ស្វែងរក “ផ្លូវផែនទី” នៅខេត្ត Binh Duong

(VOVWORLD) -  “ផ្លូវផែនទី” ជាផ្លូវធំមួយនាំទៅកាន់ Cu Lao Rua នៅឃុំ Thanh Hoi ទីរួមស្រុក Tan Uyen ខេត្ត Binh Duong។ ឈ្មោះ “ផ្លូវផែនទី”  ត្រូវបានប្រជាជននៅទីនេះដាក់ចាប់តាំងពីលោក Mai Song Be អតីតប្រធានសមាគមអ្នកកាសែតខេត្ត Dong Nai បាននាំយកផ្ទាំងគំនូរសេរ៉ាមិចចំនួន ៤០ ផ្ទាំង ដែលបានបោះពុម្ពលើផែនទីនូវសមុទ្រនិងកោះ មកតាំងបង្ហាញនៅទីនេះ ក្នុងខែមេសាឆ្នាំ ២០១៩។

ស្វែងរក “ផ្លូវផែនទី” នៅខេត្ត Binh Duong - ảnh 1 ផ្លូវផែនទីចូលឃុំ Thanh Hoi

“ផ្លូវផែនទី” មានប្រវែងប្រហែល ៥០០ ម៉ែត្រ ដោយមានផែនទីចំនួន ៤០ ផ្ទាំង ធ្វើពីសេរ៉ាមិចដាក់លើស៊ុមដែកមានចម្ងាយប្រហែល ១ ម៉ែត្រ ពីដី។ នៅតាមខាងស្តាំផ្លូវ ផ្ទាំងគំនូរត្រូវបានរៀបដាក់គួរឲ្យចាប់អារម្មណ៍។  គំនូរនិមួយៗ មានចម្ងាយពីគ្នាប្រហែល ២០ ម៉ែត្រ ដោយបត់កាច់កុងតាមដងផ្លូវ ដូចរាងអក្សរ S របស់ប្រទេសវៀតណាមអញ្ជឹង។

ផ្ទាំងគំនូផែនទីសេរ៉ាមិចទាំងអស់នេះ ត្រូវបានយកលំនាំពីផែនទីក្នុងសៀវភៅ “Hoang Sa – Truong Sa, អាគុយម៉ង់និងព្រឹត្តិការណ៍” របស់អ្នកស្រាវជ្រាវ Dinh Kim Phuc។ ដោយសារតែ ចង់ឲ្យ “ផ្លូវផែនទី” នេះស្ថិតស្ថេរយូរអង្វែងជាមួយពេលវេលា ហេតុដុច្នេះ លោក Mai Song Be ដែលជាម្ចាស់ស្នាដៃនេះ បានជ្រើសរើសយកវត្ថុធាតុសេរ៉ាមិចដើម្បីស្តែងចេញនូវស្នាដៃនេះ។  ផែនទីនីមួយៗ ដែលធ្វើពីវត្ថុធាតុសេរ៉ាមិច ត្រូវបានដុតក្នុងសីតុណ្ហភាព ១.២៥០ អង្សាសេ ដូច្នេះក្បូរក្បាចលនៅលើផ្ទាំងគំនូរគឺរស់រវើកណាស់។

លោក Mai Song Be បានចែករំលែកថា គោលបំណងធ្វើផ្លូវផែនទីសេរ៉ាមិចនេះគឺដើម្បីអប់រំប្រជាជនក្នុងតំបន់និយាយរួមនិងជំនាន់ក្មេងៗនិយាយដោយឡែក ឱ្យយល់កាន់តែច្បាស់អំពីអធិបតេយ្យភាពនៃប្រជុំកោះទាំងពីរ គឺ Hoang Sa និង Truong Sa  ដែលជាសាច់ឈាមដ៏ពិសិដ្ឋនៃមាតុភូមិវៀតណាមដែលមានជាយូរយារណាស់មកហើយ។

“ផែនទីគូរលើក្រដាសមិនអាចត្រូវបានបង្ហាញនៅខាងក្រៅក្រោមទឹកភ្លៀងខ្យល់ឬធម្មជាតិបានទេ ហេតុដូច្នេះខ្ញុំធ្វើពីសេរ៉ាមិច។ តាមរយៈស្នាដៃនេះ ខ្ញុំចង់អប់រំពីទំនៀមទម្លាប់នៃការស្រឡាញ់កោះសមុទ្រនិងស្រឡាញ់មាតុភូមិ សម្រាប់មនុស្សជំនាន់ក្រោយ។ ខ្ញុំសង្ឃឹមថា នឹងមានអ្នកធ្វើសម្បទានជាច្រើននឹងជួយខ្ញុំ ដើម្បីបន្តធ្វើផែនទីកោះសមុទ្រ និងផែនទីបញ្ជាក់ពីអធិបតេយ្យភាពជាតិឲ្យបានច្រើនថែមទៀត”។ នេះបើយោងតាមការសំណេះសំណាលរបស់លោក Mai Song Be។

ដើម្បីឱ្យកូនចៅនៅតែចងចាំជានិច្ចថា Hoang Sa និងTruong Sa  គឺជាផ្នែកមួយនៃសាច់ស្រស់ឈាមស្រស់នៃមាតុប្រទេស ក្នុងអំឡុងពេលកំពុងធ្វើការក៏ដូចជាដល់ពេលចូលនិវត្តន៍ លោក Mai Song Be ត្រូវបានប្រមូលផ្តុំនូវប្រភពថវិការ ដើម្បីធ្វើផែនទីពីសេរ៉ាមិចចំនួន ៣ ឈុតអំពីអធិបតេយ្យភាពកោះសមុទ្រ។  ផែនទីចំនួន ៤០ ផ្ទាំងតាំងបង្ហាញលើផ្លូវនេះ គឺជាឈុតផែនទីសេរ៉ាមិចទី៣។ មុននោះ លោកបានធ្វើឈុតមួយដាក់នៅសារមន្ទីរខេត្ត Dong Nai និងឈុតមួយទៀតដាក់នៅលើកោះ Truong Sa ធំ ដែលស្ថិតនៅប្រជុំកោះ Truong Sa។

អស់រយៈពេលជាងមួយឆ្នាំហើយ “ផ្លូវផែនទី” នៅឃុំ Thanh Hoi មិនត្រឹមតែផ្សព្វផ្សាយចំណេះដឹងអំពីកោះសមុទ្រដល់ប្រជាជននៅខេត្ត Binh Duong ប៉ុណ្ណោះទេ ថែមទាំងជាទិសដៅគួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរពេលមកដល់តំបន់ដី Cu Lao Rua ឃុំ Thanh Hoi ទៀតផង។ លោក Tran Cong Danh អ្នកទេសចរដែលមកទស្សនាផ្លូវផែនទី  លោកបានយល់ដឹងកាន់តែច្បាស់អំពីអធិបតេយ្យភាពកោះសមុទ្រវៀតណាម៖ “ខ្ញុំពិតជាពេញចិត្តខ្លាំងណាស់ចំពោះពាក្យពេជ្ររបស់លោក Mai Song Be ថាយើងត្រូវតែជម្រុញទឹកចិត្តឲ្យកូនចៅ ដើម្បីឱ្យជំនាន់ក្រោយនេះ យល់ដឹងពីតម្លៃនៃសេចក្តីស្រឡាញ់ចំពោះកោះសមុទ្រនៃមាតុភូមិ។ ជាពិសេស ដើម្បីឱ្យយុវជនជំនាន់ក្រោយបានយល់ថា ត្រូវរួមដៃគ្នាប្រតិបត្តិនូវការងារពោរពេញដោយអត្ថន័យនេះ”។

សម្រាប់ប្រជាជនឃុំ Thanh Hoi ជារៀងរាល់ថ្ងៃឆ្លងកាត់ផ្លូវផែនទីស្តីពីអធិបតេយ្យភាពកោះសមុទ្រ ភាពស្រស់ស្អាតនៃផែនទីនីមួយៗ នៅតាមបណ្តោយផ្លូវបត់កាច់កុង ហាក់ដូចជារំលឹកពួគគេថា ត្រូវឆ្ពោះទៅកោះសមុទ្រតាមរយៈការងារជាក់ស្តែងនិងពោរពេញទៅដោយអត្ថន័យឲ្យបានច្រើនថែមទៀត។ ក្នុងពេលជាមួយគ្នានោះ លោក Nguyen Thanh Huyen នាយកមជ្ឈមណ្ឌលវប្បធម៌ ព័ត៌មានកីឡា នៃទីរួមស្រុក Tan Uyen ខេត្ត Binh Duong បានចាត់ទុកថា ការតាំងបង្ហាញផែនទីធ្វើពីវត្ថុធាតុសេរ៉ាមិចនៅឃុំ Thanh Hoi មិនត្រឹមតែរួមចំណែកផ្សព្វផ្សាយអំពីអធិបតេយ្យភាពកោះសមុទ្រវៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើតចំណុចភ្លឺសម្រាប់វិស័យទេសចរណ៍អេកូឡូស៊ីរបស់តំបន់។ មកដល់ទីនេះទស្សនាផ្លូវផែនទី ភ្ញៀវទេសចរហាក់ដូចជាមើលឃើញពីសាច់ស្រស់ឈាមស្រស់នៃមាតុប្រទេស ជាពិសេសតាមរយៈផ្លូវផែនទីនេះអប់រំ និងលើកកំពស់ការយល់ដឹងតសេចក្តីស្នេហាជាតិនិងការពារអធិបតេយ្យភាពសម្រាប់ជំនាន់កូនចៅក្រោយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ