ទស្សនាតំបន់ទេសចរណ៍ធម្មជាតិ Gao Giong

VOVWORLD_តាំងពីយូរមកហើយតំបន់ទេសចរណ៍ធម្មជាតិ Gao Giong
ឬហៅ​ថា​សួន​បក្សីGao Giongនោះ​ត្រូវបានចាត់ទុកជាកោះបៃតងដោយមាន
ទេសភាព​ធម្មជាតិ​ដ៏​ស្រស់ត្រកាលនៃតំបន់ដីសើមចំណុះខេត្ត Dong Thap ភាគ
ខាងត្បូង​វៀត​ណាម​។​នាបច្ចុប្បន្ននេះ Gao Giongបានក្លាយទៅជាតំបន់
ទេសចរណ៍ធម្មជាតិមួយដែល​ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជា
ច្រើនកុះករមកទស្សនា។

        តំបន់ទេសចរណ៍Gao Giongត្រូវបានបង្កើតឡើងនាខែកក្កដាឆ្នាំ២០០៣
​ស្ថិត​ក្នុង​ព្រៃ​ស្មាច់ចំណុះក្រុមទី៦ ឃុំGao Giongស្រុកCao Lanh ខេត្ត Dong Thap
ដែលមានចំងាយ​ប្រមាណ​១៥០គីឡូម៉ែត្រពីទីក្រុងហូជីមិញ។នៅក្នុងតំបន់
ទេសចរណ៍នេះមាន​ព្រៃ​ស្មាច់រួមជាមួយព្រែកបឹងបួធំល្វឹងល្វើយ។កន្លែងនេះ
ជាជម្រកត្រីទឹកសាបធំបំផុតនៅ Dong Thap Muoi ដែលទាក់ទាញបក្សា
បក្សីជាច្រើនប្រភេទមករកចំណីមានជាអាទិ៍កុក​ ទាព្រៃ ក្រសា​និងទុងជា
ដើម។ទីកន្លែងនេះត្រូវបានចាត់ទុកជាសួនកុកធំបំផុតនៅ Dong Thap Muoi។

        មុននឹងចូលក្នុងសួនបក្សីនៅតំបន់ទេសចរណ៍Gao Giong មគ្គុទេស
ទេសចរណ៍​បានប្រគល់​កែវ​យឺតជូនភ្ញៀវហើយអញ្ជើញឡើងប៉មមានកំពស់
១៨ម៉ែត្រដើម្បី​គយគន់​សូនបក្សី។តាមលោក Nguyen Quoc Dat ជាអ្នកថត
រូបយូរឆ្នាំនៅសូនបក្សីនេះ​បានឲ្យ​ដឹងថា

      “ សូនបក្សីក្នុងព្រៃស្មាច់នេះកកើតឡើងនាឆ្នាំ១៩៨៦ហើយគិតតាំងពី
នោះមកនៅតែរក្សាបាននូវភាពដើមនៃតំបន់ដីសើម។នៅទីនេះគេលៃទុក
ដីចំនួន៣៥០ហិកតាដើម្បីអភិរក្សត្រីនិង៤០ហិកតាទៀតដើម្បីអភិរក្សបក្សា
បក្សី ពិសេសគឺអំបូរបក្សីកម្រដែលបានកត់ត្រាក្នុងសៀវភៅក្រហម។ក្នុងតំបន់
ទេសចរណ៍នេះគេក៏អភិរក្សនូវរុក្ខជាតិ រួមមាន​ផ្កាឈូកបន្លែនិងមើមគ្រប់
ប្រភេទផងដែរ”។

ទស្សនាតំបន់ទេសចរណ៍ធម្មជាតិ Gao Giong - ảnh 1
តំបន់ទេសចរណ៍Gao Giongត្រូវបានបង្កើតឡើងនាខែកក្កដាឆ្នាំ២០០៣


  ក៏ដូចទៅនឹងកន្លែងផ្សេងៗនៅ Dong Thap Muoi ដែរ តំបន់ទេសចរណ៍
Gao Giong​មានរដូវចំនួន២គឺរដូវប្រាំងនិងរដូវវស្សា។លោក​Nguyen Van Hai
  ជាមគ្គុ​ទេស​ទេសចរណ៍​នៅតំបន់ទេសចរណ៍Gao Giongបានឲ្យដឹងថា

        “​ រដូវទឹកឡើងចាប់ផ្ដើមពីខែភទ្របទឆ្នាំមុនដល់ខែពិសាខឆ្នាំក្រោយ។
សត្វបក្សា​បក្សីគ្រប់ប្រភេទតែងតែមកពងកូននៅរដូវទឹកជំនន់ដោយសារ
នៅរដូវនេះសំបូរចំណី។ពួកបក្សាបក្សីទាំងហ្វូងៗមកនេះហើយធ្វើសំបុកតាម
អំបូររៀងៗខ្លួន”។

        រីឯនៅរដូវប្រាំងនាពេលទឹកស្រកទៅ កន្លែងនេះអាចរៀបចំការបោះជំរំ 
ជិះទូកទៅទស្សនាព្រៃស្មាច់ សួនបក្សីឬស្ទូចត្រីក៏បានដែរ។មកទស្សនាតំបន់
ទេសចរណ៍ធម្មជាតិ Gao Giongភ្ញៀវទេសចរនឹងមានឱកាសបរិភោគម្ហូប
ពិសេសនានាដូចជាត្រីរស​ដុត ​ពស់​អាំង សម្លត្រីលិញញ៉ាំជាមួយផ្កាស្នោ​​ ម៉ាំខញ៉ាំ
ជាមួយផ្កាព្រលិត ស្រាទឹកឃ្មុំព្រៃ​ស្មាច់ជា​ដើម។

        ដោយសារមានប្រព័ន្ធផ្លូវគមនាគមន៍ងាយស្រួលទាំងផ្លូវគោកនិងផលូវ
ទឹកនោះបានជាចំនួនភ្ញៀវទេសចរមកទស្សនាតំបន់ទេសចរណ៍Gao Giong
កាន់តែច្រើនឡើងៗ​ពីមួយថ្ងៃទៅមួយថ្ងៃ៕

       

       

ប្រតិកម្មទៅវិញ

ផ្សេងៗ