ្នាំគាត់បានវិលត្រឡប់មកស្រុក កំណើតម្តង។ ហើយពេលនេះ ក្នុងអាគារដែលមានជនវៀតណាមច្រើនរូប បានធ្វើឲ្យ អ្នកស្រីក្តុកក្តួលក្នុងអារម្មណ៍។

        “និយាយមិនចេញសោះ។ ឥឡូវនេះក៏ពិបាកដែរ។ ទោះចង់ត្រឡប់មកស្រុក កំណើតវិញក៏ដោយ ប៉ុន្តែមិនងាយស្រួលទេ។ អាយុកាន់តែច្រើន កាន់តែអាឡោះ អាល័យដល់ស្រុកកំណើត។ ឥឡូវនេះ នាងខ្ញុំមានកូននៅទីនេះហើយ ចាកចេញមិន ដាច់ឡើយ។ ប្រសិនបើឪពុកម្តាយគាត់នៅរស់ គឺអាចឆ្លៀតពេលទៅសាកសួរសុខ ទុក្ខពួកគាត់។ ប៉ុន្តែពួកគាត់ចែកឋានហើយ ទៅក៏ពិបាកនិងមិនទៅក៏ពិបាកចិត្តណាស់ ។ នៅទីនេះជីវភាពរស់នៅរបស់នាងខ្ញុំក៏ល្អដែរ ប្តីគាត់យកចិត្តទុកដាក់ គ្រាន់តែ នឹករលឹកស្រុកកំណើតតែប៉ុណ្ណោះ”។

        រីឯអ្នកស្រីពីរនាក់គឺអ្នកស្រី Do Thi Be អាយុ៥៦ឆ្នាំនិងអ្នកស្រី Nguyen Thi Ha អាយុ ៥២ឆ្នាំ ត្រូវធ្វើដំណើររយៈពេល២០០គីឡូម៉ែត្រពីទីក្រុង Dongxing ដើម្បីទៅចូល រួមពិធីបុណ្យតេតសហគមន៍។ ហើយនេះជាលើដំបូងអ្នកស្រីទាំងពីរនាក់បានមកចូល រួមបុណ្យតេតដោយស្ថានកុងស៊ុលវៀតណាមរៀបចំឡើង។ បទចម្រៀងច្រៀងពីស្រុក កំណើតជាភាសាវៀត ណាមនិងទឹកមុខជនវៀតណាមគ្រប់រូបកំពុងសំណេះសំណាល ជាមួយគ្នានោះ ធ្វើឲ្យពួកនាងមានចិត្តស្រងេះស្រងោចណាស់។ អ្នកស្រី Do Thi Be សំណេះសំណាលថា៖     

        “នឹងណាស់! នាងខ្ញុំចាកចេញពីស្រុកកំណើតច្រើនឆ្នាំហើយ។ តាមទំនៀមទម្លាប់ របស់ចិន គឺត្រូវទទួលបុណ្យតេតនៅគ្រួសារខាងប្តី។ ក្រោយមកទើបបានទៅនេះទៅ នោះ ប៉ុន្តែមិនអាចទៅបានច្រើនថ្ងៃទេ។ តាមនោះ នាងខ្ញុំមានអារម្មណ៍នឹករលឹកស្រុក កំណើត នឹករលឹកបុណ្យតេតប្រពៃណី ប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េចផង”។

        សម្រាប់អ្នកវ័យចំណាស់ដូចជាអ្នកស្រី Hien អ្នកស្រី Be និងអ្នកស្រី Ha ការនឹក រលឹកស្រុកកំណើតរបស់ពួកគេគឺស្តែងចេញដោយតំណាក់ទឹកភ្នែក ប៉ុន្តែសម្រាប់យុវ ជន រស់នៅហ្វាងចូវវិញ ការនឹករលឹកស្រុកកំណើតត្រូវបានពួកគេប្រែក្លាយទៅជា សកម្មភាពជាក់ស្តែង។ Hoang Xuan Tuyen អាជីវករជនវៀតណាមមួយរូបនៅខេត្ត ហ្វាងចូវបានឲ្យដឹងថា៖

        “ទោះបីជាឃ្លាតឆ្ងាយពីមាតុប្រទេសក៏ដោយ  ប៉ុន្តែខ្ញុំនៅរក្សាទំនៀមទម្លាប់ទទួល បុណ្យចូលឆ្នាំប្រពៃណីរបស់វៀតណាមដែរ។ ពោលគឺថ្ងៃទី១និងទី១៥កើតខ្ញុំតែងតែ អុជធូប។ ខ្ញុំក៏បានរៀបចំទីសស្ការៈមួយសម្រាប់សែនជីដូនជីតា ហើយធ្វើម្ហូបវៀត ណាម ដោយមានទាំងគ្រឿងទេសសពគ្រប់ផងដែរ”។

        Bui Thuy Van វ័យអាយុ ២៨ឆ្នំា ជាកូនក្រមុំវៀតណាមមួយក្នុងចំណោមកូនក្រមុំដែលយកប្តីនៅខេត្តហ្វាងចូវ។ រាប់ទាំងបុណ្យតេតឆ្នាំច សំរិទ្ធស័ក ២០១៨នេះ គឺនាងបានធ្វើកូនប្រសារនៅស្រុកគេជាង១០ឆ្នាំហើយ។ ក៏ដូចជា លោក Hoang Xuan Tuyen ដែរ នាងទទួលបុណ្យតេតប្រពៃណីតាមបែបទំនើបនិងពោរពេញដោយភាពសប្បាយ រីករាយក្រៃលេង។ នាចែករំលែកថា៖      

        “បុណ្យតេតប្រពៃណីមកដល់ម្តងៗ នាងខ្ញុំតែងតែនាំគ្រួសារទៅវៀតណាម ហើយ ចាត់ទុកនេះជាឱកាសសម្រាប់សម្រាកលំហែកាយបំបាត់ភាពតានតឹង។ ពេលមកដល់ វៀតណាម នាងខ្ញុំឲ្យកូនៗសម្របខ្លួនជាមួយនឹងបរិយាកាសទទួលបុណ្យតេតនៅវៀត ណាមដូចជា វេចនំអន្សម ទៅជូនពរបុណ្យតេតសាច់ញាត្តិជាដើម។ ប្រសិនបើនៅចិន វិញ មុនបុណ្យតេតប្រពៃណី នាងខ្ញុំតែងតែទៅជូនកាដូទៅក្រុមគ្រួសារ ហើយចំបុណ្យ តេត នាងខ្ញុំនិងគ្រួសារនឹងជ្រើសរើសទៅទេសចរណ៍នៅរមណីដ្ឋានណាមួយដែលមាន ពន្លឺព្រះអាទិត្ស”។

        ទោះបីជាមានជីវភាពនឹងនរនៅស្រុកគេក៏ដោយ ប៉ុន្តែការនឹករលឹកស្រុកកំណើត នៅតែដិតជាប់ក្នុងអារម្មណ៍របស់ជនវៀតណាមនៅខេត្តហ្វាងចូវគ្រប់រូប។ ទទួលបុណ្យ តេតប្រព្រៃណីនៅស្រុកគេប៉ុន្តែអារម្មណ៍នៅតែអាឡោះអាល័យដល់ បុណ្យតេតនៅ វៀតណាម។ នៅស្រុកគេ ពួគគាត់ទទួលបុណ្យតេតក្នុងក្តីសប្បាយប៉ុន្តែក៏នៅលាយឡំ ដោយដំណក់ទឹកភ្នែកដែរ ជាពិសេសគឺនិទាឃៈរដូវមកដល់ម្តងៗ បុណ្យតេតប្រពៃណី កោះទ្វារគ្រួសារម្នាក់ៗនេះឯង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ