ទស្សនាសមរភូមិ Quang Tri

VOVWORLD_ប្រជាជនវៀតណាមពេលមកទស្សនាខេត្ត Quang Tri សុទ្ធ
តែមានការចាប់​អារម្មណ៍ពិសេសនោះគឺការគោរពនិងដឹងគុណបណ្តាវីរ
យុទ្ធជនពលី។ មកទស្សនាខេត្ត Quang Tri អ្នកផងតែងតែចូលស្វែង​យល់
​ប្រវ​តិ្តសា​ស្រ្ត​​​នៅកំពែងបុរាណ​ Quang Tri ឈាបនដ្ឋានយុទ្ធជនពលី​ផ្លូវជាតិ​
លេខ៩និង​ឈាបនដ្ឋាន​យុទ្ធជនពលី ​Truong Son។

នៅតំបន់ព្រៃភ្នំភាគខាងជើងចំណុះខេត្ត Lang Son ជារៀងរាល់៣ឆ្នាំម្តង​នា​
ខែកក្កដាអតីតយុទ្ធជនមួយរូបឈ្មោះ Pham Xuan Thanh តែងតែជិះរថយន្ត​
ទៅ​កាន់​ខេត្ត Quang Tri ដើម្បី”សាកសួរសុខទុក្ខយុទ្ធមិត្ត”។ លោក Thanh 
ជាជន​មួយរូប​ក្នុងក្រុមកងទ័ពចុងក្រោយដែលចាកចេញពីកំពែងបុរាណ 
Quang Tri ក្នុង​យុទ្ធនាការរយៈ៨១ថ្ងៃយប់ការពារកំពែងកាលពីឆ្នាំ១៩៧២។​
លោកបាន​សំណោះ​សំណាលថា Quang Tri ជាសមរភូមិជាកន្លែងដែល
លោកបាន​បូជាយុវវ័យ​របស់​ខ្លួនជូនមាតុភូមិហើយនៅទីនោះមានយុទ្ធមិត្ត
ជាច្រើនរបស់លោកបានពលីជិវិត។ពេលមកដល់កំពែងបុរាណ Quang Tri
ម្តងៗលោកយកតាមខ្លួននូវ​ដីមួយ​ក្តាប់​និងទឹកដាក់ក្នុងបំពង់ឬស្សីមួយពី
ស្រុកកំណើត។ លោករោយដីលើផ្នូរយុទ្ធជនពលីនិងចាក់ទឹកចុះទន្លេ
Thach Hanដោយជឿថាធ្វើអីចឹងគឺនាំយកមនោសញ្ចេតនា​នៃ​ស្រុកកំណើត
មកជូនបណ្តាវីរះយុទ្ធជនពលី។ លោក Thanh បានចែករំលែកថា

  “ថ្ងៃនេះខ្ញុំវិលត្រឡបមកទស្សនាអតីតសមរភូមិដើម្បីបណ្តែតផ្កាជូន
យុទ្ធមិត្ត។ យើងខ្ញុំរំជួលចិត្តខ្លាំងណាស់ហើយជានិច្ចកាលនឹកគិតដល់
យុទ្ធមិត្តទាំងឡាយដែលបានពលីជីវិតនៅទីនេះ”។

          ខេត្ត Quang Tri មានឈាបនដ្ឋានយុទ្ធជនពលីចំនួន៧២កន្លែង​ដោយ​
មាន​ផ្នូរ​របស់យុទ្ធជនពលីជិត៦សែន៥ហ្មឺននាក់។ ឃុំណានៅQuang Tri ក៏
មាន​ឈាបនដ្ឋាន​​​យុទ្ធជនពលីដែរ។ ឃុំខ្លះមានឈាបនដ្ឋានដល់​ទៅ៤
កន្លែង​។ ទីតាំង​កំពែងបុរាណ Quang Tri និងទន្លេThach Hanត្រូវបានចាត់ទុក
ជាឈាបនដ្ឋាន​គ្មាន​ផ្នូរដោយសារកងទ័ពរាប់ពាន់នាក់បានពលីជីវិតពេល
ទើបមានអាយុតែ២០ឆ្នាំប៉ណ្ណោះ។

        នាប៉ុន្មានថ្ងៃនេះឈាបនដ្ឋានទាំងអស់នៅ Quang Tri សុទ្ធតែពោរពេញ
ទៅ​ដោយ​ផ្សែងធូបនិងផ្កាដាក់លើផ្នូរនានា។​ នៅទីនោះមានឱពុកម្តាយ
ប្រពន្ធ​យុទ្ធជន​ពលី​នាំកូន​ចៅមកអុជធូប។ ជាលើកដំបូងមកទស្សនាកំពែង
បុរាណ Quang Tri ​និង​ឈាបនដ្ឋានយុទ្ធជនពលី Truong Son លោកស្រី
 Nguyen Thi Hanh នៅក្រុង ​Hai Phong ភាគខាងជើងវៀតណាមបានសំ
ណោះសំណាលថា

        “នាងខ្ញុំរំជួលចិត្តខ្លាំងណាស់ដោយសារការចាប់អារម្មណ៍ដល់បណ្តា
យុទ្ធជនពលីដែលកំពុងសំរាកនៅក្រោមផ្នូរនេះ។ ជាលើកដំបូងនាងខ្ញុំមក
អុជធូបហើយក៏សូមសំដែងនូវការដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុតដល់វីរៈ
យុទ្ធជនពលីទាំងអស់ដែលបានបូជាអាយុជីវិតជូនមាតុប្រទេស”។

        ចំពោះប្រជាពលរដ្ឋនៅខេត្ត Quang Tri គឺក្នុងខែកក្កដាមានទិវាបុណ្យធំ
ពីរ។​ ទី​មួយគឺថ្ងៃ១៥កើតខែ៧គិតតាមច័ន្ទកតិជាបុណ្យសែនព្រលឹងអ្នក
ដែលបាន​ស្លាប់​។ ទី២គឺថ្ងៃទី២៧កក្កដាជាទិវាយុទ្ធជនពិកាយុទ្ធជនពលី។ 
នាថ្ងៃនេះ​កំពែង​បុរាណ Quang Tri ទន្លេ Thach Han និងឈាបនដ្ឋានយុទ្ធជន
ពលីចំនួន​៧២​កន្លែង​ក្នុងខេត្តត្រូវបានតុបតែងដោយផ្កាទៀននិងប្រទីបជ្វាលា
។ ខែកក្កដានៅខេត្ត ​Quang Tri ក៏ផ្សាភ្ជាប់ជាមួយព្រឹតិ្តការធំដទៃៗ​ទៀតដូច
ជាការ​រំលឹក​ទិវាជ័យជំនៈ​ផ្លូវជាតិលេខ៩-Khe Sanh នាខែកក្កដាឆ្នាំ១៩៦៨ឬ
ការប្រយុទ្ធការពារ​កំពែង​បុរាណ​Quang Tri នាខែកក្កដាឆ្នាំ១៩៧២។

        ក្នុងឱកាស់នេះចលនាផឹកទឹកនឹកដល់ប្រភពត្រូវបានអនុវត្តយ៉ាងផុល
ផុស។សំណង់ជាច្រើនបានកសាងជួសជុលនិងដាក់ឲ្យដំណើរការដូចជា
វិមានជ័យជំនៈសិលាចារឹកកេរ៌្តតំណែលនិងផ្ទះកុសលទានរាប់ពាន់ខ្នង។
 ថ្មីៗនេះខេត្តទើបនឹងសម្ពោធវិមានជ័យជំនៈ Cua Viet មានតំលៃ៣០ពាន់
លានដុងជាប្រាក់បច្ច័យពី​បណ្តាអង្គការក្រុមហ៊ុននិងសម្បុរសជន។ តាម
រយៈកម្មវិធីវីរៈអ្នកម្តាយមាតុភូមិបណ្តាធនាគារបានឧបត្ថម្ភទឹកប្រាក់ចំនួន
១០០ពាន់លានដុងជូនខេត្ត Quang Tri អនុវត្តការងារតបស្នងសងគុណ។ 
លោក Nguyen Duc Huong អនុប្រធានក្រុម​ប្រឹក្សា​​អភិបាលធណាគារ​ Lien
Viet Post Bankបានឲ្យដឹងថា

        ‘’យើងខ្ញុំគិតថាវីរយុទ្ធជនជាច្រើននាក់បានបូជាសាច់ស្រស់ឈាម
ស្រស់ដើម្បីនាំមកសន្តិភាពនាបច្ចុប្បន្ននេះ។ ទោះបីយើងខ្ញុំធ្វើបានទ្រព្យ
សម្បតិ្តយ៉ាងណាក៏ដោយក៏ពិបាកតបស្នងសងបាននូវគុណូបការៈដ៏ធំធេង
នៃបណ្តាវីរយុទ្ធជនពលីនិងក្រុមគ្រួសារទាំងឡាយនៅទីនេះ។ យើងខ្ញុំចង់
ផ្ញើរសារមួយដល់ជំនាន់វ័យក្មេងនោះគឺត្រូវតែខិតខំប្រឹងប្រែងឈានទៅមុខ
ឲ្យសក្តិសមនឹងពលិកម្មរបស់ជំនាន់ដូនតា’’។

        សង្គ្រាមកន្លងផុតទៅបាន៤០ឆ្នាំមកហើយ។ ព្រលឹងនៃបណ្តាវីរ
យុទ្ធជនបានទៅកាន់សុខគតិភព។ហើយមនោសញ្ចេតនាជ្រលជ្រៅរបស់
ប្រជាជនទូទាំងប្រទេសចំពោះវីរយុទ្ធជននិងតំបន់ដីពិសិដ្ធ Quang Tri នេះ
ប្រៀបដូចជាប្រភពទឹក​ហូរ​តរៀងទៅក្នុងដួងចិត្តជនវៀតណាមគ្រប់រូប៕


ប្រតិកម្មទៅវិញ

ផ្សេងៗ