(VOVWORLD)-ស្រុកកោះVan Donស្ថិតនៅឈូងសមុទ្រ Bai Tu Long ជា
ប្រជុំកោះសមុទ្រ១ដែលសោភ័ណភាព ដំលៃភូមិសាស្រ្តនិងភាពសម្បូបែប
ជីវសាស្រ្តមានកត្តាប្រហាកប្រហែលជាមួយឈូងសមុទ្រ Ha Long ។
ទិដ្ឋភាពធម្មជាតិនៅVan Donគឺស្រស់ត្រកាលធំធើមណាស់។ បរិស្ថាន
ទេសចរណ៍នៅទីនេះគឺស្អាតណាស់។សមុទ្រ ភ្នំ និងព្រៃនៅទីនេះប្រហែល
ជាសម្របជាមួយគ្នា បង្កើតឡើងគំនូរបរិស្ថានដ៍រស់រវើក។នាយកមន្ទីវប្បធម៏
កីឡានិងទេសចរណ៍ខែត្រQuang Ninh លោក Ha Quang Long បានឲ្យដឹងថា
ដើម្បីពង្រីកទេសចរណ៍នៅVan Don ខែត្រQuang Ninhកំពុងខំប្រឹងប្រែងអភិ-
វឌ្ឍន៍ប្រព័ន្ឋគមនាគមទៅកាន់ Van Don ដោយការដាក់ដំណើរការស្ពានចំនូន
៣ពីទីរួមខែត្រCam Pha ទៅកាន់ស្រុកកោះ Van Don ។នេះជាមូលដ្ឋានដំបូង
សំរាប់បណ្តាវិនិយោគិននឹងនរចិត្តអភិវឌ្ឍន៍គំរោងការណ៍ទេសចរណ៍នៅ
ស្រុកកោះនេះ។អនុប្រធានគណះកម្មាធិការប្រជាជន ខែត្រQuang Ninh
លោក Dang DuyHau អោយដឹងថា: “VanDonជាស្រុកកោះ១ដែលមាន
លក្ខណះសមស្របទៅនឹងការរៀបចំសកម្មភាពមួយចំនួនខាងសេដ្ឋកិច្ច។
ក្នុងនោះមានទេសចរណ៍ប្រណិតទេសចរណ៍បំប៉នកាយ ទេសចរណ៍រុករក
និងទេសចរណ៍ប្រណិតនៅខ្សែកោះសមុទ្រមួយចំនួន ។ដើម្បីអនុវត្តបាន
ប្រការនេះទើប Van Don ត្រូវការវិនិយោគចូលក្នុងហេដ្ឋារចណាសម្ព័ន្ឋ។
ដំបូងបង្អស់គឺប្រព័ន្ឋគមនាគមន៍“។
|
ភ្ញៀមកទស្សនា Van Don(Intrenet). |
នាខែសិហាឆ្នាំ២០០៩ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមបានអនុម័តលើ
គំរោងការណ៍អភិវឌ្ឍន៍មណ្ដលសេដ្ឋកិច្ច Van Don ដល់់ឆ្នាំ2020 និង
ទស្សនវិស័យដល់ឆ្នាំ2030។តាមនោះ Van Don នឹងក្លាយទៅជា មណ្ដល
សេដ្ឋកិច្ចចម្រុះ១និងជាមជ្ឈមណ្ឌល សេដ្ឋកិច្ចរបស់ខែត្រ Quang Ninhនិង
ដំបន់ភូមិភាគមាត់សមុទ្រ Bac Bo ទៀតផង។ដោយទិសដៅនេះតាំងពីដើម
ឆ្នាំមកខែត្រ Quang Ninhនិងស្រុកកោះ Van Don បានជំរុញខ្លាំងល្បឿននៃ
គំរោងការណ៍គមនាគមដែលតភ្ចាប់ជាមួយផ្លូវជាតិលេខ 14B និងលៃទុកដី
ឲ្យការសាងសង់ព្រលានយន្តហោះអន្តជាតិ Van Don ជាដើម។តាមអនុ
ប្រធានគណះកម្មាធិការប្រជាជនស្រុក Van Don លោក Le Quang Thach
ថា ប្រជាជនស្រុកកោះជានិច្ចកាលបើកទូលាយវង្វង់ដៃនិងបង្កលក្ខណះ
ងាយស្រូលបំផុតសំរាប់បណ្តាវិនិយោគិនចូលវិនិយោគអភិវឌ្ឍន៍ទេសចរណ៍
នៅលើកោះនេះ។ លោកឲ្យដឹងថា“យោងទៅតាមប្លង់រួមរបស់នាយក-
រដ្ឋមន្រ្តីគឺបណ្តា វិនិយោគិនដែលបានចូលរួមវិនិយោគក្នុងស្រុក មុននេះ
ស្រុកនៅតែលៃទុកអាទិភាពវិនិយោគតទៅទៀត។រដ្ឋអំណាចស្រុក
បង្កលក្ខណះងាយស្រូលដើម្បីវិនិយោគិនពង្រីកកំលាំងផ្ទៃក្នុង សក្តានុភាព
របស់ខ្លួនសំដៅបង្កើនចំណុចពិសេសដោយឡែកនៅ Van Don “។
ប៉ុន្តែដើម្បីធ្វើអាជីវកម្មសក្តានុភាពទេសរណ៍នៃស្រុកកោះ Van Don ប្រកប
ដោយប្រសិទ្ឋភាព រដ្ឋអំណាចស្រុកកំពុងលើកទឹកចិត្តបណ្តា វិនិយោគិន
ប្រមូលផ្តុំអភិវឌ្ឍន៍មណ្ឌលទេសរចណ៍ ផលិតផលសេវាកម្មពិសេសរបស់
Van Don ។នាយកក្រុមហ៊ុន Mai Quyen ទទូលបន្ទុកអាជីវកម្មទេសចរណ៍
បំប៉នកាយនៅ Van Don បានចែករំលែកអំពីការលើកទឹកចិត្តវិនិយោគដើម្បី
អភិវឌ្ឍន៍មណ្ឌលទេសរចណ៍នៅទីនេះថា “តាមទស្សនះរបស់ខ្ញុំថាការពន្លឿន
វិនិយោគចូលក្នុងមណ្ឌលទេសចរណ៍Van Don គឺរកបានបណ្តាវិនិយោគិនធំ។ទន្ទឹមនឹងនោះយើងខ្ញុំយកចិត្តទុកដាក់ដល់ការពង្រីលកំលាំងផ្ទៃក្នុងទៀតផង “។
|
ទេសចរណ៍រុករកនៅVan Don (Image: Internet)
|
ដោយមានគំរោងការណ៍ទេសចរណ៍ធំចំនួន១៧ដែលកំពុងបានអនុវត្ត
ហេដ្ឋរចណាសម្ព័ន្ឋទេសចរណ៍នោលើស្រុកកោះ Van Don ត្រូវបានកែលំអ
ជាបង្គួរ។បរិមាណភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេសដែលមកកំសាន្ត
បំប៉នកាយនៅទីនេះបានកើនពី២ម៉ឺននាក់ដល់៣ម៉ឺននាក់ជារៀងរាល់ឆ្នាំ។
សក្តានុភាពទេសចរណ៍នៅ Van Donគឺធំធេងណាស់។យន្តការគោលនយោ-
បាយវិនិយោគមានភាពស្រឡះស្រឡំនិងប្រកបដោយលើកទឹកចិត្ត។នោះជាលក្ខ័ណងាយស្រួលសំរាប់បណ្តាវិនិយោគិនអភិវឌ្ឃន៍គំរោងការណ៍ថ្មី
នៅ Van Don ៕