ទស្សនាខេត្ត Nghe An នៅភាគកណ្ដាលវៀតណាម

(VOVWORLD) -ខេត្ត Nghe Anមានទីតាំងនៅភាគកណ្ដាលវៀតណាម។ខេត្តនេះមានទេសភាពធម្មជាតិស្រស់ស្អាតហើយពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជាតិ។ Nghe Anក៏ជាស្រុកកំណើតរបស់វីរៈបុរសនិងអ្នកវប្បធម៌ល្បីឈ្មោះជាច្រើនរូបដែរដែលក្នុងនោះមានលោកប្រធានហូជីមិញផង។

ខេត្ត Nghe Anមានទីតាំងនៅភាគកណ្ដាលវៀតណាម។ខេត្តនេះមានទេសភាពធម្មជាតិស្រស់ស្អាតហើយពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជាតិ។ Nghe Anក៏ជាស្រុកកំណើតរបស់វីរៈបុរសនិងអ្នកវប្បធម៌ល្បីឈ្មោះជាច្រើនរូបដែរដែលក្នុងនោះមានលោកប្រធានហូជីមិញផង។

        មានចំងាយប្រមាណ៣០០គីឡូម៉ែត្រពីខាងត្បូងរដ្ឋធានីហាណូយខេត្ត Nghe Anមានលក្ខណភូមិសាស្រ្តអំណោយផលទាំងអំពីផ្លូវគោក ផ្លូវដែក ផ្លូវសមុទ្រនិងផ្លូវអាកាស។ក្នុងខេត្តមានតំបន់ដីសណ្ដ មានព្រៃភ្នំ និងសមុទ្រ។អញ្ជើញមកទស្សនាNghe An ភ្ញៀវទេសចរមិនត្រឹមតែបានគយគន់ព្រៃស្រោង ឬហែលទឹកសមុទ្រថ្លាយង់តែប៉ុណ្ណោះទេថែមទាំងបានទស្សនាបណ្ដាកេរមរតកប្រវតិ្តសាស្រ្ត វប្បធម៌ទៀតផង។ក្នុងនោះទីក្រុង Vinh របស់ខេត្តជាអាស័យដ្ឋានមួយដែលទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង។តាមលោកTran Haជាមគ្គទេសក៏នៃក្រុមហ៊ុនទេសចណ៍ Dat Viet បានឲ្យដឹងថា

  “មានចំងាយតែ៥គីឡូម៉ែត្រពីទីក្រុងVinh គឺមានផ្នូរមហាកវី Nguyen Du ដែលជាអ្នកវប្បធម៌ល្បីឈ្មោះលើពិភពលោក។ធ្វើដំណើរប្រមាណ១៥គីឡូម៉ែត្រគឺទៅដល់មណ្ឌលកេរដំណែល Kim Lien ជាស្រុកកំណើតលោកប្រធានហូជីមិញ។ក្រៅពីនោះពីក្រុងVinhធ្វើដំណើរតាមទិសនីរតីប្រមាណ១៧គីឡូម៉ែត្រនឹងទៅដល់ឆ្នេរសមុទ្រ Cua Lo ដ៏ស្រស់ស្អាតល្បីឈ្មោះនៅក្នុងទូទាំងប្រទេស”។

ទស្សនាខេត្ត Nghe An នៅភាគកណ្ដាលវៀតណាម - ảnh 1 សមុទ្រខេត្ត Nghe An

        នាបច្ចុប្បន្ន ខេត្ត Nghe An មានបេតិកភ័ណ្ឌប្រវតិ្តសាស្រ្ត វប្បធម៌ចំនួនជាង១០០០ក្នុងនោះបេតិកភ័ណ្ឌជិត២០០ត្រូវបានរៀបចំណាត់ថា្នក់ ជាពិសេសគឺមណ្ឌលកេរដំណែល Kim Lien ជាស្រុកកំណើតលោកប្រធានហូជីមិញនៅឃុំ KimLien ស្រុកNam Dan។កេរដំណែល Kim Lienនេះបានផ្សាភ្ជាប់ជាមួយកុមារភាពរបស់លោកប្រធានហូជីមិញជាអ្នកអានសេចក្ដីប្រកាសឯករាជ្យបង្កើតឡើងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមដែលសព្វថ្ងៃជាសាធារណរដ្ឋសង្គមនិយមវៀតណាម។អ្នកស្រី Nguyen Thi Yen ជាទេសចរមួយរូបបានឲ្យដឹងថា

        “ខ្ញុំបានអានសៀវភៅនិងបានស្ដាប់គេនិទានរឿងអំពីលោកប្រធានហូជីមិញ។មកទស្សនាទីកន្លែងនេះខ្ញុំសង្កេតឃើញថាស្រុកកំណើតលោកអ៊ំសាមញ្ញដូចស្រុកដទៃនៅប្រទេសវៀតណាមតែភាពសាមញ្ញនេះកាន់តែសរឲ្យឃើញលោកអ៊ំហូជាមនុស្សដ៏មហិមាមួយរូប។ខ្ញុំមានមោទនភាពយ៉ាងខ្លាំងដែលបានមកទស្សនាស្រុកកំណើតលោកអ៊ំ”។

        នៅខាងកើតទីក្រុង Vinhមានឆ្នេរសមុទ្រCua Lo ប្រវែងជិត១០គីឡូម៉ែត្រដែលទឹកសមុទ្រថ្លា ខ្សាច់សម៉ត់ហើយមានកោះមួយចំនួនដែលទាក់ទាញភ្ញៀវទេសចរចាច្រើនកុះករមកសំរាកលំហែការក្នុងរដូវក្ដៅ។អ្នកស្រីTo Lan Phuong មកពីក្រុងហាណូយបានចែករំលែកថា

  “ខ្ញុំបានទៅទស្សនារមណីយដ្ឋានជាច្រើនកន្លែងហើយប៉ុន្តែមិននឹកស្មានថាឆ្នេរសមុទ្រCua Lo ស្អាតអស្ចារ្យដូចនេះឡើយ។ជាពិសេសខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរាក់ទាក់រាប់អានភ្ញៀវរបស់ប្រជាជននៅទីកន្លែងនេះ។បើមានឱកាសខ្ញុំនឹងមកទស្សនាឆ្នេរសមុទ្រCua Loទៀត”។

        នៅខេត្ត Nghe An មានឧទ្យានជាតិ Pu Mat ចំណុះស្រុក Con Cuongដែលស្ថិតនៅលើភ្នំTruong Son ជាប់ព្រំដែនឡាវ។នៅ ឧទ្យាននេះមានរុក្ខជាតិនិងសត្វព្រៃដ៏កម្រមួយចំនួនដែលបានថែរក្សាយ៉ាងតឹងរឹងដូចជាឈើPo mu ឈើ Sa mu សត្វ Sao La និង ទន្សាយបង្កង់ជាដើម។

        តំបន់ព្រៃភ្នំប៉ែកខាងលិចខេត្ត Nghe Anជាកន្លែងរស់នៅរបស់ជនរួមជាតិបណ្ដាជនជាតិ Kho mu  O du   Tho  San diu  និងH’mong។មកទស្សនាភូមិឃុំរបស់ជនជាតិទាំងនេះភ្ញៀវទេសចរនឹងស្វែងយល់ពីធម្មជាតិ ក៏ដូចជាប្រវតិ្តសាស្រ្តនិងវប្បធម៌របស់គេផងដែរ។

      ទឹកដី Nghe An មានបុណ្យទានជាច្រើនដែលបានរៀបចំលើទន្លេបឹងបួរមានជាអាទិ៍ពិធីបុណ្យមច្ឆា បុណ្យដង្ហែលៀស និងបុណ្យប្រណាំងទូក។ ក្រៅពីនោះនៅតាមភូមិស្រុកនីមួយសុទ្ធតែមានពិធីបុណ្យរៀងៗខ្លួនដែលទាក់ទាញភ្ញៀវទេសចរជាច្រើនកុះករមកទស្សនាជារៀងរាល់ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ