បណ្ដាកេរ្តិ៍ដំណែលវប្បធម៌នៅខេត្ត Ninh Binh ទទួលស្វាគមន៍ឆ្នាំទេសចរណ៍ជាតិ២០២០

(VOVWORLD) - ខេត្ត Ninh Binh ជាតំបន់ដីដ៏ពិសិដ្ឋមួយ ដែលមានកេរ្តិ៍ដំណែលប្រវត្តិ សាស្ត្រនិងរមណីយដ្ឋានល្បីល្បាញជាច្រើនសន្ធឹកសន្ធាប់។ ទីនេះក៏ជាតំបន់ដែលត្រូវបាន ជ្រើសរើសដើម្បីទទួលរៀបចំឆ្នាំទេសចរណ៍ជាតិ ២០២០ដោយប្រធានបទ “Hoa Lu - អតីតរាជធានីរាប់ពាន់ឆ្នាំ” ផងដែរ។
បណ្ដាកេរ្តិ៍ដំណែលវប្បធម៌នៅខេត្ត Ninh Binh ទទួលស្វាគមន៍ឆ្នាំទេសចរណ៍ជាតិ២០២០ - ảnh 1 ទូកជូនភ្ញៀវទៅទស្សនាទេសភាពនៅបេតិកភ័ណ្ឌធម្មជាតិពិភពលោក Trang An (រូបថត៖ VOV)

ខេត្ត និញ ប៉ិញ នៅតែរក្សាបាននូវស្លាកស្នាមជាច្រើនដែលពាក់ព័ន្ធ ដល់ខឿនអារិយ្យធម៌បុរមបុរាណនៅវៀតណាមដូចជាវប្បធម៌ Trang An វប្បធម៌ Hoa Binh និងវប្បធម៌ Da But។ ទីនេះមានបេតិកភ័ណ្ឌវប្បធម៌រូបីយ៍ យ៉ាងសម្បូរបែប រួមមានកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌ រមណីយដ្ឋាន វត្ថុ បុរាណ និងរតនៈសម្បត្តិជាតិ។ ក្រៅពីនោះ ខេត្ត Ninh Binh ថែមទាំងមាន កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនិងសំណង់សិល្បៈជាច្រើនប្រភេទចាប់តាំងពីវត្តអារ៉ាម ប្រាសាទ ទីសក្ការៈបូជារហូតដល់វិហាកាតូលិក ទៀតផង។

         Hoa Lu (ក្វា លឺ) ជាឈ្មោះនៃអតីតរាជធានីនៃរាជវង្សចំនួន៣នៅ ប្រទេសវៀតណាមនោះគឺរាជវង្ស Dinh (ឌិញ) Tien Le (ទៀន លេ) និង Hau Ly (ហូវ លី)។ តំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌អតីតរាជធានី Hoa Lu ត្រូវបានទទួលស្គាល់ជាកេរ្តិ៍ដំណែលជាតិពិសេសដោយមានកេរ្តិ៍ដំណែលចំនួន៤៧ ដូចជា៖ ប្រាសាទស្ដេច Dinh Tien Hoang ប្រាង្គតម្កលសពស្ដេច Dinh ប្រាសាទសក្ការៈបូជានិងប្រាង្គតម្កលសពស្ដេច Le Dai Hanh សំណាក់គោ រពវិញ្ញាណក្ខ័ន្ធស្ដេច Ly Thai To រូងភ្នំ Hoa Lu ភ្នំ Ma Yen ប្រព័ន្ធវត្តបុរាណ Hoa Lu ជាដើម។ កេរ្តិ៍ដំណែលជាតិពិសេសភ្នំ Non Nuoc ជាបណ្ដុំកេរ្តិ៍ ដំណែលប្រវត្តិសាស្ត្រនិងរមណីយដ្ឋានលេចធ្លោនៃទីក្រុង Ninh Binh។ ក្រៅពីនោះ Ninh Binh ក៏ជាទីកន្លែងថែរក្សារតនៈសម្បត្តិជាតិចំនួន៣រួម មាន៖ សសរឆ្លាក់ព្រះគម្ពីនៅវត្ត Nhat Tru និងគូព្រះគ្រែថ្មនៅប្រាសាទស្ដេច Dinh Tien Hoang។ លោក Bui Van Manh នាយករងមន្ទីរទេសចរណ៍ខេត្ត Ninh Binh បានអោយដឹងថា៖

        “នាបច្ចុប្បន្ន ខេត្ត Ninh Binh មានកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌ ចំនួន១៤៩៩ និងពិធីបុណ្យចំនួន២៦០។ នេះជាប្រភពធនធានខាងវប្បធម៌ដ៏ សំខាន់និងមានអត្ថន័យចំពោះផ្នែកទេសចរណ៍។ បណ្ដាតម្លៃខាងវប្បធម៌ ប្រវត្តិសាស្ត្រនៃអតីតរាជធានី Hoa Lu និងបេតិកភ័ណ្ឌវប្បធម៌ធម្មជាតិពិភព លោក Trang An គឺជាចំណុចលេចធ្លោបំផុត។ យើងខ្ញុំមានបំណងចង់ ឧទ្ទេសនាម ផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរក្នុងឆ្នាំទេសចរណ៍ជាតិ២០២០ តាមរយៈសកម្មភាពវប្បធម៌ កីឡានិងទេសចរណ៍ដែលត្រូវបានរៀបចំឡើង ពេញមួយឆ្នាំ ជាពិសេសគឺ ពិធីបុណ្យអតីតរាជធានី Hoa Lu ពិធីបុណ្យវត្ត Bai Dinh ពិធីបុណ្យ Trang An ជាដើម។ នោះគឺជារាល់តម្លៃស្នូលដែលយើង ខ្ញុំនឹងធ្វើអាជីវកម្ម ហើយធ្វើយ៉ាងម៉េចដើម្បីអាចបង្ហាញអស់ពីតម្លៃនៃកេរ្តិ៍ ដំណែលទាំងនោះទៅកាន់ភ្ញៀវទេសចរនិងប្រជាជន”។

បណ្ដាកេរ្តិ៍ដំណែលវប្បធម៌នៅខេត្ត Ninh Binh ទទួលស្វាគមន៍ឆ្នាំទេសចរណ៍ជាតិ២០២០ - ảnh 2តំបន់ទេសចរណ៍អេកូ ឧទ្យានបក្សី Thung Nham (រូបថត៖ VOV) 

        ខេត្ត Ninh Binh ជាតំបន់ប្រមូលផ្ដុំនូវបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍ជាង ៣០០។ ជាពិសេស ពិធីបុណ្យ Hoa Lu ដែលត្រូវបានទទួលស្គាល់ជាបេតិ កភ័ណ្ឌវប្បធម៌អរូបីយ៍ជាតិ តែងតែទាក់ទាញបានការចូលរួមទស្សនារបស់ មហាជននិងភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ។ អ្នកស្រី Nguyen Thi Hong Hanh ភ្ញៀវម្នាក់មកពីរដ្ឋធានីហាណូយមានចំណាប់អារម្មណ៍ថា៖

        “ខ្ញុំមានការចាប់អារម្មណ៍ខ្លាំងបំផុតចំពោះតំបន់ទេសចរណ៍ Trang An ដោយសារទីនេះមានទេសភាពធម្មជាតិដ៏ស្រស់បំព្រងរួមជាមួយប្រព័ន្ធសត្វនិងរុក្ខជាតិសម្បូរបែបណាស់។ ក្រៅពីនោះ មិនអាចរំលងអតីតរាជធានី Hoa Lu និងវត្ត Bai Dinh បានឡើយ។ វត្ត Bai Dinh ត្រូវបានសាងសង់ឡើង ដោយទ្រង់ទ្រាយធំសម្បើមដែលសម្រេចបានឯតទគ្គកម្មជាច្រើននៅទ្វីបអាស៊ី ដូចជាមានព្រះរូបបដិមារសំរិទ្ធធំបំផុតនៅទ្វីបអាស៊ី មានច្រករបៀងព្រះ អារ៉ាហាំង៥០០អង្គដ៏វែងបំផុតនៅទ្វីបអាស៊ី ជាដើម។ មិនត្រឹមតែប៉ុណ្ណោះទេ ខេត្ត Ninh Binh ថែមទាំងមានរមណីយដ្ឋានដ៏ស្រស់ត្រាលផ្សេងៗទៀតដូចជា ឧទ្យានជាតិ Cuc Phuong តំបន់អភិរក្សធម្មជាតិលិចទឹក Long Van និង តំបន់ទេសចរណ៍អេកូឡូស៊ី ឧទ្យានបក្សី Thung Nham ទៀតផង”។

        ក្នុងឆ្នាំទេសចរណ៍ជាតិ២០២០នេះ ខេត្ត Ninh Binh និងស្ថាប័ននានានៃ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍នឹងរៀបចំសកម្មភាពចំនួន៣៨។ ក្នុង នោះ ខេត្តធ្វើជាអធិបតីរៀបចំព្រឹត្តិការណ៍សំខាន់ចំនួន២៧ ដូចជា៖ ពិធី បុណ្យវត្ត Bai Dinh ពិធីបុណ្យ Hoa Lu ពិធីបុណ្យ Trang An កម្មវិធីជួប ប្រាស្រ័យសិល្បៈរវាងបណ្ដាខេត្តមានបេតិកភ័ណ្ឌពិភពលោក និងវគ្គផ្ដាច់ ព្រ័ត្រការប្រឡងបវកញ្ញារដ្ឋធានីអាស៊ានឆ្នាំ២០២០ ជាដើម។ ឆ្នាំទេសចរណ៍ ជាតិ២០២០ ជាឱកាសដើម្បីឧទ្ទេសនាម ផ្សព្វផ្សាយអំពីរាល់តម្លៃវប្បធម៌ធម្ម ជាតិ រូបីយ៍ អរូបីយ៍ និងផលិតផលទេសចរណ៍ដ៏វិសេសវិសាលនៃខេត្ត Ninh Binh តាមនោះជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងឆ្នាំក្រោយៗទៀត។ ក្នុង ឆ្នាំ២០១៩ ខេត្ត Ninh Binh ទទួលស្វាគមន៍ភ្ញៀវទេសចរមកទស្សនា ប្រមាណ៧,៦លាននាក់ ក្នុងនោះមានភ្ញៀវបរទេស៩៧០ពាន់នាក់។ ក្នុងឆ្នាំ ២០២០នេះ ខេត្តបានដាក់ចេញគោលដៅទាក់ទាញបានភ្ញៀវសរុបប្រមាណ ៧,៨លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិប្រមាណ១លាននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ