រស់នៅជាមួយជនរួមជាតិ Dao ក្រហមនៅ Ta Phin

Vovworld- ពេលមកដល់Sapa បណ្តាភ្ញៀវទេសចរអាចជួលម៉ូ​តូ១គ្រឿងដើម្បីទៅកាន់
ភូមិTa Phin។ Ta Phinមានទេសភាពដ៍ស្រស់ត្រកាលរបស់វាលស្រែកាំជណ្តើរនៅអម
សង្ខាងផ្លូវ។បណ្តាភ្ញៀវទេសចរនឹងឈប់ដំបូ​ងបបង្អស់នៅវិហារកាតូលិចបុរាណ
Ta Phinជាមួយក្បូក្បាច់រចនាពិសេស។ ភ្ញៀវទេសចរជាច្រើននាក់មានបំណងរស់នៅ
នៅផ្ទះរបស់ជនរូមជាតិDao ក្រហមដើម្បីស្វែងយល់ជីវភាពរស់នៅ។ក្នុងផ្ទះធ្វើអំពី
ឈើដ៍​វិសេសវិសាលរបស់ជនរូមជាតិDao ក្រហមភ្ញៀវអាចចំអិនអាហារជាមួយ
ម្ចាស់ផ្ទះ។ពេលព្រឹកគេអាចចូលក្នុងព្រៃដើម្បីរុករកដើមថ្នាំរុក្ខជាតិទៅទស្សនាភូមិ
សាស្រ្ត។ពេលល្ងាចបណ្តាសមាជិកគ្រួសារនិងភ្ញៀវអង្គុយនៅជុំវិញចង្រ្កានភ្លើងដើម្បី
សំណេះសំណាលដ៍សប្បាយរីករាយ។

                                 

រស់នៅជាមួយជនរួមជាតិ Dao ក្រហមនៅ Ta Phin - ảnh 1
ភូមិTa Phinរបស់ជនរូមជាតិDaoរូបថត អិនធឺណែត)

ទោះបីជាភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសក៍ដោយអ្នកណាក៍ចង់យល់យ៉ាងច្រើន
បំផុតអំពីទំនៀមទំលាប់និងវប្បធម៌របស់ជនរូមជាតិDao ក្រហម។បងMax ភ្ញៀវទេសចរអូស្រ្តាលី១នាក់ដែលបានស្នាក់នៅនៅគ្រួសារបងស្រីPhan Man May ក្នុងរយះពេល២
ថ្ងៃចែករំលែកថា៖“ អ្នកភូមិមានទឹកចិត្តស្រឡាញ់កក់ក្តៅចំពោះភ្ញៀវទេសចរណាស់។
ហេតុដូច្នេះខ្ញុំមានចំណាប់អារម្មណ៍ស្រឡះចិត្ត។ខុសប្លែកពី​អូស្រ្តាលីដែលគ្រាន់តែ
មានម្តាយធ្វើការចំអិន។នៅទីនេះជនគ្រប់រូបរួមគ្នាធ្វើ។កក់ក្តៅណាស់។  “
មកពីទីក្រុងហាណូយលោក Dang Thai An​រួមជាមួយកូនៗរបស់ខ្លួនបានស្នាក់នៅ នៅ
ផ្ទះបងស្រីPhan Man Mayអស់រយះពេល៣ថ្ងៃ។លោកសប្បាយយ៉ាងក្រៃលែង។នេះ
ជាលើកដំបូងដែលបណ្តាសមាជិកគ្រួសារទៅទេសចរណ៍មិនស្នាក់នៅនៅសណ្ឋាគារ។
លោកអោយដឹងថា៖“រួមរសជាមួយអ្នកភូមិនោះគឺជាប្រការគួរឲ្យទាក់ទាញ។យើងខ្ញុំហូប
បាយទៅវាលស្រែនិងចូលរួមជីវភាពជាមួយបណ្តាសមាជិកគ្រួសារ។យើងខ្ញុំធ្វើការចំអិន
អាហារជាមួយពួកគេនិងងូតទឹកតាមរបៀបរបស់ពួកគេ។ពួកគេត្រៀមឆ្នាំងទឹកថ្នាំរុក្ខជាតិ
ធំ១និងភ្ញៀវទេសចរលាងជំរះខ្លួនជាមួយទឹកថ្នាំនេះ។“

​​​​​​​​​​​​​​​​                          

រស់នៅជាមួយជនរួមជាតិ Dao ក្រហមនៅ Ta Phin - ảnh 2
ទៅទស្សនាជាមួយជនរូមជាតិDao ក្រហម(រូបថត អិនធឺណែត)

ពីយូរណាស់មកហើយជនរូមជាតិDao ក្រហមបានប្រើប្រាស់ស្លឹកថ្នាំដែលបះយកពី
ក្នុងព្រៃមកដាំទឹកងូតនៅចុងឆ្នាំដើម្បីទទួលអំណរឆ្នាំថ្មី។នេះជាប្រការល្អសំរាប់សុខ
ភាពនិងនេះក៍ជាផលិតផល១ក្នុងចំណោមផលិតផលទេចរណ៍ដែលទាក់ទាញភ្ញៀវ
ទេចរផងដែរ។ក្នុងធុង ទឹកងូត១គេដាក់ស្លឹកផ្សេងៗពី១២ដល់១២០ប្រភេទ។បងស្រី
Phan Man Mayអធិប្បាយថា៖“ យើងខ្ញុំកាត់ស្លឹកទាំងនេះក្នុងព្រៃ។មានស្លឹកខ្លះៗត្រូវ
ទៅទិញនៅផ្សារ។ពេលងូតទឹកជាមួយទឹកថ្នាំ​នេះភាពនឿហត់ក្នុងថ្ងៃរសាត់បាត់ទៅ
អស់។  ‘
ផ្ទះដោយឈើប្រពៃណីបង្កប់ខ្លួនអ័ព្ទក្រាស់ចង្រ្កានអុសងូតទឹកថ្នាំទំនៀមទំលាប់
និងភាពសុខសាន្តត្រាននៃជីវភាពរស់នៅរបស់ជនរូមជាតិDao ក្រហមបាន
បន្សល់ទុកមកនូវអនុស្សាវរីយ៍ពិបាកបំភ្លេចចបានចំពោះភ្ញៀវទេចរណ៍គ្រប់គ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ