លក្ខណៈវិសេសវិសាលគួរឲ្យចាប់អារម្មណ៍នៃ Festival សមុទ្រ Ba Ria – Vung Tau

(VOVWORLD) - Festival សមុទ្រ Ba Ria – Vung Tau ឆ្នាំ២០១៨ដោយមានប្រធានបទ “Ba Ria – Vung Tau៖ បំណងប្រាថ្នា សេចក្ដីស្នេហានិងសមុទ្រ” ទើបនឹងបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា នៅទីក្រុង Vung Tau។ Festival សមុទ្រឆ្នាំ២០១៨នេះ បានអះអាងជាថ្មីម្ដងទៀតនូវពាណិជ្ជសញ្ញាសមុទ្រនិង សក្ដានុភាព ឧត្តមភាពក្នុងការអភិវឌ្ឍពាណិជ្ជកម្ម ទេសចរណ៍និងសេដ្ឋកិច្ច សមុទ្រនៃខេត្ត Ba Ria – Vung Tau និយាយដោយឡែកនិងខេត្តក្រុងផ្សេងៗក្នុង ប្រទេសដែលមានសក្ដានុភាពខាងសេដ្ឋកិច្ចសមុទ្រនិយាយរួម។

  ប្រព្រឹត្តទៅក្នុងរយៈពេល៧ថ្ងៃ Festival សមុទ្រ ២០១៨ ទាក់ទាញមាន ការចូលរួមរបស់ខេត្តក្រុងចំនួន២៨និងសហគ្រាសនៅក្នុងនិងក្រៅខេត្តប្រមាណ ៤០០អង្គភាព។ នៅមជ្ឈមណ្ឌលពិព័រណ៍អក្សរផ្ចង់ បានដាក់បង្ហាញអក្សរផ្ចង់ប្រមាណជាង ៣០០ផ្ទាំងស្ដីពីប្រធានបទសមុទ្រ ឬត្រូវបានបំផុសគំនិតដោយសមុទ្រ ឬជាបទ កំណាព្យពិរោះៗស្ដីពីសមុទ្រ។ តាមស្នាដៃរបស់ខ្លួន សិប្បករសិប្បការិនីសរសេរ អក្សផ្ចង់ចង់បង្ហាញឲ្យឃើញនូវសេចក្ដីស្រឡាញ់របស់ខ្លួនចំពោះសមុទ្រ។ សិប្បករ Tran Thanh Hien ប្រធានក្លឹបអក្សរផ្ចង់ខេត្ត Ba Ria – Vung Tau បាន ឲ្យដឹងថា៖

“មកដល់ Festival សមុទ្រ Vung Tau ឆ្នាំនេះ គឺសិប្បករសិប្បការិនីទាំងអស់ តាមរយៈស្នាដៃរបស់ខ្លួនចង់ជូនពរអ្នកនេសាទទទួលបាននូវអំណោយផល ហើយក៏បួងសួងសុំឲ្យប្រទេសជាតិ សុខសាន្តត្រាណផងដែរ”។

Festival សមុទ្រឆ្នាំ២០១៨ មានព្រឹត្តិការណ៍ចំនួន១៧ដែលត្រូវបានបែងចែង ជាក្រុមសកម្មភាពចំនួន៦។ ទន្ទឹមនឹងសកម្មភាពឧទ្ទេសនាមអំពីសក្ដានុភាព សេដ្ឋកិច្ចសមុទ្រ ពន្លឿនពាណិជ្ជកម្ម ទាក់ទាញទុនវិនិយោគនោះ គឺសកម្មភាព វប្បធម៌សិល្បៈដ៏វិសេសវិសាលដូចជាការសម្ដែងម៉ូដអាវផាយវៀតណាមនិង សម្លៀកបំពាក់សមុទ្រ ការប្រឡងធ្វើម្ហូបអាហារ ឬពីធីបុណ្យ Carnaval ក៏បាន ទាក់ទាញការចូលរួមទស្សនារបស់ភ្ញៀវទេសចររាប់ហ្មឺននាក់ផងដែរ។ លោក Dang Dinh Tham មកពីខេត្ត Dong Nai បានចែករំលែកថា៖

“ការរៀបចំ Festival គឺល្អណាស់។ ភ្ញៀវទេសចរនឹងយល់ដឹងបន្ថែមអំពី ផលិតផលថ្មីថ្មោងនានានៃតំបន់ក្នុងនោះមានមុខទំនិញជាច្រើនដែលផ្ដោតទៅលើការថែទាំសុខភាពរបស់អតិថិជន ដូចជាទំនិញកសិផលដែលត្រូវបានផលិត តាមបទដ្ឋាន VietGap”។

ស្ថិតនៅក្នុងមណ្ឌលសេដ្ឋកិច្ចគន្លឹះភាគខាងត្បូង ខេត្ត Ba Ria – Vung Tau ត្រូវបានធម្មជាតិប្រទានឲ្យឧត្តមភាពជាច្រើនដើម្បីអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចសមុទ្រ ក្នុងនោះផ្នែកទេសចរណ៍ត្រូវបានកំណត់ថា ជាមុខព្រួញមួយក្នុងចំណោមមុខ ព្រួញទាំង៥ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ដើម្បីអភិវឌ្ឍន៍ផ្នែកទេសចរណ៍ឡើងកម្ពស់ថ្មីឲ្យបានសក្ដិសមទៅនឹងសក្ដានុភាពនិងឧត្តមភាពរបស់ខ្លួន នាបច្ចុប្បន្ន ខេត្ត Ba Ria – Vung Tau បានលាត ត្រដាងអនុវត្តន៍ក្រុមដំណោះស្រាយជាក់ស្ដែងចំនួន៩ក្រុម។ តាមនោះ កែ សម្រួលដល់ផែនការមេ រៀបចំឡើងវិញនូវបណ្ដាញទេសចរណ៍ អភិវឌ្ឍន៍ប្រព័ន្ធ ផលិតផលទេសចរណ៍ជាមួយគុណភាពខ្ពស់ លើកស្ទួយគុណភាពនៃប្រភពធន ធានមនុស្ស បង្កើតបរិយាកាសទេសចរណ៍ដ៏អារិយ្យធម៌ រួសរាយរាក់ទាក់ និង សុវត្ថិភាពសម្រាប់ភ្ញៀវ បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស បង្កើនការ ពន្លឿនទេសចរណ៍ និងតភ្ជាប់ទីផ្សារក្នុងស្រុកជាមួយទីផ្សារអន្តរជាតិ។

Festival សមុទ្រ ឆ្នាំ២០១៨ ជាព្រឹត្តិការណ៍នយោបាយ សេដ្ឋកិច្ចសំខាន់ សំដៅឧទ្ទេស នាមអំពីរូបភាព ឧត្តមភាព និងសក្ដានុភាពរបស់ខេត្តក្នុងដំណើរការអភិវឌ្ឍន៍និង ធ្វើសមាហរណកម្ម។ លោក Nguyen Van Trinh ប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត Ba Ria – Vung Tau បានឲ្យដឹងថា៖

“សកម្មភាពនេះស្ថិតនៅក្នុងខ្សែសង្វាក់ដំណោះស្រាយសំដៅអភិវឌ្ឍន៍ផ្នែកទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញនាឆ្នាំ២០២០ បង្កើតកម្លាំងចលករ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃខេត្ត Ba Ria – Vung Tau និយាយដោយឡែក និងប្រទេសទាំងមូលនិយាយរួម។ Festival សមុទ្រ គឺសំដៅឧទ្ទេសនាមអំពី សមិទ្ធផលនានាដែលខេត្តទទួលបាននាពេលកន្លងទៅ ផ្សព្វផ្សាយអំពីសក្ដានុ ភាព ឧត្តមភាពនៃផ្នែកទេសចរណ៍សមុទ្រ បង្កើនការតភ្ជាប់ កិច្ចសហប្រតិបត្តិការ ជាមួយតំបន់នានាក្នុងទូទាំងប្រទេសនិងដៃគូអន្តរជាតិ ព្រមទាំងបង្ហាញនូវភាព រួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋក្នុងតំបន់ជាមួយភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរ”។

ដោយសក្ដានុភាពនិងឧត្តមភាពជាច្រើនពីសមុទ្រ Festival សមុទ្រ Ba Ria – Vung Tau ឆ្នាំ២០១៨ នឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ការទាក់ទាញភ្ញៀវ ទេសចរនៅក្នុងនិងក្រៅប្រទេសមកដល់ Ba Ria – Vung Tau នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ