ភូមិបុរាណDuong Lam។

(VOVWORLD)-ពីទីក្រុងហាណូយទៅភូមិបុរាណDuong Lamភ្ញៀវទេសចរ
គ្រាន់តែចំណាយពេលវេលាជាង១ម៉ោងសំរាប់ជិះរថយន្តតែប៉ុណ្ណោះ។តាំងពីនាទីដំបូងដែលធ្វើដំណើរលើផ្លូវចូលក្នុងភូមិទិដ្ឋភាពជនបទបានធ្វើ
ឲ្យភ្ញៀវទេសចរឃើញភាពសុខសានត្រាណនៅទីនេះ។នោះគឺបណ្តាវាល
ស្រែខៀវស្រងាត់និងផ្កាឈូកក្នុងបឹងដែលដែលហៀបរីកដើម្បីទទួលរដូវក្តៅ។
ភាពស្អាតរបស់ក្លោងទ្វាភូមិមិនត្រឹមតែស្ថិតនៅទិដ្ឋភាពធម្មជាតិខៀវស្រងាត់
ប៉ុណ្ណោះទេថែមទាំងមាននៅក្បូរក្បាចស្ថាបត្យកម្មទៀតផង។ផ្ទះនិមួយៗផ្លូវ
និមួយៗនៅភូមិបុរាណDuong Lamសុទ្ឋតែមានចរិតលក្ខណះដោយឡែកខុស
ពីគ្នាហេតុនេះហើយវាផ្តល់មកចំណាប់អារម្មណ៍គួរឲ្យចាប់ចិត្តសំរាប់ភ្ញៀវ
ទេសចរ។អនុប្រធានគណះកម្មការគ្រប់គ្រងភូមិបុរាណDuong Lamលោក
NguyenTrong An បានឲ្យដឹងថា: “ ក្នុងចំណោមភូមិ៥របស់Duong Lamនោះ
យើងខ្ញុំ  កំណត់ថាភូមិ Mong Phu ជាំណ្ឌលកណ្តាល។នៅទីនេះមានកេរ្តិ៍
តំណែលជាច្រើនជាងគេ។ក្នុងនោះមានប្រភេទ កេរ្តិ៍តំណែលសំខាន់ៗដូចជា
សាលាភូមិ ផ្ទះបុរាណ ផ្ទះសំណែនក្រកូលជាដើម“។

                     
ភូមិបុរាណDuong Lam។ - ảnh 1
ផ្ទះប្រពៃណី១នៅភូមិDuong Lam(Internet)

នៅភូមិ​Duong Lamសព្វថ្ងៃនេះមានផ្ទះប្រពៃណី​១ពាន់ខ្នង។ពេលទៅទស្សនា
ភូមិបុរាណDuong Lam ភ្ញៀវទេសចរជានិច្ចកាលមកដល់ផ្ទះនៅរបស់លោក
Huyen លោក​Le និងលោកHung។នេះជាបណ្តាផ្ទះបុរាណស្អាតបំផុតនៅ ភូមិ
Mong Phu។ប្រការគួរឲ្យចាមអារម្មណ៍ពេលមកដល់ទីនេះគឺម្ចាស់ផ្ទះនឹង
ឧទ្ទេសនាមអំពីផ្ទះរបស់ខ្លួនជាមួយភ្ញៀវទេសចរ។ក្បែរ ភូមិ Mong Phuគឺភូមិ​
Dong Sang។នៅភូមិនេះមានផ្ទះបុរាណប្រមាណ១០ខ្នងដែលនៅរក្សាដ៍ដែល
ស្ថាបត្យកម្មបុរាណស្ទើតែទាំងអស់។អ្នកមគ្គុទេសគណះកម្មការគ្រប់គ្រងភូមិ
បុរាណDuong Lam Nguyen Thi Thu Hoai ឲ្យដឹងថា:​” ការរួមផ្សំនៃផ្ទះទាំងឡាយ
នៅ  ភូមិ​Duong Lamមានចំណុចដូចគ្នា។ការរួមផ្សំសំខាន់នៃផ្ទះ គឺជួរជើងសរសរ
និងផ្ទះត្រូវបានចែកជាល្វែងខុសពីគ្នា។ផ្ទះធំមានល្វែងចំនួន៥ឬ៧ “។

ពេលមកដល់ភូមិបុរាណDuong Lamភ្ញៀវទេសចរត្រូវបានទៅទស្សនាវត្តMia 
សាលាភូមិ​Mong Phuនិងស្វែងយល់អំពីរបរសិប្បកម្មនិងរបរប្រពៃណីនៅទីនេះ
ទៀតផង។លោកស្រី​ Le Thi Kim Nhung អ្នកភូមិ​Duong Lam១រូបឲ្យដឹងថា:​”ភូមិរបរ
មានផលិតផលល្បីឈ្មោះជាច្រើនណាស់។នោះគឺរបរធ្វើនំស្កគ្រាប់ឬរបរប្រពៃណី
ដូចជារបរឈើច្រុងជាដើម”។

                       

ភូមិបុរាណDuong Lam។ - ảnh 2
វត្ត Mia នៅភូមិបុរាណDuong Lam(Internet)

ក្រៅពីផលិតផលល្បីឈ្មោះបណ្តាម្ហូបអាហារកែច្នៃដោយអ្នកភូមិគឺជក់ចិត្តណាស់។​
បងស្រី​ Aiko ជនស្ម័គ្រចិត្ត១រូបមកពីជប៉ុនចូលចិត្តម្ហូបអាហារនៅទីនេះ។ បងស្រីចែក
រំលែកថា: “ ទិដ្ឋភាពនៅ DuongLamគឺស្អាតណាស់។នៅទីនេះមានផ្ទះបុរាណ​ផ្ទះប្រពៃ
ណីជាច្រើន។អាស្រ័យ ដោយចំនេះដឹងខាងវប្បធម៏និងទំនៀមទំលាប់អំពីភូមិរបស់
ខ្លួនអ្នកភូមិអាចណេនាំឲ្យភ្ញៀវទេសរដ៍ល្អ។ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ
ម្ហូបអាហាររបស់DuongLam ។ពិសេសគឺស្កគ្រាប់សណ្តែកដីល្ង“។

មកដល់ទីនេះភ្ញៀវទេសចរអាចដើរថ្មើជើងឬជិះកង់ដើម្បីរកឃើញបណ្តាផ្លូវឬផ្ទះ
បុរាណដោយមានការទទួលកកក្តៅរបស់អ្នក DuongLam។១ថ្ងៃទៅទស្សនារកឃើញ
ភូមិបុរាណនេះនឹងផ្តល់មកចំណាប់អារម្មណ៍ខុសពីគ្នាឲ្យភ្ញៀវទេសរជាពិតប្រាកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ