លំហវប្បធម៌ Luc Bo ទីក្រុងហ្វេ៖ ទីកន្លែង​ថែរក្សារបរប្រពៃណី​នៅតំបន់​អតីតរាជធានី

(VOVWORLD) - ដោយបានប្រៀបប្រដូចជាលំហរវប្បធម៌បង្រួម ពោរពេញទៅដោយអត្តសញ្ញាណរបស់អតីតរាជធានី Hue នោះ លំហរតាំងបង្ហាញវប្បធម៌ Luc Bo មិនត្រឹមតែបានតាងបង្ហាញផលិតផលប្រពៃណីដូចជា ផ្កាក្រដាស Thanh Tien ដួនកំណាព្យ ផ្ទាំងគំនូរ Guong ប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងណែនាំផលិតផលរាជរង្យ Nguyen ជាមួយផលិតផលដ៏វិសេសវិសាល ដូចជាតែ និងស្រាទៀតផង។ 
លំហវប្បធម៌ Luc Bo ទីក្រុងហ្វេ៖ ទីកន្លែង​ថែរក្សារបរប្រពៃណី​នៅតំបន់​អតីតរាជធានី - ảnh 1លំហ Luc Bo (ក្រសួងចំនួន ៦ ដោយបានគ្រប់គ្រងកិច្ចការប្រទេសនៃរាជវង្សង្វៀន (១៨៨៤-១៩៤៥))

លើសពីនេះទៅទៀត អញ្ជើញមកដល់លំហរវប្បធម៌ Luc Bo ភ្ញៀវទេសចរណ៍ក៏បានឆ្លងពិសោធន៍ភូមិរបរប្រពៃណី ដែលត្រូវបានសិប្បករជួយណែនាំពីរបៀបធ្វើផលិតផលនៅតអីតរាជធានីហ្វេផងដែរ។ លំហរវប្បធម៌ Luc Bo ឬហៅថា Vong Luc Bo មានទីតាំងនៅលេខ ៧៩ ផ្លូវ Nguyen Chi Dieu សង្កាត់ Thuan Thanh ទីក្រុងហ្វេ ចំណុះមណ្ឌលកេរ្កិ៍ដំណែលអតីតរាជធានីហ្វេ។ អគារនេះស្ថិតក្នុងលំហ Luc Bo (ក្រសួងចំនួន ៦ ដោយបានគ្រប់គ្រងកិច្ចការប្រទេសនៃរាជវង្សង្វៀន (១៨៨៤-១៩៤៥))។ ក្នុងប្រព័ន្ធរដ្ឋាភិបាលនៃរាជវង្សង្វៀន តំបន់ Luc Bo បានដើរតួនាទីយ៉ាងសំខាន់ ផ្សារភ្ជាប់ជាមួយការបង្កើត ការអភិវឌ្ឍ និងការធ្លាក់ចុះនៃប្រព័ន្ធសក្តិភូមិនៃរាជវង្សង្វៀន។ រាល់ការផ្លាស់ប្តូរក្នុងជីវភាពខាងសេដ្ឋកិច្ច សង្គម និងនយោបាយរបស់រាជវង្សង្វៀនសុទ្ធតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសកម្មភាពរបស់ក្រសួងនានា ហេតុដូច្នេះហើយ វត្តមាននៃស្លាកស្នាមតិចតួចនៅតំបន់ Luc Bo នៅតែបង្កប់នូវអត្ថន័យដ៏ធំធេង ដោយបានគួសសញ្ញាពីទីតាំងដែលធ្លាប់ ជាទីស្នាក់ការក្បាលម៉ាស៊ីនក្នុងប្រព័ន្ធរដ្ឋាភិបាលមជ្ឈឹមក្នុងរាជវង្សង្វៀន។

ក្នុងរជ្ជកាលស្ដេចព្រះបាទ Tu Duc តំបន់នេះមានអគារមួយចំនួន ដែលបាន សាងសង់ឡើងជាកន្លែងសិក្សារៀនសូត្ររបស់ស្តេចមួយចំនួនកាលពីកុមារភាពដែលមិនទាន់បានឡើងសោយរាជ្យឡើយង។ នៅឆ្នាំ១៨៨១ ស្តេច Tu Duc បានសាងសង់ វិមាន Duc Duc Duong។ ក្នុងរជ្ជកាលស្ដេចព្រះបាទ Thành Thái បានផ្លាស់ប្តូរទៅជាអាគារសិក្សារៀនសូត្រ។ នៅឆ្នាំ ១៩៤៥ ក្រោយពីរាជវង្សសក្តិភូមិចុងក្រោយនៅវៀតណាម - រាជវង្សង្វៀនបញ្ចប់ទៅ កេរ្កិ៍ដំណែលនេះបានរងការទ្រុឌទ្រោមតាមពេលវេលា។

នៅឆ្នាំ ២០០៥សំណង់នេះត្រូវបានប្រគល់ឱ្យមជ្ឈមណ្ឌលអភិរក្សកេរ្កិ៍ដំណែលអតីតរាជធានីហ្វេដើម្បីគ្រប់គ្រង។ នាដើមឆ្នាំ ២០១៥ មជ្ឈមណ្ឌលបានចាត់តាំងឲ្យមជ្ឈមណ្ឌលអភិវឌ្ឍន៍សេវាកម្មកេរ្កិ៍ដំណែលហ្វេធ្វើការវិនិយោគ  តុបតែងកែលម្អប្រព័ន្ធផ្ទះសម្បែង និងសួនច្បារ ដើម្បីអនុវត្តន៍រាល់សកម្មភាពសេវាកម្មវប្បធម៌។ ទីកន្លែងនេះមិនត្រឹមតែបានតាងបង្ហាញរូបថតភាព និងរបស់របរពាក់ព័ន្ធនឹងក្រសួងចំនួន ៦ ប៉ុណ្ណោះទេ ថែមទាំងជាលំហរដែលពោរពេញទៅដោយពណ៌ចម្រុះជាមួយនឹងការតាំងបង្ហាញស្នាដៃសិល្បៈ Truc Chi គំនូរ Gương; អាវផាយ ចង្កៀងគោម ខ្លែងក្រដាសជាដើម ជាពិសេសគឺបានទស្សនាសិល្បករសម្ដែងក្នុងលំហរណែនាំបណ្ដភូមិរបរសិប្បកម្មប្រពៃណីរបស់អតីតរាជធានីហ្វេ។

របរធ្វើដូនស្លឹកមានវត្តមាននៅអតីតរាជធានីហ្វេប្រមាណជាង ៣០០ ឆ្នាំមុន។ ក្រឡេកមើលលើកដំបូងគឺដួនហ្វេមើលទៅស្ដើង ស្រាល ប៉ុន្តែមិនទន់ខ្សោយ ឡើយ ពោលគឺរឹងមាំនិងស្រស់ស្អាតណាស់។ ផលិផលដួនហ្វេមិនត្រឹមតែជាកម្លាំងកាយ ប៉ុណ្ណោះទេ ថែមទាំងជាកម្លាំចិត្ត និងមនោសញ្ចេតនារបស់របស់សិប្បករទៀតផង។ ជាពិសេស ដួនហ្វេនីមួយៗសុទ្ធតែបានសរសេរកំណាព្យ និងគំនូរក្នុង ស្រទាប់ស្លឹកទាំង ២ របស់ដួន ។ នេះជាផលិតផលសិល្បៈដែលប្រៀបធៀបសម្រស់របស់ស្ត្រី Hue យ៉ាងសាមញ្ញ និងស្រស់ស្អាត។ អ្នកស្រី Nhu Quynh មគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់បាននិយាយថា៖ “គេនឹងសម្ដែងសកម្មភាពរបស់ភូមិរបរនៅទីនេះ។ យើងអាចមើលឃើញថា គេកំពុងធ្វើដួន ហើយផលិតផលនេះគឺជាខ្លែងឬផ្កា។ របរធ្វើផ្កាក្រដាស Thanh Tien មានដើមកំណើតនៅភូមិ Thanh Tuyen។ យើងគ្រប់គ្នាអាចមើលឃើញថា ផ្កាឈូកធ្វើពីក្រដាស A៤ ដែលនឹងត្រូវបានលាបពណ៌ចម្រុះ ជាពិសេសគឺពណ៌ខៀវ និងពណ៌ផ្កាឈូក។ ដំបូងឡើយ យើងត្រូវកាត់វាជាដុំតូចៗដូចច្នេះ បន្ទាប់មកលាបពណ៌ហើយហាលវាឲ្យស្ងួត។ ការជ្រលក់ពណ៌ និងសម្ងួតបានចំណាយពេលវេលាច្រើនជាង ព្រោះថាបើមេឃភ្លៀងនឹងត្រូវប្រើពេលយូរជាងពេលថ្ងៃក្តៅ។ ក្រោយមកយើងអាចធ្វើជាផ្កាដូច្នះ។ ផ្កាមួយទងនឹងមានត្របកផ្កាចំនួន ៩ ដូចនេះ”។

លំហវប្បធម៌ Luc Bo ទីក្រុងហ្វេ៖ ទីកន្លែង​ថែរក្សារបរប្រពៃណី​នៅតំបន់​អតីតរាជធានី - ảnh 2បទពិសោធន៍ធ្វើដួនហ្វេ (រូបថត៖ hanoimoi.com.vn)

ចំណែកមណ្ឌលតាំងបង្ហាញមានសកម្មភាពដូចជា៖ សម្តែងរបៀបទទួលទានទឹកតែ;ណែនាំផលិតផលមួយចំនួន ដែលមានប្រភពពីរាជរង្យង្វៀនដូចជាទឹកតែ ស្រា និងឱសថ; តាំងបង្ហាញផលិតផលសិប្បកម្មប្រពៃណីហ្វេរ មួយចំនួនដូចជា ដូនស្លឹក នំ ហ្វេ ផលិតផលត្បាញ លំហរសួនចាបជាដើម។

  នៅពេលអញ្ជើញទៅទស្សនាលំហរវប្បធម៌នេះ ភ្ញៀវអាចចូលរួមសកម្មភាពទេសចរណ៍ឆ្លងពិសោធមួយចំនួន ជាពិសេសគឺមានឱកាសទទួលទានទឹកតែសម្រាប់ថ្វាយស្តេចពីអតីតកាល។ អញ្ជើញទៅទស្សនាលំហរនៃក្រសួងចំនួន ៦ ទទួលទានទឹកតែ គយគន់របរប្រពៃណីដែលសម្ដែងដោយ សិប្បករនៅទីនេះ គឺជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍បំផុតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ