ពន្ធនាគារ Phu Quoc - និមិត្តរូបនៃឆន្ទៈបដិវត្តន៍

(VOVWORLD) -កេរដំណែលជាតិពិសេសពន្ធនាគារ Phu Quoc ជាកន្លែងមកទស្សនារបស់ភ្ញៀវជាតិនិងអន្តរជាតិជាច្រើនពេលមក លេងស្រុកកោះ Phu Quoc ខេត្ត Kien Giang ភាគខាងត្បូង វៀត ណាម។ ពន្ធនាគារ Phu Quoc ជាភស្តុតាងសរឲ្យឃើញនូវឧក្រិតកម្មរបស់របបអាណានិគមនិយមនិងចក្រពត្តិមែន តែក៏ជាទីកន្លែងបង្ហាញនូវស្មារតីអង់អាចក្លាហានមិនចុះញ៉មរបស់បណ្ដាយុទ្ធជនបដិវត្តន៍ដែលត្រូវឃុំឃាំងក្នុងសម័យកាលតស៊ូប្រឆាំងសត្រូវឈ្លាន ពានផងដែរ។

កេរដំណែលជាតិពិសេសពន្ធនាគារ Phu Quoc ជាកន្លែងមកទស្សនារបស់ភ្ញៀវជាតិនិងអន្តរជាតិជាច្រើនពេលមកលេងស្រុកកោះ Phu Quoc ខេត្ត Kien Giang ភាគខាងត្បូងវៀត ណាម។ ពន្ធនាគារ Phu Quoc ជាភស្តុតាងសរឲ្យឃើញនូវឧក្រិតកម្មរបស់របបអាណានិគមនិយមនិងចក្រពត្តិមែន តែក៏ជាទីកន្លែងបង្ហាញនូវស្មារតីអង់អាចក្លាហានមិនចុះញ៉មរបស់បណ្ដាយុទ្ធជនបដិវត្តន៍ដែលត្រូវឃុំឃាំងក្នុងសម័យកាលតស៊ូប្រឆាំងសត្រូវឈ្លានពានផងដែរ។

        ពន្ធនាគារ Phu Quoc ស្ថិតនៅភូមិ Cay Dua  ឃុំ An Thoi ស្រុកកោះ Phu Quoc ខេត្ត Kien Giang។ ដើមឡើយ ពន្ធនាគារ Phu Quoc មានឈ្មោះគុក Cay Dua  (ដើមដូង)ដោយពួកអាណានិគមនិយមបារាំងកសាងឡើងដើម្បីឃុំក្រុមជនវៀតណាមស្នេហាជាតិ។ ដល់ឆ្នាំ ១៩៦៧ រដ្ឋអំណាកក្រុង Sai Gon សង់គុក Cay Dua ឡើងវិញលើផ្ទៃដីប្រមាណ៤០០ហិកតា។ នេះជាពន្ធនាគារធំបំផុតនៅភូមិភាគខាងត្បូងវៀតណាមដែលធ្លាប់ឃុំទណ្ឌិតចំនួន៤ហ្មឺននាក់។

ពន្ធនាគារ Phu Quoc - និមិត្តរូបនៃឆន្ទៈបដិវត្តន៍ - ảnh 1ព័ទ្ធជុំវិញគុកគឺលួសបន្លាជាច្រើនស្រទាប់និងប្រព័ន្ធបញ្ចាំងពន្លឺយ៉ាងខ្លាំង។  

        ពន្ធនាគារ Phu Quoc មានតំបន់ចំនួន១២ដែលបានវាយលេខពីលេខ១ដល់លេខ១២  ហើយការពារដោយកងវរៈសេនាតូចតម្រួតយោធាចំនួន៣។ ដោយឡែកតំបន់លេខ១៣ និង ១៤ត្រូវបានកសាងជាបន្ថែមនាឆ្នាំ១៩៧២។ តំបន់មួយៗអាចឃុំទណ្ឌិតបានចំនួន៣០០០ នាក់ ។ ព័ទ្ធជុំវិញគុកគឺលួសបន្លាជាច្រើនស្រទាប់និងប្រព័ន្ធបញ្ចាំងពន្លឺយ៉ាងខ្លាំង។ អ្នកស្រី Vo Thi Thu Ha កម្មាភិបាលមណ្ឌលកេរដំណែលជាតិពិសេសពន្ធនាគារ Phu Quoc បានឲ្យដឹងថា  អស់រយៈពេល៦ឆ្នាំចាប់ពីថ្ងៃទី៦កក្កដាឆ្នាំ១៩៦៧ដល់ខេមករាឆ្នាំ១៩៧៣បានមានទណ្ឌិតជាង ៤០០០នាក់ត្រូវស្លាប់ក្នុងពន្ធនាគារនេះ ហើយរាប់ពាន់នាក់ទៀតត្រូវរងរបួសអស់មួយជីវិត។ អ្នកស្រី Vo Thi Thu Ha បានថ្លែងថា

  “ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរអន្តរជាតិពេលមកទស្សនាពន្ធនាគារ Phu Quoc នេះគឺគេខឹងខ្លាំងណាស់ចំពោះការធ្វើទារុណកម្មគ្រប់បែបយ៉ាងដែលក្រុមមនុស្សមកពីប្រទេសរបស់គេនេះឯងបានបណ្ដាលឡើង។ភ្ញៀវទេសចរជាច្រើននាក់បានយំខ្សឹកខ្សួលហើយអុចធូបរំលឹកដល់ជនរងគ្រោះទាំងឡាយ ”។

        ទណ្ឌិតជាជនសេ្នហាជាតិវៀតណាមដែលត្រូវខ្មាំងចាប់ហើយដឹកមកឃុំឃាំងនៅទីនេះសុទ្ធតែរងការវាយដំ ធ្វើទារុណកម្មយ៉ាងឃោរឃៅព្រៃផ្សៃបំផុត។ លោក Vasseul អ្នកទេសចរមួយរូបមកពីប្រទេសបារាំងបានឲ្យដឹងថា

  “ដូចទៅនឹងពន្ធនាគារផ្សេងៗនៅ Sai Gon ឬ Con Dao ដែរ ពន្ធនាគារ Phu Quoc នេះបានធ្វើទារុណកម្មទណ្ឌិតយ៉ាងសាហាវ។ គេឃុំឃាំងទណ្ឌិតនៅក្នុងបន្ទប់ចង្អៀតនិងក្ដៅណាស់។ មកទស្សនាសារមន្ទីរ ខ្ញុំសង្កេតឃើញថាកាន់តែរងការវាយដំ ក្រុមយុទ្ធជនបដិវត្តន៍កាន់តែប្ដេជ្ញាចិត្តសាមគី្គគ្នាក្រោកឈរឡើងធ្វើការតស៊ូប្រឆាំងខ្មាំងសត្រូវឈ្លានពាន”។

ពន្ធនាគារ Phu Quoc - និមិត្តរូបនៃឆន្ទៈបដិវត្តន៍ - ảnh 2ភ្ញៀវទេសចរអន្តរជាតិមកទស្សនាពន្ធនាគារ Phu Quoc 

        ដើម្បីសួររកចម្លើយ  ពួកឆ្មាំពន្ធនាគារតែងតែប្រើគ្រប់វិធីធ្វើទារុណកម្មទៅលើទណ្ឌិតដូចជា ហាលថ្ងៃលើក្ដារដែក បោះដែកគោលលើម្រាមដៃ កែងជើង ជង្គង់ និងក្បាល។ បន្ទាប់ ពីសង្គ្រាម ក្នុងការជីកគាស់រាវរកអិដ្ឋធាតុនៅតំបន់ពន្ធនាគារនេះ ក្រុមកម្មាភិបាលមណ្ឌល កេរដំណែលជាតិពិសេសពន្ធនាគារ Phu Quoc បានរកឃើញអិដ្ឋធាតុជាច្រើនគ្រោងដែលមានដែកគោល១០សង់ទីម៉ែត្របោះលើឆ្អឹងជើងនិងលលាដ៍ក្បាលទៀតផង។ នាបច្ចុប្បន្នវត្ថុតាងទាំងនេះត្រូវបានរក្សាទុកនៅសារមន្ទីរចំណុះកេរដំណែលពន្ធនាគារ Phu Quoc។ អញ្ជើញមកទស្សនាសារមន្ទីរ អ្នកស្រី Khanh Ngoc ជាទេសចរមកពីក្រុងហាណូយបានឲ្យដឹងថា

  “ជំនាន់យុវវ័យយើងខ្ញុំមិនអាចជឿបានថាក្នុងជីវភាពមនុស្សលោកមានការធ្វើទារុណកម្មដ៏សាហាវបែបហ្នឹង។ យើងខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះឆន្ទៈអង់អាចក្លាហានរបស់ជំនាន់ដូនតាដែលបានបូជាអ្វីៗទាំងអស់ដើម្បីឯករាជ្យសេរីភាពនៃប្រទេសជាតិ”។

        ជារៀងរាល់ឆ្នាំមណ្ឌលកេរដំណែលជាតិពិសេសពន្ធនាគារ Phu Quoc ទទួលភ្ញៀវរាប់ហ្មឺននាក់មកទស្សនា។ ក្នុងនោះក្រៅពីទេសចរក្នុងស្រុកនិងអន្តរជាតិនៅមានអតីតទណ្ឌិតមួយចំនួនដែលវិលត្រឡប់មកមើលទីកន្លែងដែលខ្លួនត្រូវខ្មាំងសត្រូវឃុំឃាំងមុននេះ។ ក្នុងដំណាក់កាលសង្គ្រាមពន្ធនាគារ Phu Quoc ជាសាលាសំរាប់ជនបដិវត្តន៍ហាត់ពត់លត់ដំឆន្ទៈតស៊ូ។ រីឯ នាបច្ចុប្បន្នជំនាន់វ័យក្មេងមកទស្សនាកេរដំណែលជាតិនេះដើម្បីសិក្សារៀនសូត្រនិងស្វែងយល់ ពីទឹកចិត្តអង់អាចក្លាហានក៏ដូចជាពលិកម្មដ៏ខ្ពង់ខ្ពស់របស់ជំនាន់មុនដើម្បីឯករាជ្យជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ