មណ្ឌលអេកូទេសចរណ៍Trang An-ទីមកដល់គួរឲ្យទាក់ទាញ

Vovworld-ស្ថិតចម្ងាយពីកណ្តាលទីក្រុងNinh Binh  ប្រមាណ៧គីឡូម៉ែត្រប៉ែកខាងលិច
មណ្ឌលអេកូទេសចរណ៍Trang Anដែលលាតសន្ឋឹងលើផ្ទៃទឹក២១៦៨ហិកតាត្រូវបាន
បង្កើតគឡើងដោយជ្រលងភ្នំ។ដើម្បីគយគន់រមណីយដ្ឋាននេះមានតែមធ្យោបាយ
ចរាចរណ៍នោះគឺជាទូក។ទួរទេសចរណ៍នេះពន្យាពេល៣ម៉ោង។ពីកំពង់ដរTrang An
បណ្តាភ្ញៀវទេសចរជិះទូកក្នុងរយះពេល១០នាទីមុនពេលមកដល់ទន្លេតូចព័ទ្ឋជុំវិញ
ដោយជួរភ្នំជាច្រើន។បរិយាកាសនៅទីនេះគឺត្រជាក់ត្រជុំ។បងស្រីVu Thi Lu អ្នក​ចែវ
ទូក១នាក់ឧទស្សនាមជាមួយយើងខ្ញុំថា៖”យើងនឹងឆ្លងកាត់រូងភ្នំចំនួន៩។ទី១គឺរូងភ្នំ
ងងឹត។ទី២គឺ រូងភ្នំងភ្លឺ។បន្ទាប់នោះគឺរូងភ្នំបិតស្រាជាដើម។ទូកនិមួយៗអាចផ្ទុកភ្ញៀវ
ទេសចរចំនួន៦នាក់។ការចូលមើលទីនេះភ្ញៀវទេសចរណ៍ត្រូវចំណាយប្រាក់ក្នុងម្នាក់១សែនដុងវៀតណាមដើម្បីទិញសំបុត្រ។   “

                          

មណ្ឌលអេកូទេសចរណ៍Trang An-ទីមកដល់គួរឲ្យទាក់ទាញ - ảnh 1
រមណីយដ្ឋានTrang An(រូបថត អិនធឺណែត)

រូងភ្នំនៅរមណីយដ្ឋានTrang Anតូចដោយមានអាចុតសិឡាអាថកំបាំង​ដែលមានអាយុ
កាលរាប់ពាន់ឆ្នាំមុននេះ។ពេលជិះទូកកាន់តែចូលជ្រៅភ្ញៀវទេសចរណ៍មានចំណាប់
អារម្មណ៍កំពុងចូលជ្រៅក្នុងរូងភ្នំគ្មានទីបញ្ចប់។នៅមណ្ឌលTrang Anនេះរូងភ្នំនានាត្រូវ
បានបំបែកគ្នាដោយជ្រលងលិចទឹកដែលឆ្លុះស្រមោលភ្នំនិងដើមឈើ។ទេសភាពគឺ
ស្អាតអស្ចារ្យណាស់។ បងស្រីVu Thi Luបន្ថែមទៀតថា៖”នេះជារូងភ្នំបិតស្រា។នៅទី
នេះមានជ្រោះទឹក១។អតីតកាលស្តេចDinh Tien Hoang បានប្រើទឹកជ្រោះនេះដើម្បីបិត
ស្រាជូនក្រុមទទួលជ័យជំនះ។ស្រាមានរសជាតិឈ្ងុយឆ្ងាញ់ណាស់។នៅទីនេះរូងភ្នំ
និមួយមានរឿងព្រេងដោយឡែក។     “

​​​​​​​​​​​​​​​                    

មណ្ឌលអេកូទេសចរណ៍Trang An-ទីមកដល់គួរឲ្យទាក់ទាញ - ảnh 2
រូបថត អិនធឺណែត

នៅមណ្ឌលអេកូទេសចរណ៍Trang Anបណ្តាភ្ញៀវទេសចរអាចបង្អង់ដំណើរនៅវត្តនិង
វិហារនានាដើម្បីចូលអុជធូប។បង Hoang Minh Thuy មកពីទីក្រុងហាណូយចែករំលែក
ថា៖”  ចំពោះខ្ញុំរមណីយដ្ឋាននេះជាកន្លែងជួបខាងស្មារតី។ពេលមកដល់ម្តងៗខ្ញុំមាន
ចំណាប់អារម្មណ៍ស្រឡះចិត្ត។ធម្មជាតិនិងមនុស្សប្រសព្វគ្នា។    “
ក្រៅពីទេសភាពដ៍​ល្អឆើតឆាយនោះមណ្ឌលអេកូទេសចរណ៍នេះនៅជាសារមន្ទី​រ
ភូគុម្ភសាស្រ្តនៅកណ្តាលវាល១ទៀតផង។បណ្តាអ្នកស្រាវជ្រាវបានរកឃើញស្លាក
ស្នាមវត្ថុបន្សល់ទុកមកដោយមនុស្សសម័យបុរេប្រវត្តិ។លោកNguyen Cao Tan​នាយក
រងគណះគ្រប់គ្រងរម្មណីយដ្ឋានTrang An អោយដឹងថា៖” ទេសភាពចម្រុះទាំងនេះ
មា​នតំលៃខាង​វប្បធម៌ដ៍ធំណាស់។ការរុករកបុរាណវត្ថុវិទ្យានានាបានអនុញ្ញត្តិឲ្យយើង
យល់បានជីវភាពរស់នៅរបស់មនុស្សសម័យបុរេប្រវត្ត។Trang Anមានសោភណ្ឌ
ភាពល្អស្អាតដោយឡែក។      “
ក្រោយរយះពេល៣ម៉ោងទៅតស្សនាកំសាន្តទូកបានវិលត្រឡប់មកកំពង់ដរវិញ។
ភ្ញៀវទេសចរជាច្រើននាក់មានបំណងថា៖នឹងបានត្រឡប់មកទីនេះជាថ្មីម្តងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ