វត្ត​ Chen Kieu- វត្តដ៏វិសេសវិសាលនៅខេត្ត Soc Trang

(VOVWORLD) - ដោយបានសាងសង់ឡើងនាឆ្នាំ ១៨១៥ វត្ត Chen Kieu (ឬហៅថាវត្តស្រឡូង) ស្ថិតនៅឃុំ Dai Tam ស្រុក My Xuyen គឺជាវត្តដ៏ស្រស់ស្អាត និងល្បីឈ្មោះមួយរបស់ជនជាតិខ្មែរនៅខេត្ត Soc Trang ។ លក្ខណៈដ៏វិសេសវិសាលរបស់វត្ត Chen Kieu គឺត្រូវបានសាងសង់ និងតុបតែងដោយបំណែកពែង ចាន និងចានទាប។ ជាងសាងសង់វត្តបានប្រើប្រាស់សម្ភារៈទាំងនេះយ៉ាងប៉ិនប្រសប់ ដើម្បីតុបតែងលើជញ្ជាំង និងសរសរចេតិយ បង្កើតសំណង់សិល្បៈដ៏វិសេសវិសាល ប្លែកភ្នែក។
វត្ត​ Chen Kieu- វត្តដ៏វិសេសវិសាលនៅខេត្ត Soc Trang - ảnh 1វត្ត Chen Kieu- វត្តដ៏វិសេសវិសាលនៅខេត្ត Soc Trang
 

ចំណាប់អារម្មណ៏ដើមដើមដំបូង នៅពេលចូលវត្តគឺជាខ្លោងទ្វារវត្ត (មានច្រក៣) ជាមួយប្រាង្គចំនួន ៣ ដែលត្រូវបានឆ្លាក់លំនាំក្បូរក្បាច់ និងពណ៌ឆើតឆាយតាមរចនាបថប្រពៃណីអង្គរ (កម្ពុជា)។ ក្នុងចំណោមប្រាង្គទាំងបី លេចធ្លោបំផុតគឺប្រាង្គកណ្តាល ហើយមានទ្រុងកញ្ចក់មួយនៅខាងក្នុង ដែលមាន ព្រះពុទ្ធបដិមាគង់យ៉ាងអង់អាច។ ជុំវិញវត្តមានរបងលម្អដោយរូបអប្សរាកំពុងរាំ ដែលតំណាងឲ្យសន្តិភាព និងវិបុលភាព។ នៅតាមច្រកចូលវត្តមានរូបបដិមាព្រះគីណូពីរជួរ នេះគឺជារូបសំណាកមានមុខអប្សរា ដែលតំណាងឱ្យសម្រស់ដ៏អស់កល្បជានិច្ច និងរូបសត្វបក្សី Garuda ដែលតំណាងឱ្យកម្លាំងពលំ ។ បរិវេណវត្ត Chen Kieu មានដើមឈើបៃតងត្រជាក់ជាច្រើន ដែលជួយភ្ញៀវទេសចរមានអារម្មណ៍ស្រស់ស្រាយ។ អ្នកស្រី Nguyễn Thị Nhung ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយបានចាត់ទុកថា៖ “បរិយាកាសវត្តមានភាពស្ងប់ស្ងាត់ មានខ្យល់អាកាសត្រជាក់ និងធំទូលាយ។ វត្តមានភាពស្រស់ស្អាត និងបុរមបុរាណ ហើយធ្វើពីចាន និងពែងទាំងស្រុង។ ខ្ញុំចាប់អារម្មណ៍បំផុតចំពោះការរចនាចាន ពែង ដើម្បីសាងសង់ជញ្ជាំង និងជណ្តើរ។ លំនាំក្បូរក្បាច់ឆ្លាក់ស្រស់ស្អាត រស់រវើក ហ្មត់ចត់ និងវិសេសវិសាលណាស់។ ប្រសិនបើមានឱកាស ខ្ញុំនឹងទស្សនាវត្តច្រើនដងទៀតផងដដែរ”។

ស្ថាបត្យកម្មលេចធ្លោ ហើយចាប់អារម្មណ៍បំផុតនៅព្រះវិហារ គឺលើលើសសរដែលត្រូវបានតុបតែងរូបភាពព្រះនាងគីណូ។ រូបបដិមាព្រះនាងគីណូ ទាំងនេះបានទ្រទ្រង់ដំបូល បង្កើតឱ្យមានការផ្លាស់ប្តូររវាងសសរបញ្ឈរ និងដំបូលផ្ដេក។ ជុំវិញសសរមានឆ្លាក់ជារូបភាពក្នុងរឿងព្រេងនិទានវប្បធម៌ខ្មែរ។ នៅលើជញ្ជាំងទាំងសងខាង មានផ្ទាំងគំនូរជាច្រើន ដែលដំណាលអំពីរឿងរ៉ាវរបស់ព្រះពុទ្ធសក្យមុនី តាំងពីប្រសូត ដល់ការត្រាស់ដឹងរបស់ព្រះអង្គ។ ជញ្ជាំង និងផ្ទាំងគំនូរកាន់តែពិសេសនៅពេលដែលត្រូវបានតុបតែង និងបង្តើតរាងដោយបំណែកពែង ចានទាង និងចាន។ កន្លែងធ្វើសក្ការបូជាមានបដិមាព្រះពុទ្ធទាំងធំទាំងតូចចំនួន២០អង្គ ដែលមានរូបឈរ ដេក និងអង្គុយ។

វត្ត​ Chen Kieu- វត្តដ៏វិសេសវិសាលនៅខេត្ត Soc Trang - ảnh 2វត្ត Chen Kieu- វត្តដ៏វិសេសវិសាលនៅខេត្ត Soc Trang

នៅចំកណ្តាលទីធ្លាវត្ត Chen Kieu គឺមានបង្គោលទង់ ជាមួយរូប ពស់នាគរាជលាតក្បាលទាំង ៥ សំដៅរំលឹកដល់រឿងព្រេងពស់លាតក្បាលដើម្បីបាំងទឹកភ្លៀង ថ្វាយព្រះពុទ្ធ នៅពេលព្រះពុទ្ធទ្រង់សមាធិ។ នៅខាងក្រោយវត្តមានសួនច្បារដែលព្រះសក្យមុនីបានបង្រៀនសីល ហើយចូលបរិនិព្វាន។ នេះជាប្រព័ន្ធសំណង់ស្ថាបត្យកម្មដែលមានព្រះពុទ្ធបដិមាទាំងធំទាំងតូចជាច្រើន បង្ហាញយ៉ាងរស់រវើកអំពីដំណើរប្រសូត ស្វែងរកសច្ចៈ ការត្រាស់ដឹងរហូតដល់ពេលចូលបរិនិព្វានរបស់ព្រះសក្យមុនី។ ព្រះតេជគុណ Kim Hoang Hung ព្រះចៅអធិការវត្ត Chen Kieu មានពុទ្ធដីកាថា៖ “ព្រះពុទ្ធសាសនាថេរវាទខ្មែរធ្វើសក្ការបូជាព្រះពុទ្ធសក្យមុនីតែប៉ុណ្ណោះ។ កាលពីមុន ដោយសារថវិកាសាងសង់មិនគ្រប់គ្រាន់ ដូច្នេះហើយ អ្នកគ្រប់គ្រងវត្តបានលើកសំណើប្រើប្រាស់ចានទាប និងចាន ដើម្បីធ្វើជាសំភារៈសាងសង់។ វត្តបានអំពាវនាវដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋបើសិនជាមាន ពែង ឬចានបាក់គឺចូលរួមបរិច្ចាកសាងសង់វត្ត។ ស្ថាបត្យកម្មវត្តមានលក្ខណៈស្រដៀងនឹងវត្តថេរវាទខ្មែរនៅខេត្ត Sóc Trăng ដែរ។ ក្នុងវត្តមានសំណង់ដូចជា៖ សាលាឆទាល                  សាលារៀន កន្លែងតាងបង្ហាញវត្ថុបុរាណ ព្រះវិហារ និងព្រះពុទ្ធបដិមា។ ទោះជាយ៉ាងណាក៏ដោយ ឃុំ Dai Tam មានជនជាតិ Hoa រស់នៅច្រើន ដូច្នេះស្ថាបត្យកម្មរបស់វត្តពោរពេញទៅដោយលក្ខណៈរបស់ជនជាតិ Hoa។ ចំណុចខុសប្លែកជាមួយវត្តដទៃគឺ វត្ត Chen Kieu យកគំរូតាមមាត់ពែង យកពែងមកឆ្លាក់ដើម្បីបង្កើតជាលំនាំក្បូរក្បាច់របស់វត្ត ដូច្នេះហើយវត្តមានឈ្មោះហៅថាវត្ត Chen Kieu”។ 

អញ្ជើញទស្សនាវត្ត Chen Kieu ក្រៅពីបានគយគន់ស្ថាបត្យកម្មដ៏វិសេសវិសាល ភ្ញៀវទេសចរក៏មានឱកាសស្វែងយល់ពីវប្បធម៌ដីវិសេសវិសាលរបស់ជនជាតិខ្មែរ  check-in សួនផ្កាឈូករ័ត្នដ៏ស្រស់ស្អាត និងទទួលទានម្ហូបអាហារឆ្ងាញ់ពិសារប្រចាំខេត្ត Soc Trang។ ចំពោះមនុស្ស ដែលស្រឡាញ់ចូលចិត្តដើរលេង ឬ check-in នេះគឺជាគោលដៅដ៏ទាក់ទាញ ដើម្បីថតរូបស្អាតៗ។ ជានិមិត្តសញ្ញាមួយនៅខេត្តSoc Trang វត្ត Chen Kieu គឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញពិសេសសម្រាប់ភ្ញៀវទេសចរទាំងជិត និងឆ្ងាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ