ទស្សនាឧទ្យានជាតិXuan Thuy

          VOVWORLD_ឧទ្យានជាតិXuan Thuyជាតំបន់លិចទឹកដំបូងបង្អស់នៅ​
អាស៊ី​អាគ្នេយ៍ចូលរួមសន្ធិសញ្ញាអន្តរជាតិRAMSAR( ជាសន្ធិសញ្ញាអភិរក្សរាល់
តំបន់​ដីលិច​ទឹក​ដែលមានសារៈសំខាន់ពិសេសថ្នាក់អន្តរជាតិ)ជាទីជម្រករបស់
បក្សាបក្សីទឹក-Ramsar, Iranនាឆ្នាំ១៩៨៩។ដល់ឆ្នាំ២០០៤ អង្គការអប់រំ វិទ្យសាស្រ្ត
និងវប្បធម៌របស់អង្គការសហប្រជាជាតិ(UNESCO)បានទទួលស្គាល់នេះជា
មជ្ឈមណ្ឌលនៃតំបន់អភិរក្សជីវចម្រុះវាលសណ្ដទន្លក្រហម។

        មានចំងាយប្រមាណ១៥០គីឡូម៉ែត្រពីទិសអាគ្នេយ៍ក្រុងហាណូយឧទ្យាន
ជាតិXuan Thuyចំណុះស្រុកGiao Thuy ខេត្តNam Dinhភាគខាងជើងវៀតណាម
ល្បី​ឈ្មោះ​ដោយលក្ខណៈធម្មជាតិពិសេស។នេះជា​តំបន់អភិរក្សជីវចម្រុះដែលមាន
រុក្ខជាតិនិង​សត្វ បក្សាបក្សីកម្រគ្រប់ប្រភេទ។ លោកNguyen Phuc Hoiអនុ
ប្រធានឧទ្យាន​ជាតិ​ Xuan Thuy បានឲ្យដឹងថា

        “ឧទ្យានជាតិXuan Thuyមានលក្ខណៈលេចត្រដែតបំផុតនោះគឺជាឧទ្យាន
ជាតិ​ដី​លិចទឹកមាត់ទន្លេឆ្នេរសមុទ្រនៅភូមិភាគខាងជើងវៀតណាម។ឧទ្យាន
នេះរួមមានព្រៃលិចទឹកប្រៃ ព្រែកនិងជ្រោយនានា ”។

ឧទ្យានជាតិXuan Thuyមានផ្ទៃដីប្រមាណ១២០០០ហិកតាចំណុះតំបន់ពាម
ទន្លេ​ក្រហមដែលភាគច្រើនស្ថិតនៅក្នុងដែនដីឃុំGiao Thien ស្រុកGiao Thuy
ខេត្តNam Dinh។ដោយឡែកនៅមជ្ឈមណ្ឌលឧទ្យានមានក្រឡាផ្ទៃ៧១០០ហិកតា
 ជាទីជម្រករបស់រុក្ខជាតិចំនួន១២០ប្រភេទ រួមជាមួយ សត្វប្រមាណ៥០០អំបូរ
រាប់ទាំងសត្វលូនវារ​និងសត្វថលជលិកចំនួន៣០ប្រភេទទៀត។ដីល្បាប់សំបូរ
ជីជាតិនៃទន្លេក្រហមនឹងតំបន់ឆ្នេរសមុទ្របានប្រែតំបន់នេះក្លាយទៅជាតំបន់
អភិរក្សជីវចម្រុះដ៏មានតំលៃ។

ទស្សនាឧទ្យានជាតិXuan Thuy - ảnh 1
ឧទ្យានជាតិXuan Thuyមានផ្ទៃដីប្រមាណ១២០០០ហិកតាចំណុះតំបន់ពាមទន្លេក្រហម


ជារៀងរាល់ឆ្នាំចាប់ពីខែតុលាដល់ខែមិនាមានពពួកបក្សាបក្សីរាប់ពាន់ក្បាល
ពីតំបន់ត្រជាក់ខាងជើងបានហោះហើរមកកាន់ឧទ្យានជាតិXuan Thuyដើម្បីរក
ចំណី។ក្នុង​ចំណោម​សត្វបក្សាបក្សី២០០ប្រភេទនៅកន្លែងនេះមានមួយចំនួនត្រូវ
បានកត់ក្នុង​សៀវ​ភៅ​ក្រហមអន្តរជាតិ។ក្រៅពីនោះ ឧទ្យានជាតិXuan Thuyនៅ
មានសត្វឆ្មា​ កញ្ជ្រោង ​ភេ​ ត្រីបង្គា ក្ដាមថ្ម ងាវគ្រប់ប្រភេទទៀតផង។តាមលោក
Nguyen Van Truong ជា​កម្មភិបាល​មួយរូបនៅឧទ្យានជាតិXuan Thuyបានឲ្យដឹង
ថា

“ ពីទីស្នាក់ការគណៈកម្មការគ្រប់គ្រងឧទ្យានជាតិXuan Thuyធ្វើដំណើរ​
ប្រមាណ​៣,៥គីឡូម៉ែត្រគឺទៅដល់មជ្ឈមណ្ឌលព្រៃ។នៅកំណាត់ផ្លូវប្រវែង៣,៥
គីឡូម៉ែត្រនេះមានបឹងបួច្រើន ហើយប្រជាពលរដ្ឋម៉ៅការចិញ្ចឹមត្រី បង្គា ក្ដាមថ្ម”។

មកទស្សនាឧទ្យានជាតិXuan Thuy ទស្សនិកជននឹងបានគយគន់
ទេសភាព​ស្រស់​ត្រកាល ព្រៃឈើខៀវស្រងាត់ បក្សាបក្សីគ្រប់ប្រភេទហោះហើរ
លើផ្ទៃមេឃព្រមទាំងបានស្រូបយកខ្យល់អាកាសបរិសុទ្ធទៀតផង៕

       

ប្រតិកម្មទៅវិញ

ផ្សេងៗ