ភូមិគំនូរ Canh Duong នៅខេត្ត Quang Binh ស្អាតអស្ចារ្យនានិទាឃរដូវ
VOV5 -  
(VOVWORLD) -នាប៉ុន្មានថ្ងៃដើមនិទាឃរដូវនេះ ខណៈពេលបានមកទស្សនានៅឃុំ Canh Duong ស្រុក Quang Trach ខេត្ត Quang Binh នោះ ភ្ញៀវទេសចរទាំងអស់នឹងមានភាពងឿង ឆ្ងល់ដោយឃើញផ្ទាល់ភ្នែកនូវរូបគំនូ រូប 3D ដ៏ស្រស់ស្អាតត្រូវបានគូរលើជញ្ជាំង តាម ផ្លូវចូលក្នុងភូមិផងដែរ ។ គំនូរលើជញ្ជាំងទាំងអស់នេះត្រូវបានមន្ទីរទេសចរណ៍ខេត្ត Quang Binh អញ្ជើញក្រុមវិចិត្រករមួយក្រុមមក គូដោយបំណងនឹងប្រែទីនេះឲ្យក្លាយ ទៅជាទីមកដល់ទេសចរណ៍ទាក់ទាញភ្ញៀវនៅគ្រប់ទិសទីមកទស្សនា។
ផ្ទាំងគំនូរដែលបានគូរលើជញ្ជាំងដ៏ស្រស់ស្អាត ដែលឆ្លុះបញ្ជាំងអំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនតាមឆ្នេរសមុទ្រ |
នាប៉ុន្មានថ្ងៃកន្លងទៅ ប្រជាជននៅឃុំ Canh Duong ហាក់ដូចជាសប្បាយរីករាយជាងព្រោះថាភូមិស្រុកត្រូវបានរំលេច ដោយផ្ទាំងគំនូរ ឆើយឆាយចម្រុះពណ៌។ ក្រុមវិចិត្រ ករបានព្យាយាមគូរគំនូរលើជញ្ជាំងនិងរបងនានា។ ខ្លឹមសារនៃផ្ទាំងគំនូរទាំងនេះ គឺបាន ពិពណ៌នាអំពីដំណើការបង្កើតនិងអភិវឌ្ឍន៍ ក៏ដូចជាប្រពៃណីអង់អាចក្លាហានក្នុងគ្រា សង្គ្រាមរបស់ភូមិឆ្នេរសមុទ្រដ៏សម្បូរដោយធនធាននេះ។ តាមកំណាត់ផ្លូវដែលមាន ផ្ទាំងគំនូរលើជញ្ជាំងនោះ ភ្ញៀវទេសចរអាចមានឱកាសគយគន់ផ្ទះបុរាណនិងជញ្ជាំង បុរាណធ្វើពីផ្កាថ្មនិងស្វែងយល់អំពីជីវ ភាពរស់នៅរបស់ប្រជានេសាទនៅភូមិឆ្នេរសមុទ្រ Canh Duong នេះតែម្តង។
លោក Nguyen Ngoc Linh ប្រជាជនម្នាក់នៅឃុំ Canh Duong បានចែករំលែកថា គំនូរលើជញ្ជាំងទាំងនេះបានឆ្លុះបញ្ជាំងនូវជីវភាពរស់នៅតាមឆ្នេរសមុទ្ររួមទាំងទំនៀម ទម្លាប់ពេញនិយមរបស់ប្រជាជននៅទីនេះ។ លោក Linh ឲ្យដឹងថា ក្រៅពីចេញទៅ លំហសមុទ្រនេសាទត្រីមក ប្រជានេសាទនៅទីនេះថែមទាំងប្រកបមុខរបរមួយទៀតគឺ ជាមគ្គុទេសទេសចរណ៍ឧទ្ទេសនាមអំពីស្រុកកំណើតរបស់ខ្លួនជូនភ្ញៀវ ទសន្សនា៖
“ផ្ទាំងគំនូរលើជញ្ជាំងដូចជាមុខមាត់ថ្មីមួយរបស់ឃុំ Canh Duong អញ្ជឹងដែរ ដែលបានប្រជាជនគាំទ្រនិងមានអារម្មណ៍សប្បាយក្រៃលែងដោយឃើញថា ភូមិស្រុកហាក់ដូចជាបានពាក់អាវថ្មីដ៏ស្រស់ស្អាត។ ផ្ទះ របស់ខ្ញុំក៏មានផ្ទាំងគំនូរមួយនៅខាងក្រៅដែរ”។
ផ្ទាំងគំនូរតាមជញ្ជាំង |
ខេត្ត Quang Binh បានជ្រើសរើសវិស័យទេសចរណ៍ជាវិស័យមុខព្រួញ ហើយ ឃុំ Canh Duong ត្រូវបានរៀបចំឲ្យក្លាយទៅជាទីមកដល់ទេសចរណ៍ ដោយមានទាំង មណ្ឌលផ្នូរសពនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅ Vung Chua កោះ Yen ទៀតផង។ លោក Cao Quy Ha អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Canh Duong បានឲ្យដឹងថា មានផ្ទាំងគំនូរចំនួន១៦ដែលបានគូលើជញ្ជាំងតាមកំណាត់ផ្លូវទៅកាន់ សមុទ្រ៖
“ផ្ទាំងគំនូរលើជញ្ជាំងទាំងនេះត្រូវឆ្លងតាមកំណាត់ផ្លូវទេសចរណ៍។ គំនូរបានឆ្លុះបញ្ជាំងអំពីជីវភាពខាងផលិតកម្ម និងខាងជីវភាពរស់នៅរបស់អ្នកស្រុក។ យើងខ្ញុំក៏បាន ធ្វើការផ្សព្វផ្សាយឲ្យប្រជាជន គេយល់អំពីភូមិទេសចរណ៍។ ហើយតាមរយៈការផ្លាស់ប្តូរ ជាមួយគ្រួសារដែលមានផ្ទាំងគំនូរគូលើជញ្ជាំងនោះ គឺពួកគេពេញចិត្តណាស់ សម្រាប់គម្រោងការនេះ”។
ភូមិសមុទ្រ Canh Duong ជាភូមិមួយក្នុងចំណោមភូមិសមុទ្រល្បីឈ្មោះទាំង៨ របស់ខេត្ត Quang Binh ដែលជាភូមិមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីក្លាយទៅជាទី មកដល់ទេសចរណ៍សហគមន៍តាមឆ្នេរសមុទ្រ។ លោក Ho An Phong នាយកមន្ទីរ ទេសចរណ៍ខេត្ត Quang Binh ឲ្យដឹងថា នាពេលកន្លងទៅ គ្រួសារជាច្រើនគ្រួនៅឃុំ Canh Duong ត្រូវបានបញ្ចូនដល់រមណីដ្ឋាន Phong Nha-Ke Bang ដើម្បីរៀនអំពីរបៀបធ្វើសេវាកម្ម Homestay ។ បច្ចុប្បន្ន មន្ទីរទេសចរណ៍ក៏បាន ជួលជំនាញការបរទេសមក អនុវត្តន៍ផែនការរៀបចំសហគមន៍ទេសចរ ណ៍ភូមិឆ្នេរសមុទ្រ Canh Duong៖
“ភូមិ Canh Duong មានប្រវត្តិជាង៤០០ឆ្នាំដែលជាភូមិមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ដើម្បីក្លាយទៅជាទីមកដល់ទេសចរណ៍ សហគមន៍ឆ្នេរសមុទ្រ។ ម្យ៉ាងវិញ ទៀត ភូមិមានកម្រាស់ប្រវត្តិសាស្ត្រទាំងពីភាសាតំបន់ផងនិងមានទំនៀមទម្លាប់សែន ត្រីផ្សោតដ៏វិសេសវិសាលបំផុតនៅវៀតណាមទៀតផង”។
យោងតាមមន្ទីរទេសចរណ៍ខេត្ត Quang Binh ផ្ទាំងគំនូរលើជញ្ជាំងនៅភូមិ Canh Duong មិនដូចទៅនឹងភូមិឆ្នេរសមុទ្រ Tam Thanh របស់ខេត្ត Quang Nam ឬទីតាំង ដទៃដែរ។ រឿងរ៉ាវនៅទីនេះជារឿងរ៉ាងដោយឡែកដែលពោរពេញទៅដោយលក្ខណៈ មនុស្សសាស្ត្រអំពីមនោសញ្ចេតនារវាងអ្នកនេសាទ Canh Duong ជាមួយត្រីផ្សោត ដែលចេះសង្គ្រោះមនុស្ស។ត្រីផ្សោតជាប្រភេទត្រីដែលត្រូវបានប្រជានេសាទ នៅ Canh Duong សែនព្រេនដោយការគោរពបំផុត។
ក្រៅពីផ្ទាំងគំនូរលើជញ្ជាំងដ៏វិសេសវិសាលមក មកទស្សនាភូមិ Canh Duong ក្នុងឱកាសនេះ ភ្ញៀវទេសចរអាចបានទស្សនានិងចូលរួមនូវសកម្មភាពវប្បធម៌ កីឡា និងសិល្បៈប្រពៃណីរបស់ភូមិនេសាទភាគកណ្តាលវៀតណាម។ មិនត្រឹមតែប៉ុណ្ណោះ ភូមិ Canh Duong កំពុងត្រៀមកសាងលំហរតាំងបង្ហាញឆ្អឹងត្រីតំរី ដើម្បីភ្ញៀវទេសចរ អាចគយគន់ឆ្អឹងត្រីតំរីពីរឈុតគ៏ធំបំផុតនិងយូរបំផុតវៀតណាមក្រោមរូបភាពបុរេប្រវត្តិ៕
VOV5