បេតិកភណ្ឌស្ថាបត្យកម្មបារាំងនៅទីក្រុងហាណូយ។
TO TUAN -  
(VOVWORLD) /  
|
ឡា១នៅវិថីLe Hong Phong(រូបថត អិនធឺណែត)។ |
Vovworld-ពេលមកទស្សនាទីក្រុងហាណូយភ្ញៀវទេសចរមិនអាចមិនគយគន់
សំណង់ស្ថាបត្យកម្មដ៍ស្អាតអស្ចារ្យនានាដែលបានសាងសង់ឡើងនាចុងសតវត្សរ៍
ទី១៩ដើម សតវត្សរ៍ទី២០បានឡើយ។សំណង់ទាំងនេះមានរចនាបទដ៍សម្បូរបែប
ប៉ុន្តែនៅរក្សាដដែលភាពសុខដុមរបស់ខ្លួនក្នុងផែនការស្ថាបត្យកម្មនៃទីក្រុង ផ្សា
ភ្ជាប់ជាមួយទេសភាពធម្មជាតិព្រមទាំងបង្កើតរចនាបទដោយឡែកដែលគ្មាននៅ
អាស៊ីអគ្នេយ៍និងទ្វីបអាស៊ីទេ។នោះគឺជាស្ពានLong Bien ជានិមិត្តរូបវប្បធម៌នៃទី
ក្រុងហាណូយនិងជាស្ពានដែកថែបដំបូងដែលឆ្លងបកាត់ទន្លេក្រហមឬវិមានរបស់
អគ្គទេសាភិបាលឥណ្ឌូចិន(សព្វថ្ងៃជាវិមានប្រធានរដ្ឋ)និងសារមន្ទីរLouis Finot
(សព្វថ្ងៃជាសារមន្តីប្រវត្តិស្រ្តាសជាតិ)ជាដើម។តាមស្ថាបត្យករHoang Dao Kinhថា៖
នៅទីក្រុងហាណូយជនបារាំងបានសាងសង់ស្ថានីយ៍រថភ្លើងវិហារកាតូលិចរោង
ល្ខោនសារមន្ទីនងសណ្ឋាគារ។ល។លោកអោយដឹងថា៖“ ជនបារាំងបានធ្វើឲ្យទី
ក្រុងហាណូយមានលក្ខណះទំនើប។នាបច្ចុប្បន្ននេះនៅទីនេះបណ្តាបេតិកភណ្ឌ
ស្ថាបត្យកម្មបារាំងនៅគងវង្សរ៍នៅឡើយ។សំណង់ទាំងនេះនៅសមស្របទៅ
នឹងប្រពៃណីវប្បធម៌របស់វៀតណាមដដែល។ “
|
វិថីLe Thai To នៅក្រុហាណូយ(រូបថត អិនធឺណែត) |
ដើម្បីជៀសវាងបានកំដៅត្រូពិចបណ្តាស្ថាបត្យករបារាំងបានស្ថាបនាសំណង់វីឡា
ព័ទ្ឋជុំវិញដោយរបៀងឧទ្យានផ្កាឧទាហរគឺឧុទ្ឋកាល័យរបស់អគ្គទេសាភិបាលរបស់
Tonkin។ជញ្ជាំងលឿងបង្អួចខៀវចុះសម្រុងគ្នាក្រោមពន្លឺនៃព្រះអាទិត្យត្រូពិច។នៅ
ក្បែរនោះគឺជាសណ្ឋាគារMetropole ប្រណិតសង្ហាជាមួយជញ្ជាំងស។ស្ថិតនៅ
កណ្តាលទីក្រុងរោងមហោស្រពហាណូយប្រៀបដូចវិមានដ៍ឆើតឆាយ១។ភាពល្អស្អាតរបស់ហាណូយនៅបានរក្សានៅបណ្តាមហាវិថីតាមក្បូក្បាច់រចនាបទជា
លក្ខណះបារាំងព័ទ្ឋជុំវិញដោយវីឡានិងដើមឈើចំណាស់អាយុកាលរាប់រយឆ្នាំ។គេហដ្ឋាននិមួយៗមានរចនាបទដោយឡែកឆ្លុះបញ្ចាំងចំណុចពិសេសរបស់តំបន់ដទៃ
នៅប្រទេសបារាំង។រចនាបទនៃភាគកណ្តាលប្រមូលផ្តុំនៅវិថី Phan DinhPhung –
Hoang Dieu- Tran Phu-Le Hong Phong។ឯរចនាបទនៃភាគខាងត្បូងលៃទុកស្លាក់
ស្នាមរបស់ខ្លួននៅវិថីQuang Trung និងTran Quoc Toan។រចនាបទឥណ្ឌូចិនត្រូវបាន
បង្ហាញក្នុងផ្ទះនានានៅវិថីLy Nam Deនៅទីក្រុងហាណួយសព្វថ្ងៃនេះមានវីឡាចំនួន
១៦០០ខ្នងដែលក្នុងនោះ២/៣ជារបស់រដ្ឋនិង១/៣ចំណុះកម្មសិទ្ឋិរបស់ឯកជន។
|
រូបថត អិនធឺណែត |
នាពេលថ្មីៗនេះយុទ្ឋនាការជួសជុលកែលំអរវីឡាទាំងនេះត្រូវបាននាំចេញដោយរដ្ឋ
អំណាចទីក្រុងហាណូយតាមរូបភាពរដ្ឋនិងប្រជាជនរួមធ្វើ។លោកស្រី Nguyen Thi
Hoa ម្ចាស់វីឡា១នៅវិថីTran Quoc Toanអោយដឹងថា៖“ បានមកដល់ពេលដែលត្រូវ
ជួសជុលកែលំអរវីឡាបុរាណទាំងនេះហើយ។ខ្ញុំគាំទ្រការផ្តួចផ្តើមនេះយ៉ាងក្លៀវក្លា។រូបភាពរដ្ឋនិងប្រជាជនរួមធ្វើនឹងផ្តល់មកនូវប្រសិទ្ឋភាពខ្ពស់ជាពិតប្រាកដ។ “សំណង់ស្ថាបត្យកម្មប្រពៃណីរបស់វៀតណាមរួមជាមួយបេតិកភណ្ឌស្ថាបត្យកម្ម
បារាំងបានបង្កើតរចនាបទពិសេសដោយឡែកនៃទីក្រុងហាណូយ៕
TO TUAN
-VOVWORLD