VOVWORLD_ Dong Xam ជាភូមិប្រកបមុខរបរធ្វើប្រាក់ដែលល្បីល្បាញ
ដោយមានសិប្បករស្ទាត់ជំនាញជាច្រើននាក់នៅខេត្ត Thai Binh ភូមិភាគខាង
ជើងវៀតណាម។ មកទស្សនាភូមិ Dong Xam អ្នកទេសចរនឹងមានការចាប់
អារម្មណ៍ល្អៗចំពោះជីវភាពរបស់ប្រជាជននៅភូមិដែលមានប្រពៃណីវប្បធម៌
រាប់រយឆ្នាំមួយនេះ។
ពីទីរួមស្រុកKienXuongធ្វើដំណើរតាមផ្លូវលំចំងាយ១០គីឡូម៉ែត្រដែល
សង្ខាងមានទេសភាពធម្មជាតិនិងទន្លេដ៏ស្រស់ស្អាតគឺអ្នកទេសចរនឹងទៅ
ដល់ភូមិ Dong XamចំណុះឃុំHong Thai ស្រុកKien Xuong ខេត្តThai Binh។
មកទស្សនាភូមិ Dong Xam មុនបង្អស់អ្នកទេសចរអាចចូលមើលសាលា
ភូមិ Dong Xam ដែលជាមណ្ឌលសំណង់ស្ថាបត្យកម្មដ៏ប្រណីតរួមមាន១២សំណង់
៤០ល្វែងលើផ្ទៃដីប្រមាណ១០០០ម៉ែត្រក្រឡា។ សាលាភូមិនេះជាទីគោរពបូជា
លោកតា Nguyen Kim Lau ជាអ្នកបង្កើតនិងបង្រៀនមុខរបរឆ្លាក់ប្រាក់ជូន
ប្រជាពលរដ្ឋភូមិ Dong Xam។ តាមលោក Nguyen Xuan Ngan ជាអ្នកមើល
ការខុសត្រូវនៅសាលាភូមិនេះបានឲ្យដឹងថា
“ សាលាភូមិDong Xam មុននេះមានទំហំតូចជាងដោយមានដំបូលប្រក់
គ្បឿងពណ៌ក្រហម ធ្នឹមមមានឆ្លាក់រូបនិងអក្សរ។ដល់ពេល Thai Binhផ្ដាច់
ចេញជាខេត្តមួយជាង១០០ឆ្នាំមុននេះ សាលាភូមិត្រូវបានកសាងធំនិងស្អាត
ជាងមុន”។
|
មកទស្សនាភូមិរបរ Dong Xam ខេត្ត Thai Binhទេសចរនឹងឃើញផលិផលធ្វើពីប្រាក់និងសំរិទ្ធយ៉ាងល្អប្រណីត |
ពីយូរមកហើយ ភូមិDong Xamល្បីឈ្មោះទៅដោយមានរបរធ្វើប្រាក់ជាមួយ
នឹងសិប្បករឆ្នើមនានា។ កត្តាថែរក្សាបច្ចេកទេសនិងវិជ្ជាជីវៈតែងតែបានកូន
ចៅគ្រប់ជំនាន់ក្នុងភូមិយកចិត្តទុកដាក់។ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក
នេះដើម្បីបង្កើតបន្ថែមការងារធ្វើនិងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ អ្នក
ភូមិ Dong Xamមឹនត្រឹមតែឆ្លាក់កែច្នៃផលិតផលពីប្រាក់ប៉ណ្ណោះទេថែមទាំង
ធ្វើបន្ថែមនូវទំនិញពីវត្ថុធាតុដើមជាសំរិទ្ធដូចជា ស្ពក គំនូរ គ្រឿងសំណែននិង
ចក្រសត្វនានាទៀតផង។ លោក Pham Van Tu ជាសិប្បករមួយរូបនៅភូមិDong
Xamបានឲ្យដឹងថា
“ នេះជារបរប្រពៃណីដែលមានតាំងពីជំនាន់ជីតាខាងម្ដាយខ្ញុំមក។ នាខែ
មិថុនានិងខែកក្កដាការងារមិនសូវរវល់ទេតែនាដើមឆ្នាំនិងចុងឆ្នាំគឺត្រូវធ្វើ
ទំនិញច្រើន។ប្រជាពលរដ្ឋទិញផលិតផលពីភូមិខ្ញុំដើម្បីប្រើក្នុងការសែនព្រែន
លំអផ្ទះនិងធ្វើជាកាដូ។នេះជារបរប្រពៃណីហើយយើងខ្ញុំមិនបង្ហើបរូបមន្តទេ ”។
ធ្វើដំណើរពីដើមភូមិដល់ចុងភូមិលឺតែសូរសំលេងក្រិកៗនៃការកែច្នៃទំនិញពី
វត្ថុធាតិដើមប្រាក់និងសំរិទ្ធ។លោកស្រី Nguyen Thi Ngaជាកម្មករមួយរូបបាន
ថ្លែងថា
“នៅមូលដ្ឋានផលិកម្មនេះខ្ញុំនិងកូនគ្រាន់តែធ្វើការសង្កត់ពុម្ភប៉ុណ្ណោះ
រីឯអ្នកដទៃធ្វើការឆ្លាក់រូបផុស រំលេចពណ៌ ធ្វើរលើបរលោងនិងចុងក្រោយ
គឺធ្វើស៊ុំ។ ក្មេងៗធ្វើអីក៏ងាយស្រួលដែរ ចាស់ទុំដូចខ្ញុំជួបការលំបាកបន្តិច ”។
កញ្ញា Tung Chi ជាកូនស្រីរបស់លោកស្រី Nguyen Thi Ngaកំពុងរៀន
វិជ្ជាជីវៈនៅទីនេះ។មុនដំបូងនាងចេះតែធ្វើការកែច្នៃសំភារៈសាមញ្ញប៉ុណ្ណោះ។
កញ្ញា Tung Chiបាននិយាយថា
“ ម្ដាយនាងខ្ញុំប្រកបរបរនេះអស់រយៈពេល២០ឆ្នាំកន្លងមកហើយ។ គាត់
រវល់នឹងការងារណាស់។រីឯនាងខ្ញុំឆ្នាំនេះរៀនថ្នាក់ទី១២ហើយមកជួយម្ដាយ
ក្នុងពេលសំរាកវិស្សមកាល”។
មកទស្សនាភូមិរបរ Dong Xam ខេត្ត Thai Binhទេសចរនឹងឃើញ
ផលិផលធ្វើពីប្រាក់និងសំរិទ្ធយ៉ាងល្អប្រណីតព្រមទាំងមានឱកាសស្វែង
យល់ជីវភាពរស់នៅរបស់ប្រជាជននៅភូមិដែលមានប្រវតិ្តសាស្រ្តរាប់រយ
ឆ្នាំទៀតផង៕