របរធ្វើកក់Kim Son ខែត្រNinh Binh។

Vovworld-ផ្លូវដែលនាំដល់វិហារកា​តូលិចPhat Diem គឺបានព័ទ្ឋជុំវិញដោយហាងលក់
ផលិតផលធ្វើពីកក់ជាច្រើន។កាបូប មួក ស្បែកជើងនិងថូផ្កាគ្រប់ពណ៌ទាក់ភ្នែកភ្ញៀវ
បានដាក់លក់នៅទីនេះ។បើប្រសិនជាមិត្តមកដល់Kim Sonនៅថ្ងៃមានផ្ទៃមេឃភ្លឺ
ស្រឡះនោះមិត្តអាចឃើញនៅ​ក្រប់ទិសទីតាមសង្ខាងទំនប់ទប់ទឹកវាលស្មៅនូវបាច់
កក់ស្រស់ឬស្ងួតដែលបានជ្រលក់គ្រប់ពណ៌។តាមបណ្តាជនចាស់ជរានៅ ស្រុកKim
 Sonថា៖Nguyen Cong Tru វីរះបុរសជាតិនាដើមសតវត្សរ៍ទី១៩ជាជនដែលបានបញ្ចូល
ការដាំដើមកក់និងបង្រៀនរបរតម្បាញកក់សំរាប់អ្នកស្រុក។ចំពោះប្រជាជននៃស្រុក
មាត់សមុទ្រនេះវាលស្រែកក់ហាក់ដូចជាកងទ័ព១ដែលជួយគេឈានទៅសមុទ្រ។

                           

របរធ្វើកក់Kim Son ខែត្រNinh Binh។ - ảnh 1
រូបថត អិនធឺណែត

តម្បាញកន្ទេលនិយាយដោយឡែកនិងរបរធ្វើកក់និយាយរួមជាកិច្ចការធ្ងន់ធ្ងរ១។ពី
ព្រោះថា៖កិច្ច​ការទាំងឡាយត្រូវធ្វើដោយដៃទាំស្រុងពីការជ្រើសរើសកក់ដល់ការ
ដាក់ហាលនិងត្បាញផលិតផលកក់នានា។លោក​Do Dinh Duc ជាជ នដែលបាន
ត្បាញកន្ទេលរយះពេល៤០ឆ្នាំកន្លងមកអោយដឹងថា៖“  យើ​ងខ្ញុំត្រូវជ្រើសរើសប្រភេទ
កក់ស្អាតបំផុត។យើ​ងខ្ញុំកាត់កក់ស្រស់ហើយដាក់ហាលឲ្យស្ងួតក្រោមកំដៅព្រះអាទិត្យ
ដើម្បីកក់មានពណ៌ផ្កាឈូក។ត្រឹមតែកក់ស្តើងស្មើគ្នាអាចត្បាញ កន្ទេលស្អាតបាន។
យើ​ងខ្ញុំទិញកក់រាប់ពាន់តោនហើយយកទៅហាលឲ្យស្ងួតសំរាប់វាមិនដុះផ្សិតបាន
ឡើ​យ។     “​​​​​​​​                     

                         

របរធ្វើកក់Kim Son ខែត្រNinh Binh។ - ảnh 2
កន្ទេលពិសេសនៃតំបន់ដីKim Son(រូបថត អិនធឺណែត)

ផលិតផលកន្ទេលសារវ័ន្តចំនួន២របស់Kim Sonគឺកន្ទេលពណ៌រសនិងកន្ទេលពណ៌។
ជាមធ្យមសិប្បករម្នាក់ៗត្បាញបានកន្ទេល១គ្រឿង។ក្រៅពីកន្ទេលបណ្តាផលិតផល
ធ្វើពីកក់របស់Kim Sonត្រូវបានផ្លាស់គំរូជានិច្ចដើម្បីបំពេញតម្រូវការដែលកាន់តែបាន
កើនឡើងនៅក្នុងនិងក្រៅប្រទេស។នាលោកស្រី Vu Thi Dao សិប្បការីនី១នាក់នៅភូមិ
Kien Thai អោយដឹងថា៖“ កក់អាចប្រើប្រាស់ក្នុងការធ្វើវត្ថុអនុស្សាវរីយ៍ដូចជាប្រអប់ដាក់
ប្រដាប់កាត់ដេរឬបដិរូប។យើងខ្ញុំត្រូវផ្លាស់ប្តូរថ្មីនិងធ្វើស្អាតផលិតផលជាប្រចាំដើម្បី
ទាក់ទាញភ្ញៀវបរទេស។      “
នៅKim Sonរបរធ្វើកក់មិនមែនជារបរបន្ទាប់បន្សំទេដែលគេធ្វើនៅពេលទំនេរទេឡើយ។
វាជារបរដែលនាំមកនូវប្រភពចំណូលសំខាន់របស់បណ្តាគ្រួសារទៀតផង។រានហាល
ទីធ្លាទូលាយជាកន្លែងដែលនារីKim Sonធ្វើផលិតផលកក់និងផ្លាស់ប្តូររបៀបផលិត
ផលិតផលថ្មីឲ្យគ្នាទៅវិញទៅមក។
ក្រៅពីទៅទស្សនាវិហារការតូលិចសាងដោយថ្មនានាភ្ញៀវទេសចរណ៍ម្នាក់ៗមិនបំភ្លេច
ជ្រើសរើសវត្ថុអនុស្សាវរីយ៍ធ្វើពីកក់មួយចំនួនក្នុង​ហាងលក់ទំនិញនានានៅតំបន់ជុំវិញ
ឡើយ។នេះគឺជាអំណោយពិសេសដោយឡែកពីព្រោះវាគ្រាន់តែរកបាន​នៅKim Son
តែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ