ផ្សារBac Haនាដើមឆ្នាំ

                                 

ផ្សារBac Haនាដើមឆ្នាំ - ảnh 1
ផ្សារBac Haបានប្រជុំ១លើកក្នុង១សប្តាហ៍នាថ្ងៃអាទិត្យ(រូបថត អិនធឺណែត)

Vovworld-  Bac Haជាផ្សារធំបំផុតនៅតំបន់ព្រៃភ្នំនិងជាទីកន្លែងជួបប្រាស្រ័យផ្លាស់ប្តូរ
ទំនិញរបស់ជនជាតិចំនួន១៤ជាភាតរះ។ជាធម្មតាផ្សារមានភាពអ៊ូអរប៉ន្តែប៉ុន្មានថ្ងៃ
ដើមឆ្នាំថ្មីផ្សារកាន់តែអ៊ូអរថែមទៀត។ចរន្តមនុស្សពីបណ្តាភូមិឃុំហូរទៅកាន់ផ្សារតាំង
ពីពេលព្រលឹមលសំលេងសំណើចដ៍អ៊ូអរពេញ១តំបន់។ផ្សារមិនត្រឹមតែផ្លាស់ប្តូរទំនិញ
ប៉ុណ្ណោះទេថែមទាំងជាឱកាសដើម្បីកំ​លោះក្រមុំណាត់ជួបគ្នាដើរលេងទៀតផង។ហេតុ
ដូច្នេះអ្នកណាក៍ស្លៀពាក់ខោអាវស្អាតចម្រុះពណ៌ដែរ។

​​​​​​​​​                         

ផ្សារBac Haនាដើមឆ្នាំ - ảnh 2

 នេះជាពេលប្រជុំផ្សារដំបូងក្នុងឆ្នាំថ្មីទើបអ្នកណាក៍ចង់ទៅលក់ទិញទំនិញប្រដាប់ប្រដា
ប្រើប្រាស់ក្នុងគ្រួសារ។ជនខ្លះរកទិញឧប​ករណ៍កសិកម្មដូចជានង្គ័លចបកាប់។លោក
​Vang Van Lo ជនជាតិTay នៅNa Hoiកំពុងសាសងតំលៃនិងជ្រើសទិញបាននង្គ័ល១
គ្រឿង។គាត់ប្រាប់ថា៖“ នង្គ័លនេះថ្លៃ៣សែនដុង។ថ្លៃណាស់តែពេញចិត្តទើបទិញ។
ឆ្នាំថ្មីគឺត្រូវប្រើប្រាស់ឧបការណ៍ថ្មីដើម្បីបានផល។     “
Bac Ha បានមនុស្សជាច្រើនស្គាល់ដល់ដោយការប្រណាំងសេះបានជាផលិតផលដូច
ជាកែបសេះខ្សែបង្ហៀវឈ្នាន់ដែកក៍បានដាក់លក់នៅពេលប្រជុំផ្សារផងដែរ។ជួបសំ
ណេះសំណាលជាមួយយើងខ្ញុំលោកTo Cui ជនជាតិPhu La នៅNa Hoiអោយដឹងថា៖
ក្នុងពេលប្រជុំផ្សារលើកនេះគាត់យកកែបសេះ៤គ្រឿងទៅលក់ដើម្បីមានលុយទិញ
ចំណីអាហារ។គាត់អោយដឹងថា៖“កែបសេះ ១គ្រឿងលក់បាន១៥០ពាន់ដុង។ក្នុង១
សប្តាហ៍ខ្ញុំធ្វើបានកែប៤។ក្នុងពេលប្រជុំផ្សារនេះលក់អស់បានជាពិតប្រាកដ។នាខែ
កក្កដានិងសីហាខ្ញុំលក់បានយ៉ាងច្រើន។នៅប្រជុំផ្សារនិមួយៗអាចលក់បានកែបរាប់
សិបគ្រឿង។  “

​​​​                               

ផ្សារBac Haនាដើមឆ្នាំ - ảnh 3

ផ្សារចែកជាមណ្ឌលខុសពីគ្នា។មណ្ឌលនិមួយៗមានលក្ខណះដោយឡែក។នេះគឺជា
មណ្ឌលផ្សារដែលគេដាក់លក់ផលិតផលចរបាប់ ម្ហូបអាហារ ស្រាឬផ្សារសត្វពាហនះ
។ល។ក្នុងជ្រុងផ្សារ១មនុស្សម្នាប្រជុំស្តាប់កំសាន្តសំលេងខែន។ប៉ុន្តែមណ្ឌលលក់
សំពត់សង្កឹមប្រពៃណីធ្វើដោយដៃរបស់អ្នកតំបន់បង្កើតចំណាប់អារម្មណ៍យ៉ាងខ្លាំង
ចំពោះភ្ញៀវទេសចរណ៍នារីតំបន់និងភ្ញៀវទេសចរណ៍បរទេស។លោកស្រីJenny ភ្ញៀវ
ទេសចរណ៍កាណាដា១នាក់អោយដឹងថា៖“ នេះជាលើកដំបូងដែលខ្ញុំមកចូលរួម
ពេលប្រជុំផ្សារនេះ។នៅទីនេះមានអ្វីៗដែលខ្ញុំមើលឃើញជាលើកដំបូង។នេះជា
ប្រការល្អសំរាប់ភ្ញៀវទេសចរណ៍នានា។ប្រការសំខាន់គឺជាផលិតផលដែលបានដាក់
លក់នៅទីនេះត្រូវបានធ្វើដោយដៃទាំងស្រុង។      “

                           

ផ្សារBac Haនាដើមឆ្នាំ - ảnh 4
ជ្រុងៀផ្សារលក់ទិញគោក្របី១(រូបថត អិនធឺណែត)

អ្នកតំបន់ព្រៃភ្នំBac Ha មិនត្រឹមតែចុះផ្សារដើម្បីលក់ទិញទេ។ប៉ុន្តែនោះគឺជាឱកាស
សំរាប់ពួកគេចាកចេញពីតំបន់ព្រៃភ្នំទៅស្វែងយល់ផលិតផលតំបន់ដូចជាស្រាពោត -
thang co (ម្ហូបអាហារត្រូវបានចំអិនរួមផ្សំពីគ្រឿងក្នុងរបស់សត្វសេះ)និងជួបប្រាស្រ័យ
គ្នា។ដោយហេតុនេះបរិយាកាសនៅផ្សារគឺស្រឡះសប្បាយ។មិត្តអាចជ្រើសរើស
ទំនិញដោយសេរីហើយមិត្តអាចសាសងតំលៃ។សោភ័ណ្ឌភាពរហោស្ថានទឹកចិត្តស្លូត
ត្រង់និងសំណើចរាក់ទាក់ស្និទស្នាលហាក់ដូចជា អូសទាញ ភ្ញៀវទេសចរណ៍មិនឲ្យ
ចាកចេញពីBac Haពោរពេញទៅដោយអត្តសញ្ញាណនេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ