ទស្សនារោងចក្រវារិអគិ្គសនីLai Chau នៅប៉ែកពាយព្យវៀតណាម
KHAC KIEN – VINH PHONG -  
(VOVWORLD) /  
VOVWORLD_ Lai Chau ជាខេត្តមួយស្ថិតនៅប៉ែកពាយព្យប្រទេស
វៀតណាម។ខេត្តនេះមានព្រំប្រទល់ជាមួយនឹងខេត្ត Lao Cai Dien Bien
Son La និងYen Baiហើយមានជនជាតិចំនួន២០រួមរស់ជាមួយគ្នា។នៅ
ខេត្តLai Chauមានរមណីយដ្ឋានជាច្រើនគួរឲ្យទាក់ទាញភ្ញៀវទេសចរមក
ទស្សនា។ ក្រៅពីទេសភាពធម្មជាតិ ឥឡូវខេត្តនេះមានកន្លែងទេសចរណ៍
ថ្មីដោយមនុស្សកសាងឡើងនោះគឺវិស្វកម្មវារិអគិ្គសនីLai Chau។
សំណង់វារិអគ្គិសនីLai Chau បើកការដ្ឋានសាងសង់នាថ្ងៃទី៥ខែមករា
ឆ្នាំ២០១១និងដាក់ឲ្យដំណើរការនាថ្ងៃទី២០ខែធ្នូឆ្នាំ២០១៦។។រោងចក្រវារិ
អគិ្គសនីLai Chauស្ថិតនៅទន្លេ Daលើ រួមជាមួយរោងចក្រវារិអគ្គិសនី
ចំនួន២ទៀតគឺរោងចក្រវារិអគ្គិសនីHoa Binhនិងរោងចក្រវារិអគ្គិសនី
Son Laនោះ ផលិតបានអគ្គិសនីសរុបចំនួនជិត២៥ពាន់លានkWh/ឆ្នាំ។
ពេលកសាងសំណង់នេះកម្មាភិបាលនិងកម្មកររាប់ពាន់នាក់បានជីក
លើកដីថ្មចំនួន១៥លានម៉ែត្រគូប។ទំនប់វារិអគិ្គសនីនេះមានកំពស់
១៣៧ម៉ែត្រ ហើយគ្រឹះមានទំងន់ជិត២លានម៉ែត្រគូប។សំណង់វារិអគ្គិសនី
Lai Chauដែលបានសំរេចមុនផែនការរយៈពេលមួយឆ្នាំនេះបានផលិត
អគ្គសនីមានកំលាំង៤,៧ពាន់លានkWhជូនបណ្ដាញអគ្គិសនីជាតិរួម
ចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចខេត្តLai Chau និងធានា
សន្តិសុខឋាមពលជាតិ។តាមលោកPham Hong Phuong នាយកគណៈ
កម្មការគ្រប់គ្រងគំរោងការរោងចក្រវារិអគ្គិសនី Lai Chau បានឲ្យដឹងថា
“សំណង់រោងចក្រវារិអគ្គិសនី Lai Chauបង្ហើយមុនកាលកំណត់មួយឆ្នាំ។
រោងចក្របានផលិតអគិ្គសនីចំនួន៤,៧ពាន់លានkWhសំរាប់បញ្ចូលទៅក្នុង
បណ្ដាញអគ្គិសនីជាតិ”។
|
រោងចក្រវារិអគ្គិសនី Lai Chau |
ដោយមានទីតាំងនៅកណ្ដាលតំបន់ព្រៃភ្នំបែកពាយព្យ នាបច្ចុប្បន្នរោង
ចក្រវារិអគ្គិសនី Lai Chauជាកន្លែងមកទស្សនារបស់ប្រជាជននៅខេត្តជំវិញ
និងភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេស។ លោក Vo Van Viet ជាភ្ញៀវទេសចរ
មួយរូបមកពីខេត្ត Quang Binh ភាគកណ្ដាលវៀតណាមបានឲ្យដឹងថា
“ខ្ញុំបានទៅទស្សនារោងចក្រវារិអគ្គិសនីHoa Binh រោងចក្រវារិអគ្គិសនី
Son Laនិងឥឡូវគឺរោងចក្រវារិអគ្គិសនី Lai Chau។មកទស្សនាសំណង់ដ៏ធំនេះ
ខ្ញុំរំជួលចិត្តយ៉ាងខ្លាំងចំពោះការចំណាយកំលាំងពលកម្មរបស់បងប្អូនវិស្វករ
និងកម្មករសំណង់យើង”។
ផ្លូវប្រវែងជាង១០០គីឡូម៉ែត្រពីទីក្រុងLai Chau ទៅកាន់រោងចក្រវារិ
អគ្គិសនីខ្វាត់ខ្វែងបត់បែនតាមជ្រលងភ្នំនិងព្រៃស្រោងដែលធ្វើឲ្យភ្ញៀវ
ទេសចរជក់ចិត្តយ៉ាងខ្លាំង។ឈរនៅលើទំនប់ទឹកអាចមើលឃើញទាំងស្រុង
នូវទិដ្ឋភាពសំណង់វារិអគ្គិសនីធំទី៣នៅអាស៊ីអាគ្នេយ៍រួមជាមួយទេសភាព
ធម្មជាតិដ៏ស្រស់ស្អាតនៃទឹកដីប៉ែកពាយព្យ៕
KHAC KIEN – VINH PHONG
-VOVWORLD