ទស្សនាខេត្ត Hai Duong

VOVWORLD_ខេត្ត Hai Duongមានទីតាំងនៅកណ្ដាល វាលសណ្ដទន្លេក្រហម​
ហើយបានចាត់ទុកជាតំបន់វប្បធម៌មួយរបស់វៀតណាម។ មុននេះខេត្ត Hai Duong
 ​មានតួនាទីជាតំបន់ការពារប៉ែកខាងកើតរាជធានី Thang Long (រដ្ឋធានីហាណូយ
​នា​បច្ចុប្បន្ន) និងល្បីឈ្មោះទៅដោយប្រពៃណីវប្បធម៌ប្រវតិ្តសាស្រ្ត។ ឥឡូវនេះHai
 Duong​ ជាខេត្តមានសក្ដានុពលអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងខ្លាំងនៃប្រទេសជាតិ។

        ខេត្ត Hai Duongមានចំងាយ៦០គីឡូម៉ែត្រពីខាងកើតរដ្ឋធានីហាណូយ។ ​តាំង
ពី​មុន​មក ប្រជាជននៅខេត្តនេះមានទំនៀមទំលាប់ឧស្សាហ៍ព្យាយាមរៀនសូត្រ។ 
​ក្នុង​ប្រវតិ្តសាស្រ្តប្រលងនាសម័យសក្តិភូមិខេត្ត Hai Duongនាំមុខគេអំពីបរិមាណ
បេក្ខជន​ជាប់បណ្ឌិត​កាន់លទ្ធិខុងជីនិយមក្នុងទូទាំងប្រទេសដោយមាន៤៧២នាក់
​ ក្នុងនោះ​មានអ្នកជាប់ពិន្ទុខ្ពស់បំផុតចំនួន១១នាក់។ ភូមិ Mo Trach ស្រុកBinh
 Giang ត្រូវបាន​ប្រសិទ្ធិនាមជាភូមិបណ្ឌិតដោយមានបណ្ឌិត៣៩រូបក្រោមគ្រប់
បបសក្តិភូមិ។ បណ្ឌិត​កាន់លទ្ធិខុងជីនិយមជាច្រើននាក់នៅខេត្តHai Duong
បានបង្កើតស្នាដៃដ៏មានតំលៃលើ​គ្រប់វិស័យ​ នយោបាយ យោធា វិទ្យាសាស្រ្ត 
អក្សរសាស្រ្ត និងការបរទេស ដូចជា​ លោក​ Nguyen Trai Tue Tinh    Mac Dinh
Chi    Pham Su Manh   និង Nguyen Phi Khanh។

        ជាមួយកម្រាស់ប្រពៃណីប្រវតិ្តសាស្រ្តនិងវប្បធម៌ដូច្នេះ ខេត្ត Hai Duong មាន​
សក្ដានុភាពដ៏ធំដើម្បីអភិវឌ្ឍន៍ទេសចរណ៍ ពិសេសគឺទេសចរណ៍វប្បធម៌ប្រវតិ្តសាស្រ្ត
និងបុណ្យទាន។ នាសព្វថ្ងៃនេះ ក្នុងទូទាំងខេត្តមានកេរិ៍្តតំណែលប្រវតិ្តសាស្រ្តវប្បធម៌
ចំនួន ២០០០ ក្នុងនោះមាន១២៥កន្លែងត្រូវបានទទួលស្គាល់ជាកេរិ៍្តតំណែលថ្នាក់
ជាតិនិងរមនីយដ្ឋានល្បីឈ្មោះជាច្រើនទៀតដូចជា វិហារគោរពបូជាTran Lieu វិ
មានTran Hung Dao  វត្ត​ An Phu  រូងភ្នំ Kinh Chu កេរិ៍្តតំណែលVan Mieu។ ជា
ពិសេសគឺតំបន់កេរិ៍្ត​តំ​ណែល​​ ​Con Son Kiep Bac នៅទីរួមខេត្តChi Linhដែល 
រក្សាទុកអនិស្សាវរីយអំពី​ឥស្សរជន​​ដ៏​ល្បី​ឈ្មោះ​៣រូបក្នុងប្រវតិត្តសាស្រ្តជាតិគឺ
មេទ័ពTran Hung Dao អ្នកវប្បធម៌​ Nguyen Trai​ និង លោកគ្រូ​ Chu Van An។
 តាម អនុប្រធានគណៈកម្មការគ្រប់គ្រងតំបន់កេរិ៍្ត​តំ​ណែល​​ ​Con Son Kiep Bac
 លោក Le Duy Manh បានឲ្យដឹងថា

   “ ស្ថិតនៅប៉ែកឥសាន ខេត្ត Hai Duong តំបន់កេរិ៍្ត​តំ​ណែល​​ ​Con Son Kiep Bac
 គឺ​ជា​មជ្ឈមណ្ឌលជំនឿសាសនារបស់តំបន់ឥសានវៀតណាមនិយាយរួមនិង
ខេត្ត Hai Duong ​និយាយដោយឡែក។ នេះជាកន្លែងស្ថិតនៅខ្សែផ្លូវពីអតីត
រាជធានីThang Long​ ទៅតំបន់ដីពិសិដ្ធព្រះពុទ្ធសាសនា Yen Tuដែលមាន
វិហារគោរពបូជាឥស្សរជន​​ដ៏​ល្បី​ឈ្មោះ​៣រូបក្នុងប្រវតិត្តសាស្រ្តជាតិពោលខាង
លើ”។

ទស្សនាខេត្ត Hai Duong - ảnh 1
ស្ថិតនៅប៉ែកឥសាន ខេត្ត Hai Duong តំបន់កេរិ៍្តតំណែល Con Son Kiep Bac គឺជាមជ្ឈមណ្ឌលជំនឿសាសនារបស់តំបន់ឥសានវៀតណាមនិយាយរួមនិងខេត្ត Hai Duong និយាយដោយឡែក


        ក្រៅពីកេរិ៍្តតំណែលវប្បធម៌ប្រវតិ្តសាស្រ្តនានាខេត្ត Hai Duong នៅមានពិធី
បុណ្យ​ប្រពៃណីជាច្រើនទៀតផង។ នាដើមឆ្នាំថ្មី មានបុណ្យវាយជួងនៅវត្ត Dong
 Ngo ស្រុក​Thanh Ha ជាសកម្មភាពបើកឆាកឲ្យបុណ្យទានរដូវផ្ការីកនានាក្នុង
ខេត្ត។​ នាខែសីហា​ ពេលរដូវស្លឹកឈើជ្រុះមកដល់គឺមានពិធីបុណ្យវិហារ Kiep
Bac ដែលជា​ពិធីបុណ្យ​មួយ​ធំជាង​គេ​ក្នុងទូទាំងប្រទេស។ ចូលរួមបុណ្យនេះ ​ភ្ញៀវ
ទេសចរបានទស្សនាពិធី​ដង្ហែ ​​ឬ​លេងល្បែង​ប្រជាប្រិយមានជាអាទិ៍ ល្បែងចំបាំង
លើទឹក ប្រណាំង​ទូក ​វាយ​ដំបង ជាដើម។ ​សរុប​មក ក្នុងមួយឆ្នាំ នៅខេត្ត Hai
Duong មានពិធីបុណ្យធំតូច​ចំនួន​ជាង៥៥០។ 

        ទន្ទឹមនេះខេត្ត Hai Duong នៅមានតូរ្យតន្រ្តីប្រជាប្រិយ ដ៏សំបូរបែបដូចជា​
សិក្បៈ​ចំរៀងCheo​ Tuong  Ca Tru ពិសេសគឺសិក្បៈរបាំតុក្កតាទឹកទៀតផង។​នា​
បច្ចុប្បន្ន ​ខេត្តមានក្រុមរបាំតុក្កតាទឹកចំនួន៣នោះគឺក្រុមHong Phong នៅស្រុក 
Ninh Giang ក្រុម​ An Liet នៅស្រុក Thanh Ha និងក្រុម Bui Thuong នៅស្រុក Gia
Loc។​ លោក Pham Van Tong ប្រធានក្រុមរបាំតុក្កតាទឹកHong Phong បានឲ្យដឹង
ថា

“ ការសំដែងរបាំតុក្កតាទឹកនៃឃុំ Hong Phongនេះ គឺជាសកម្មភាពសង្គមក្នុង
​តំបន់​។ បន្ទាប់ពីការងារកសិកម្ម បងប្អូននឹកគិតឡើងវិញ​ដល់ការធ្វើពលកម្ម
របស់​ខ្លួន​លើ​វាល​ស្រែដើម្បីបង្កើតឡើងឈុតសំដែងតុក្កតាទឹកថ្មីៗបំរើជីវភាព
ស្មារតីនិងលើកទឹក​ចិត្តប្រជាកសិករក្នុងការងារបង្កបង្កើនផល។”

ប្រជាជនខេត្ត Hai Duong ជានិច្ចកាលមោទនៈអំពីប្រពៃណីវប្បធម៌និង
​ប្រវតិ្តសាស្រ្ត​​របស់ខ្លួន។ តាមរយៈនោះកុលបុត្រ កុលធីតា នៃទឹកដីវាលសណ្ដទ​ន្លេ​
ក្រហមនេះ ខិតខំប្រឹងប្រែងកសាងជីវភាពរស់នៅឲ្យកាន់តែសំបូររុងរឿងថែម
ទៀត៕

       

       

ប្រតិកម្មទៅវិញ

ផ្សេងៗ