ផ្សារVieng-ពេលប្រជុំ ផ្សងសំណាង។
TO TUAN -  
(VOVWORLD) /  
Vovworld-ផ្សារViengដែលបើកប្រជុំតែ១ដងក្នុង១ឆ្នាំនោះគឺជាទីកន្លែងជួបប្រាស្រ័យ
របស់យុវជនយុវនារីរបស់បណ្តាភូមិជិតខាងក្នុងតំបន់។ទៅផ្សារViengអ្នកណាក៍មាន
បំណង់ទិញបានទំនិញដើម្បីនាំមកនូវសំណាងសំរាប់គ្រួសារ។លោកNguyen Tien
Dung ជាជន១នាក់នៅទីរួមស្រុក Nam Giangស្រុក Nam Trucរៀបរាប់ថា៖“ ផ្សារViengពីយូយារមកហើយត្រូវបានស្គាល់ជាផ្សារ១ដែលផ្សងសំណាង ។ ប្រជាជននាំយករបស់របរវត្ថុគ្រប់ បែបយ៉ាងមកលក់នៅផ្សារដូចជាដំឡូងជ្វាសណ្តែកដី
បន្លែឬចបកាប់ប៉ែលជាដើម “។
|
ប្រជាជននាំយករបស់របរវត្ថុគ្រប់ បែបយ៉ាងមកលក់នៅផ្សារ(រូបថត VNA) |
ជាពិសេសនៅមណ្ឌលផ្សារViengមានគេរ្ហិ៍ដំណែលសក្ការបូជាព្រះម៉ែ LieuHanhជាព្រះ១
អង្គក្នុងចំណោមទាំង៤ អង្គដែលត្រូវបានប្រសិទ្ឋិនាមជាព្រះអមតះចំនួន៤អង្គ។មុន
ពេលទៅផ្សារជនជាច្រើននាក់បានអុធធូបនៅទីសក្ការបូជាព្រះម៉ែ Lieu Hanhដើម្បី
បួងសួងសូមឲ្យគ្រួសារជួបតែនឹងសេចក្តីសុខ។លោកស្រីNguyen Thi An ជាជន១នាក់
ដែលទៅធ្វើបុណ្យទានអោយដឹងថា៖“ ព្រះម៉ែ Lieu Hanhជាព្រះ១អង្គដែលបានបង្កើត
ផ្សារViengនេះសំដៅកូនចៅមកលក់ដូរនៅផ្សារ ក្នុងបំណងទទួលឆ្នាំថ្មី១ជួបតែនឹង
សេចក្តីសុខនិងសុភមង្គល។ទៅផ្សារមនុស្សម្នាសុទ្ឋតែមានមានបំណងថា៖បួងសួងសូម
ឲ្យប្រទេសជាតិមានសន្តិភាពប្រជាជនមានសុដុមរម្យនា។ “
ក្នុងអារម្មណ៍របស់ខ្លួនអ្នកទៅផ្សារទាំងឡាយសុទ្ឋតែមានបំណងទទួលឆ្នាំថ្មី១ជួបតែនឹង
សេចក្តីសុខ។លោកNguyen Tien Dungអោយដឹងថែមទៀតថា៖“ ផ្សារViengបុរាណគឺស្ថិត
ចម្ចាយពីវត្ត Dai Bi ប្រមាណ១គីឡូមែត្រ។ ស្នូរជួង លាន់រន្ទឺហួសដល់បរិយាកាសផ្សារ
Vieng។ ស្នូរជួងរំពងអ៊ឺងកងនិងស្នូរ គោះត្រដោករាល់ទុក្ខកង្វល់នៃការរស់នៅហាក់ដូច
ជាត្រូវរលាយបាត់អស់ដើម្បីប្រមូលអារម្មណ៏ឆ្ពោះទៅការរស់នៅ១ដ៍ល្អប្រសើជាងទៀត។“
|
អំណោយពេញនិយមរបស់ជនជាច្រើននាក់ពេលទៅផ្សារគឺជាដើមឈើខៀវ(រូបថត VNA) |
ជីវភាពរស់នៅត្រូវបានលើកស្ទួយពី១ថ្ងៃទៅ១ថ្ងៃផ្សារViengកាន់តែអ៊ូអរ។និងអំណោយ
ពេញនិយមរបស់ជនជាច្រើននាក់ពេលទៅផ្សារគឺជាដើមឈើខៀវ។តាមគំនិតរបស់ពួក
គេគឺថានាំដើមខៀវមកផ្ទះនាដើមឈើឆ្នាំគឺនាំមកនូវសុភមង្គលសុខសាន្តត្រាណ៕
TO TUAN
-VOVWORLD