ទស្សនាល្បាក់ទឹកធំៗនៅខេត្ត Lam Dong

VOVWORLD_ Lam Dong​ ជាខេត្តមួយមានទីតាំងស្ថិតនៅតំបន់ Tay Nguyen
 ដែល មានរមនីយដ្ឋានធម្មជាតិដ៏សំបូរបែប។ ខេត្តនេះមានអាកាសធាតុត្រជាក់
ស្រួលពេញមួយឆ្នាំ មានព្រៃស្រល់ខៀវស្រងាត់ ជាពិសេសគឺមានល្បាក់ទឹកធ្លាក់ធំៗ
ជាច្រើនដូចជាល្បាក់ទឹក Cam Ly  ល្បាក់ទឹក Preen ល្បាក់ទឹក Voi និង​ Dambri ជា
ដើម។ 

        ក្រុមភ្ញៀវទេសចរដែលមកទស្សនា ក្រុងDa Lat ខេត្ត​Lam Dong សុទ្ធតែចង់ទៅ
​ទស្សនា​ល្បាក់ទឹកធំៗនៅទឹកដីផ្កានេះ។ តាមអ្នកស្រី Linh Dan ជាភ្ញៀចទេសចរ​មួយ
រូប​មកពី​ក្រុងហូជីមិញបានសំណេះសំណាលថា
“ មកទស្សនាក្រុងDa Latជាលើកដំបូងអ្នកណាក៏ចង់ទៅលេងតំបន់ល្បាក់​ទឹក​
ធ្លាក់​ដែរ​។ ពេលមើលឃើញទឹកហូរធ្លាក់គំហុកពីលើចុះបោកលើថ្ម​លាន់លឺ​យ៉ាង​
ទ្រហឹង​ហើយ​​​បែកជាពពុះសក្បុសនោះខ្ញុំចាប់អារម្មយ៍យ៉ាងខ្លាំង។ ​សម្រស់នៃ
ធម្មជាតិ​នៅទីនេះគឺអស្ចារ្យណាស់”។

ទស្សនាល្បាក់ទឹកធំៗនៅខេត្ត Lam Dong - ảnh 1
ល្បាក់ទឹក Pongour ជាល្បាក់ទឹកស្អាតបំផុតរបស់ Da Lat ដែលមានចំងាយផ្លូវ២០គីឡូម៉ែត្រពីទីក្រុង។ដោយសារល្បាក់ទឹកនេះស្ថិត ក្នុងព្រៃស្រោងបានជាវាមានសោភ័ណភាពដ៏ល្អឆើត។ ភ្ញៀវទេសចរទៅ លេងកន្លែងនោះអាចបោះជុំរំនិងសំរាកលំហែកាយបាន


ល្បាក់ទឹកនីមួយៗនៅខេត្ត ​Lam Dong មានសោភ័ណភាពដោយឡែកពីគ្នា។
 ​ល្បាក់​ទឹក​ Cam Ly មានទីតាំងនៅកណ្ដាលទីក្រុង​​ Da Lat ដែលមានកំពស់១០ម៉ែត្រ
។ ល្បាក់​ទឹក​នេះរួមជាមួយបឹង Ho Xuan Huong និងបឹងHo Than tho ជានិមិត្តរូបនៃ
ក្រុង Da Lat។ នេះជា​ល្បាក់​ទឹក​ ដែលនាំមកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងសំរាប់
ក្រុមអ្នកអក្សរសាស្រ្ត កវីនិង​តន្រ្តីករបង្កើតឡើងស្នាដៃ​ដ៏មានតំលៃ។ 

ល្បាក់ទឹក Preen មានទីតាំង ស្ថិតនៅជាប់នឹងជ្រលងភ្នំ Preen មានកំពស់៩
ម៉ែត្រ​ ទទឹង​​២០ម៉ែត្រ។ ទឹកនៅទីនេះមិនហូរធ្លាក់ខ្លាំងទេតែធ្លាក់ស្រាលស្រទន់
ប្រៀបដូចជាវាំងនន​មួយផ្ទាំងនៅកណ្ដាលវាលខ្ពង់រាប។ 

រីឯល្បាក់ទឹក Voi​ (​មានន័យថាដំរី) ស្ថិតនៅស្រុក Lam Ha ចំងាយ​២០គីឡូម៉ែត្រ
ពី ក្រុង​ Da Lat​​​ ជាល្បាក់ទឹកដ៏ធំមួយ។ នៅល្បាក់ទឹក នេះមានរូងភ្នំមួយចំនួនដ៏ល្អ
ឆើត​ ដែល​មាន​សីតុណ្ហភាពក្នុងរូងត្រជាក់ស្រួលណាស់។​ លោក Nguyen Quoc
Quan ជាប្រជាពលរដ្ឋមួយ​នាក់នៅក្រុង Da Lat ឲ្យដឹងថា លោកតែងតែនាំមិត្តភ័ក្រ
ទៅទស្សនាល្បាក់ទឹកទាំងឡាយ ក្នុង​នោះ​មាន​ល្បាក់ទឹក Pongour ផង។ លោក
Quan​​ បានរៀបរាប់ថា

 “ អាចនិយាយបានថាល្បាក់ទឹក Pongour ជាល្បាក់ទឹកស្អាតបំផុតរបស់ Da
 ​Lat ដែលមានចំងាយផ្លូវ២០គីឡូម៉ែត្រពីទីក្រុង។ដោយសារល្បាក់ទឹកនេះ​ស្ថិត
ក្នុង​ព្រៃ​ស្រោងបានជាវាមានសោភ័ណភាពដ៏ល្អឆើត។​ ភ្ញៀវទេសចរ​ទៅ លេង​
កន្លែងនោះ​អាច​បោះ​ជុំរំនិងសំរាកលំហែកាយបាន”។

នៅមានល្បាក់ទឹកល្បីឈ្មោះមួយទៀតនោះគឺល្បាក់ទឹក Hang Cop (មានន័យ
ថា​រូងខ្លា)។​ ល្បាក់ទឹក Hang Cop​​​ ស្ថិតនៅក្នុងព្រៃស្រល់ដែលមានកំពស់៥០ម៉ែត្រ 
​បណ្ដោយ​៥០០ម៉ែត្រ។ នៅជុំវិញល្បាក់ទឹកនេះមានរុក្ខជាតិដេរដាសខៀវខ្ចី ជា
ពិសេសមានផ្កាព្រៃគ្រប់ប្រភេទបង្អួតសម្រស់ស្រស់ត្រកាលធ្វើឲ្យអ្នកទេសចរ
ជក់ចិត្ត៕

       

       

ប្រតិកម្មទៅវិញ

ផ្សេងៗ