ទេសចរណ៍សហគមន៍នៅខេត្តLai Chau ប៉ែកពាយព្យវៀតណាម
Vinh Phong -  
(VOVWORLD) /  
VOVWORLD_បណ្ដាទួរទេសចរណ៍ស្វែងយល់វប្បធម៌ប្រពៃណីរបស់
ប្រជាជននៅតំបន់ព្រៃភ្នំប៉ែកពាយព្យវៀតណាមដែលក្នុងនោះមានខេត្ត
Lai Chauផងបានទាក់ទាញភ្ញៀវទេសចណ៍នៅក្នុងនិងក្រៅប្រទេសយ៉ាង
ខ្លាំង។ដោយមានទេសភាពធម្មជាតិស្រស់ស្អាតរួមជាមួយភាពពហុបែប
វប្បធម៌របស់បណ្ដាជនជាតិរស់នៅខេត្តLai Chauគ្រួសារជាច្រើនក្នុង
តំបន់កំពុងពង្រីករូបភាពទេសចរណ៍សហគមន៍។
ក្នុងដំណើរទស្សនាតំបន់ព្រៃភ្នំប៉ែកពាយព្យវៀតណាម ភ្ញៀវទេសចរណ៍
តែងតែចូលទស្សនាភូមិ Na Luong ឃុំNa Tam ស្រុកTam Duong។ នេះត្រូវ
បានចាត់ទុកជាទីកន្លែងទេសចរណ៍គួរឲ្យទាក់ទាញបំផុតក្នុងខេត្តLai
Chau។ ភូមិ Na Luongស្ថិតនៅក្បែរទន្លែNam Mu ហើយនៅខាងក្រោយ
ភូមិសុទ្ធសឹងជាភ្នំ។ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះមានភ្ញៀវទេចរ
ជាច្រើនបានមកទស្សនាភូមិ។តាមលោក Nguyen Xuan Huy ជាភ្ញៀវ
ទេសចរមកពីខេត្តPhu Yen ភាគកណ្ដាលវៀតណាមបានឲ្យដឹងថា
“ពេលមកទស្សនាភូមិ Na Luong យើងខ្ញុំបានរស់ជាមួយគ្រួសារជនជាតិ
ភាគតិចនៅក្នុងផ្ទះឈើផុតពីដីដោយបានភ្លក់ម្ហូបរបស់គេ។យើងខ្ញុំបាន
ទៅចាប់ត្រីនៅអូរ ទៅបេះទំពាំងក្នុងព្រៃហើយត្រូវបានអ្នកភូមិបង្រៀន
វិធីធ្វើក្រឡាន អាំងសាច់ទៀតផង។នាពេលយប់ក្រុមភ្ញៀវទេសចរបាន
ទស្សនាការសំដែងសិល្បៈជាមួយបទចំរៀងប្រជាប្រិយនានារបស់បណ្ដា
ជនជាតិ។ប្រជាពលរដ្ឋនៅភូមិ Na Luongរក្សាបានទំនៀមទំលាប់នឹង
វប្បធម៌ប្រពៃណីស្ទើតែទាំងស្រុង។យើងខ្ញុំសប្បាយរីករាយយ៉ាងខ្លាំងដែល
បានមកទស្សនានិងស្វែងយល់ជីវភាពរស់នៅរបស់ប្រជាជននៅភូមិ
Na Luong ”។
|
ឃុំ Ban Hon |
បើមកទស្សនាស្រុកTam Duongភ្ញៀវទេសចរអាចចូលទស្សនាឃុំ Ban Hon
ជាកន្លែងរស់នៅរបស់ជនជាតិ Lu។ភូមិទេសចរណ៍សហមន៍នេះមានផ្ទះឈើ
ចំនួនជាង១០០ខ្នងរួមជាមួយរបរតម្បាញចរបាប់ប្រពៃណី។មកទស្សនាភូមិ
នេះ ភ្ញៀវទេសចរក៏បានទស្សនាការសំដែងសិល្បៈរួមមានបទចំរៀង របាំ
ប្រជាប្រិយក្នុងសំលេងចាប៉ី ស្គរ ខ្លុយនិងគងឃ្មោះទៀតផង។អ្នកស្រី Van
Anh មកពីទីក្រុងហូជីមិញបានចែករំលែកថា
“ពេលមកទស្សនាឃុំ Ban Honនេះខ្ញុំបានស្នាក់នៅជាមួយគ្រួសារម្ចាស់ផ្ទះ។
នេះជាផ្ទះឈើផុតពីដីជាប្រពៃណីយ៉ាងល្អស្អាតដែលផ្ទះមួយខ្នងអាចទទួលបាន
ភ្ញៀវចំនួនពី១០ដល់១៥នាក់មកស្នាក់នៅ។តំលៃស្នាក់នៅមួយយប់សំរាប់មនុស្ស
មួយនាក់ត្រឹមតែ១០ហ្មឺនដុងតែប៉ុណ្ណោះ។ម្ហូបក៏ថោកដែរហើយដោយសារអ្នក
ភូមិដាំដុះចិញ្ចឹមដូចជាបន្លែ ត្រី មាន់។គ្រួសារខ្ញុំនៅ៤ថ្ងៃហើយបានឡើងភ្នំ
និងទៅចំការបេះបន្លែមកធ្វើម្ហូបដោយខ្លួនឯង”។
ខេត្តLai Chauនៅមានកន្លែងទេសចរណ៍ជាច្រើនផ្សេងៗទៀតដែលទាក់
ទាញភ្ញៀវទេសចរដូចជាទីរួមស្រុកSin Ho រូងភ្នំTien Son នៅឃុំ Binh Lu
ស្រុក Tam Duong ឃុំGia Khau នៅឃុំNam Loong ទីក្រុងLai Chauជាដើម។
ក្រៅពីទេសភាពស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធនោះ បណ្ដាទីកន្លែង
ទេសចរណ៍សហគមន៍នៅខេត្តLai Chauកាន់តែទាក់ទាញការចាប់អារម្មណ៍
ពីភ្ញៀវទេសរជាតិនិងអន្តរជាតិដោយសារតំលៃវប្បធម៌ប្រពៃណីរបស់ជន
រួមជាតិគ្រប់ជនជាតិ។ទេសចរណ៍សហគមន៍ក៏ជាវិធានការដែលខេត្តកំពុង
វិនិយោគប្រាក់អភិវឌ្ឍន៏។តាំងពីនោះឈានទៅរកការធ្វើសេវាកម្ម
ទេសចរណ៍ចីរភាព រួមចំណែកថែរក្សាវប្បធម៌របស់ប្រជាជនក្នុងខេត្ត
ក៏ដូចជានៅក្នុងតំបន់ប៉ែកពាយព្យវៀតណាមផងដែរ៕
Vinh Phong
-VOVWORLD