ស្ដាររបរធ្វើកុលាលភាជន៍នៅភូមិបុរាណ Phuoc Tich

(VOVWORLD) - ភូមិ Phuoc Tich (ឬហៅឈ្មោះផ្សេងទៀតគឺ Ke Dooc) គឺជាភូមិកុលាលភាជន៍តូចមួយ ស្ថិតនៅក្បែទន្លេ O Lau ដែលមានចំងាយប្រមាណ ៤០ គីឡូម៉ែត្រពីទិសខាងជើង។ កាលពីជាង ៥០០ ឆ្នាំមុន កន្លែងនេះគឺជាមជ្ឈមណ្ឌលផលិតកម្ម ជួញដូរគ្រឿងកុលាលភាជន៍ដែលមានឈ្មោះល្បី ផ្គត់ផ្គង់ផលិតផលដល់ទូទាំងខេត្ត ក្រុងនៅភូមិភាគកណ្ដាល។ 
ស្ដាររបរធ្វើកុលាលភាជន៍នៅភូមិបុរាណ Phuoc Tich - ảnh 1ស្ដាររបរធ្វើកុលាលភាជន៍នៅភូមិបុរាណ Phuoc Tich

សារមន្ទីរគ្រឿងកុលាលភាជន៍បុរមបុរាណទន្លេ Huong បានតាំងបង្ហាញវត្ថុកុលាលភាជន៍បុរាណ Phuoc Tich ជាង ៥ ០០០ ដែលមានអាយុកាលតាំងពីសតវត្សទី ១៧ ទៅ ១៨។ ប្រការនេះជាសក្ខីភាពពីភាពសម្បូរបែបនៃផលិតផលនានារបស់ភូមិកុលាលភាពបុរមបុរាណនៅទឹកដីអតីតរាជធានា។

ដូចទៅនឹងភូមិកុលាលភាជន៍ប្រពៃណីផ្សេងៗទៀតនៅតំបន់ភូមិភាគកណ្ដាលប៉ែកខាងជើង Phuoc Tich មានទីតាំងដោះដូរពាណិជ្ជកម្មអំណោយផល ពោលគឺនៅជិតទន្លេ O Lau ផង ហើយមានប្រភពធនធាន អុស និងដីឥដ្ឋ ដើម្បីធ្វើអាជីវកម្មលក់ដូរនៅទូទាំងតំបន់ទៀតផងដូច្នេះហើយកន្លែងនេះបានក្លាយទៅជាមជ្ឈមណ្ឌលផលិតកម្មគ្រឿងកុលាលភាជន៍ដីដុតដ៏ល្បីឈ្មោះ ដោយផ្គត់ផ្គង់ផលិតផលដល់ខេត្ត Thua Thien Hue និងខេត្តជិតខាងនានា។

លោក Nguyen Ba Trung សិប្បករម្នាក់ក្នុងចំណោមសិប្បករទាំង ៤ នៅភូមិកុលាលភាជន៍ Phuoc Tich បានឲ្យដឹងថា៖ ចាប់ពីរជ្ជកាលស្តេច Minh Mang (១៧៩១-១៨៤១) ដល់រជ្ជកាលស្តេច Khai Dinh (១៨៨៥-១៩២៥) ជារៀងរាល់ខែ ភូមិបានថ្វាយដល់រាជវាំង Hue នូវក្អមដីចំនួន ៣០ សម្រាប់ដាំបាយថ្វាយស្តេច។ នៅពេលរីកចម្រើន ភូមិ Phuoc Tich ទាំងមូលមានឡដុតរាប់សិបកន្លែង ដែលត្រូវបានក្រុមគ្រួសារនានាផលិតកម្មជាមួយបរិមាណច្រើន។

“បងប្អូនអ្នកភូមិ Phuoc Tich មានគោលបំណងចង់ស្ដាររបរកុលាលភាជន៍របស់ដូនតាបន្សល់ទុកមក។ នាបច្ចុប្បន្ន យុវជនបានប្រកបរបរផ្សេងៗ ហើយមនុស្សចាស់ជរាមិនអាចធ្វើអ្វីបានឡើយ ត្រឹមតែជួយបង្ហាត់បង្រៀនដល់យុវជនជំនាន់ក្រោយប៉ុណ្ណោះ។ បើកចង់ស្តារបរកុលាលភាជន៍ឡើងវិញ គឺត្រូវមានធនធានមនុស្ស និងទីផ្សារលក់ទៀតផង”។

លោក Luong Thanh Hien ម្ចាស់ឡកុលាលភាជន៍តែមួយគត់ ដែលនៅសល់ក្នុងភូមិ Phuoc Tich បាននិឲ្យដឹងថា៖ ជាងកុលាលភាជន៍ Phuoc Tich បានទទួលបច្ចេកទេសធ្វើគ្រឿងកុលាលភាជន៍វិចិត្រសិល្បៈ ក្នុងនោះមានផលិតផលជាច្រើន ដែលត្រូវបានបង្កើតរូបរាងតាមរយៈស៊ុម ដូចជាពែងតែ ថូផ្កា គ្រឿងកុសាលភាជន៍តុបតែងផ្ទះ។ ទិសដៅអភិវឌ្ឍន៍ថ្មីដែលផ្សារភ្ជាប់ជាមួយទេសចរណ៍ក៏ត្រូវបានបើកនៅភូមិរបរផងដែរ។ ភ្ញៀវទេសចរអាចអញ្ជើញទៅទស្សនាភូមិកុលាលភាជន៍ សិក្សាស្រាវជ្រាវ ហើយអនុវត្តន៍ធ្វើកុលាលភាជន៍ ចូលរួមដំណាក់កាលនានា រហូតដល់ពេលសម្រេចរួចរាល់ផលិតផលកុលាកភាជន៍ដីដុត។ លោក Luong Thanh Hien បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ ខ្ញុំក៏បានផលិតចេញផលិតផលមួយចំនួនចាប់ពីទំនិញប្រពៃណី រហូតដល់ទំនិញថ្មីថ្មោង ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។ គេចូល ចិត្តផលិតផលកុលាលភាជន៍ Phuoc Tich ណាស់”។

ស្ដាររបរធ្វើកុលាលភាជន៍នៅភូមិបុរាណ Phuoc Tich - ảnh 2ស្ដាររបរធ្វើកុលាលភាជន៍នៅភូមិបុរាណ Phuoc Tich

លោក Nguyen Van Phuc ប្រធានមន្ទីរទេសចរណ៍ខេត្ត Thua Thien Hue បានឲ្យដឹងថា៖ ដើម្បីអភិរក្ស និងពង្រីកតម្លៃភូមិកុលាលភាជន៍បុរមបុរាណនៅក្បែរដងទន្លេ O Lau គណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានអនុម័តលើផែនការអភិរក្ស ជួសជុលកែលម្អ និងពង្រីកតម្លៃកេរ្កិ៍ដំណែលស្ថាបត្យកម្មសិល្បៈភូមិបុរមបុរាណ Phuoc Tich ៖ “របរធ្វើគ្រឿងកុលាលភាជន៍ប្រពៃណី Phuoc Tich មានតម្លៃអំពីបេតិកភណ្ឌវប្បធម៌ដាច់ដោយឡែក ដែលត្រូវអភិរក្ស និងថែរក្សាយ៉ាងយូរអង្វែងប្រកបដោយចីរភាព។ ទន្ទឹមនឹងនេះ  ត្រូវអភិវឌ្ឍន៍ ដើម្បីបង្កើតការងាររកស៊ី ក៏ដូចជាប្រភពផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ តាំងពីមុនមក ខេត្ត សហគមន៍ និងសហគ្រាសមួយចំនួនបានខិតខំប្រឹងប្រែងតភ្ជាប់រវាងបរបប្រពៃណិជាមួយការអភិវឌ្ឍទេសចរណ៍ផងដែរ”។

ក្រៅពីរបរធ្វើកុលាលភាជន៍ប្រពៃណី ភូមិ Phuoc Tich គឺជាភូមិមួយក្នុងចំណោមភូមិបុរមបុរាណទាំង ៤ របស់វៀតណាម ដែលត្រូវបានទទួលស្គាល់ជាកេរ្កិ៍ដំណែលជាតិជាមួយប្រព័ន្ធផ្ទះ ruong បុរមបុរាណ ប្រព័ន្ធកេរ្កិ៍ដំណែល ប្រាសាទ វត្តអារាម ព្រះវិហា កេរ្កិដំណែលវប្បធម៌ចាម្ប៉ា។ របរធ្វើគ្រឿងកុលាលភាជន៍របស់ភូមិបាន និងកំពុងត្រូវបានស្ដារឡើងវិញ ដោយជួយភូមិកុលាលភាជន៍ Phuoc Tich ក្លាយទៅជាគោលដៅដ៏ទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ នៅពេលមកដល់ខេត្ត Thua Thien Hue ម្ដង់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ