មហោស្រពទំពាំងបាយជូរនិងស្រាទំពាំងបាយជូរ Ninh Thuan ឆ្នាំ២០១៩

(VOVWORLD) - ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែមេសាដល់ថ្ងៃទី២ខែឧសភាឆ្នាំ២០១៩ មហោ ស្រពទំពាំងបាយជូរនិងស្រាទំពាំងបាយជូរ Ninh Thuan ឆ្នាំ២០១៩ មានព្រឹត្តិ ការណ៍ថ្មីថ្មោងជាច្រើន ដែលត្រូវបានរំពឹងទុកថា នឹងទាក់ទាញការចូលរួមរបស់ មនុស្សរាប់សែននាក់។ 
មហោស្រពទំពាំងបាយជូរនិងស្រាទំពាំងបាយជូរ Ninh Thuan ឆ្នាំ២០១៩ - ảnh 1 អ្នកភូមិទំពាំងបាយជូរ Thai An ថែទាំចម្ការត្រៀមរៀបចំអោយមហោស្រពទំពាំងបាយជូរ (រូបថត៖ VOV)

  នេះក៏ជាឱកាសដើម្បីផ្សព្វផ្សាយរូបភាពមនុស្ស ធម្មជាតិ និងផលិតផលវិសេសវិសាលផ្សេងៗទៀតនៅតាមចម្ការទំពាំងបាយជូរនានានៃ ខេត្ត Ninh Thuan សំដៅរួមចំណែកជំរុញការអភិវឌ្ឍនៃវិស័យទេសចរណ៍ផងដែរ។

        ក្នុងប៉ុន្មានឆ្នាំថ្មីនេះ ភូមិទំពាំងបាយជូរ Thai An ស្ថិតនៅឃុំ Vinh Hai ស្រុក Ninh Hai ខេត្ត Ninh Thuan កំពុងក្លាយទៅជាគោលដៅទេសចរគួរអោយទាក់ ទាញចំពោះភ្ញៀវទាំងជាតិនិងអន្តរ ជាតិ។ ភូមិ Thai An មានគ្រួសារដាំទំពាំងបាយ ជូរចំនួន៥៤០គ្រួ លើផ្ទៃដី១៨២ហិកតា។ រាល់ចម្ការទំពាំងបាយជូរទុំៗកំពុងត្រូវ បានប្រជាកសិករថែទាំយ៉ាងហ្មត់ចត់ ដើម្បីត្រៀមរៀបចំទទួលស្វាគមន៍ភ្ញៀវមក ទស្សនាក្នុងឱកាសមហោស្រពទំពាំងបាយជូរនិងស្រាទំពាំងបាយជូរ Ninh Thuan ក្នុងឆ្នាំនេះ។ លោក Nguyen Thanh Hung ម្ចាស់ចម្ការទំពាំងបាយជូរ កំពុងបោសសម្អាតចម្ការដើម្បីអោយភ្ញៀវទេសចរមកទស្សនា ហើយទទួលទាន ទំពាំងបាយជូរស្រស់ៗនៅហ្នឹងកន្លែង។ លោកបានចែករំលែកថា៖

        “មុនពេលដែលទំពាំងបាយជូរទុំ គឺខ្ញុំត្រៀមរៀបចំតុកៅអី ស្រាទំពាំង បាយជូរនិងទឹកបិតទំពាំងបាយជូរ ដើម្បីអាចទទួលភ្ញៀវអោយបានរួសរាយរាក់ ទាក់។ តម្លៃមិនខុសគ្នាប៉ុន្មានបើធៀបនឹងថ្ងៃធម្មតាទេ។ ហើយខ្ញុំក៏អោយភ្ញៀវថតរូបដោយ ឥតគិតថ្លៃផងដែរ”។

        នាបច្ចុប្បន្ន មានគ្រួសារដាំទំពាំងបាយជូរប្រមាណ៥០គ្រួនៅភូមិ Thai An កំពុងចូលរួមសេវាកម្មទទួលភ្ញៀវមកទស្សនាចម្ការទំពាំងបាយជូរជារៀងរាល់ថ្ងៃ។ ដោយក្ដាប់ជាប់តម្រូវការទទួលទានទំពាំងបាយជូរស្រស់ៗនៅហ្នឹងចម្ការ របស់ ភ្ញៀវ ក្នុងឱកាសមហោស្រពទំពាំងបាយជូរមកដល់ម្ដងៗ ម្ចាស់ចម្ការទំពាំង បាយជូរទាំងនោះ បានខិតខំប្រឹងប្រែងកែច្នៃផ្លែទំពាំងបាយជូរទៅជាផលិតផលដ៏ សម្បូរបែបដើម្បីបម្រើភ្ញៀវដូចជា៖ ស្រាទំពាំងបាយជូរ ទឹកបិតទំពាំងបាយជូរ និងទំពាំងបាយជូរស្ងួត ជាដើម។

        អាស្រ័យដោយហេតុនេះ ភូមិទំពាំងបាយជូរ Thai An បានកសាងប្រកប ដោយជោគជ័យនូវពាណិជ្ជសញ្ញាដោយឡែកសម្រាប់រូបសណ្ឋានទេសចរតាម ចម្ការនៃខេត្ត Ninh Thuan។ បរិមាណភ្ញៀវមកទស្សនាភូមិទំពាំងបាយជូរ Thai An កាន់តែច្រើនឡើងៗ ជាពិសេសគឺនាចុងសប្ដាហ៍ រដូវវិស្សមកាល និង ពិធីបុណ្យទាននានា។ សំដៅធានាបរិយាកាសទេសចរយ៉ាងរួសរាយរាក់ទាក់ ផាសុខភាព និងចីរភាព អាជ្ញាធរតំបន់គ្រប់ជាន់ថ្នាក់បានរៀបចំវគ្គហ្វឹកហាត់បំប៉ន់ អំពីសមត្ថភាព ចំណេះដឹង និងអាកប្បកិរិយាបម្រើភ្ញៀវទេសចរប្រកបដោយ លក្ខណៈវិជ្ជាជីវៈ។ លោក Nguyen Van Lam លេខាគណៈកម្មាធិការបក្សឃុំ Vinh Hai បានអោយដឹងថា៖

        “ដើម្បីត្រៀមរៀបចំទទួលភ្ញៀវមកទស្សនាក្នុងឱកាសមហោស្រពទំពាំងបាយជូរ ឃុំបានចលនាគ្រួសារមួយចំនួនដែលមានចម្ការទំពាំងបាយជូរទុំ សហការ ជាមួយតំបន់ ដើម្បីបម្រើភ្ញៀវអោយបានល្អ។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏អំពាវនាវ អោយប្រជាជនក្នុងឃុំពង្រីកស្មារតីស្និទ្ធស្នាលនិងរួសរាយរាក់ទាក់ចំពោះភ្ញៀវ ទេសចរណ៍ដើម្បីធ្វើអោយគេមានការចាប់អារម្មណ៍ដ៏ល្អប្រសើរពេលដែលមក ដល់ទីនេះម្ដងៗផងដែរ”។

        ដោយមានសកម្មភាពជាច្រើននៅក្នុងចម្ការទំពាំងបាយជូរក៏ដូចជានៅតាម រមណីយដ្ឋានផ្សេងៗទៀតដូចជា ឧទ្យានសមុទ្រ Binh Son – Ninh Chu ប្រាសាទ Po Klong Garai ភូមិតម្បាញ My Nghiep និងភូមិកុលាលភាជន៍ Bau Truc មហោ ស្រពទំពាំងបាយជូរនិងស្រាទំពាំងបាយជូរ Ninh Thuan ឆ្នាំ២០១៩ នឹងបន្សល់ ទុកនូវចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបានក្នុងដួងចិត្តភ្ញៀវទេសចរជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ