ហាណូយ - ទីក្រុងដើម្បីសន្តិភាព
(VOVWORLD) - បន្ទាប់ពីក្លាយទៅជារដ្ឋធានីមក ថាំងឡុង-ហាណូយ ជានិច្ចកាលជានិមិត្តរូប ដ៏ខ្ពង់ខ្ពស់នៃស្មារតីតស៊ូប្រឆាំងនឹងខ្មាំងសត្រូវឈ្លានពានប្រកបដោយវីរភាព ហើយក៏ដូចជានិមិត្តរូបនៃឯកភាពនិងផែនមហាសាមគ្គីជាតិទាំងមូលផងដែរ។
ទេសភាពនៅតំបន់បឹង Hoan Kiem ទីក្រុងហាណូយ (រូបថត៖ Kientruc.vn) |
ក្នុងដំណើរការប្រវត្តិសាស្ត្រនៃការស្ថាបនានិងការពារប្រទេសជាតិ ថាំងឡុង-ហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម ជានិច្ចកាលជាកន្លែងដែលប្រមូលផ្ដុំរាល់ តម្លៃនិងប្រពៃណីដ៏ល្អប្រសើរបំផុតរបស់ប្រជាជាតិ។ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ១៩៩៩ អង្គការវប្បធម៌វិទ្យាសាស្ត្រនិងអប់រំរបស់អង្គការសហប្រជាជាតិ (UNESCO) បានប្រគល់កិត្តិនាម “ទីក្រុងដើម្បីសន្តិភាព” ជូនទីក្រុងហាណូយ។ នេះគឺជាការកត់សម្គាល់ចំពោះតម្លៃប្រវត្តិសាស្ត្រវប្បធម៌ប្រពៃណីក៏ដូចជាសមិទ្ធផលក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី និងបំណងប្រាថ្នាអំពីសន្តិភាពរបស់ប្រជាជនវៀតណាមផងដែរ។
បន្ទាប់ពីក្លាយទៅជារដ្ឋធានីមក ថាំងឡុង-ហាណូយ ជានិច្ចកាលជានិមិត្តរូប ដ៏ខ្ពង់ខ្ពស់នៃស្មារតីតស៊ូប្រឆាំងនឹងខ្មាំងសត្រូវឈ្លានពានប្រកបដោយវីរភាព ហើយក៏ដូចជានិមិត្តរូបនៃឯកភាពនិងផែនមហាសាមគ្គីជាតិទាំងមូលផងដែរ។ សាស្ត្រាចារ្យ គ្រូបង្រៀនប្រជាជនលោក Nguyen Quang Ngoc បានសង្កត់ធ្ងន់ ថា៖
“កម្រមានទីក្រុងណាលើពិភពលោកដែលត្រូវរងទុក្ខយ៉ាងខ្លាំងដោយ សង្គ្រាមបង្កឡើងដូចទីក្រុងហាណូយ អញ្ចឹងបានជា សន្តិភាពគឺជាបំណងប្រាថ្នា ដ៏ទទូចបំផុតរបស់ហាណូយ ហើយយើងត្រូវកសាងឡើងទីក្រុងដើម្បីសន្តិភាពមួយដោយគ្រប់តម្លៃ។”
ដោយមានឋានៈជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌នៃប្រទេស ទាំងមូល ថាំងឡុង-ហាណូយជាទីកន្លែងដែលប្រមូលផ្ដុំជនមានទេពកោសល្យ យ៉ាងច្រើនកុះករ។ ហើយតាមការពិតជាក់ស្ដែង ហាណូយបានពង្រីកសក្ដានុភាពនិងបញ្ញា ប្រកបដោយជោគជ័យ ដើម្បីសម្រេចបានសមិទ្ធផលជាបណ្ដើរៗ ហើយក្លាយទៅ ជាគោលដៅទេសចរណ៍គួរអោយទាក់ទាញចំពោះភ្ញៀវទេសចរទាំងជាតិនិង អន្តរជាតិ ក៏ដូចជាសក្តិសមនឹងកិត្តិនាមដ៏ថ្លៃថ្នូរដែលជាទីក្រុមដើម្បីសន្តិភាព។ សាស្ត្រាចារ្យ គ្រូបង្រៀនប្រជាជនលោក Nguyen Quang Ngoc បានអោយដឹង ថែមទៀតថា៖
“ហាណូយបានបង្ហាញអោយឃើញថា នេះជាទីក្រុងដើម្បីសន្តិភាពយ៉ាងពិត ប្រាកដ ព្រមទាំងជាទីក្រុងគំរូមួយនៃការអភិវឌ្ឍដើម្បីឆ្ពោះទៅពិភពលោកមួយ ដើម្បីសន្តិភាព។ ទីក្រុងដើម្បីសន្តិភាពមិនត្រឹមតែមានតម្លៃសម្រាប់តំបន់តែមួយ ប៉ុណ្ណោះទេ ថែមទាំងសម្រាប់មនុស្សលោកជឿនលឿនទាំងមូលទៀតផង”។
តំបន់នគរទំនើប Vinhomes នៅទីក្រុងហាណូយ (រូបថត៖ VOV) |
ក្នុងទសវត្សដំបូងនៃសតវត្សទី២១ ទីក្រុងហាណូយបានផ្លាស់ប្ដូរថ្មីពីមួយ ថ្ងៃទៅមួយថ្ងៃសំដៅបំពេញតម្រូវការក្នុងដំណាក់កាលអភិវឌ្ឍថ្មី។ នាសព្វថ្ងៃ ហាណូយ មានលក្ខណៈនៃទីក្រុងទំនើបមួយដោយមានអគារកប់ពពក មជ្ឈ មណ្ឌលពាណិជ្ជកម្ម និងនគរថ្មីៗជាច្រើន។ ទន្ទឹមនឹងនោះ ហាណូយនៅតែរក្សា បាននូវកេរ្តិ៍ដំណែលវប្បធម៌ប្រវត្តិសាស្ត្រ និងសំណង់ស្ថាបត្យកម្មបុរមបុរាណ នានា ដោយមានវត្តអារ៉ាមចំនួន៦០០កន្លែង តំបន់វិថីបុរាណ និងកេរ្តិ៍ដំណែល ប្រវត្តិសាស្ត្រវប្បធម៌ជាង៣០០ កន្លែង។ ប្រជាជនមិនត្រឹមតែមានមោទនភាព ចំពោះរដ្ឋធានីហាណូយប៉ុណ្ណោះទេ ថែមទាំងចំពោះប្រទេសវៀតណាមសុខសាន្ត ត្រាណ ស្និទ្ធស្នាល ស្រឡាញ់សន្តិភាពនិងមិត្តភាពទៀតផង។ ឋានៈរបស់វៀត ណាមត្រូវបានលើកឡើងកំពស់ថ្មីមួយ។
“ហាណូយនាបច្ចុប្បន្នរីកចម្រើនយ៉ាងខ្លាំងណាស់ ហើយជនហាណូយក៏ស្និទ្ធ ស្នាលផងដែរ។ យើងនៅតែរក្សាបាននូវលក្ខណៈវប្បធម៌ប្រពៃណីនានាក្នុងជីវ ភាពរស់នៅរបស់ជនជាតិវៀតណាម ដើម្បីអោយមិត្តភក្តិអន្តរជាតិឃើញថា ប្រជាជនវៀតណាមយើងមានភាពរួសរាយរាក់ទាក់ផង ព្រមទាំងស្រឡាញ់សន្តិ ភាពយ៉ាងពិតប្រាកដទៀតផង”។
ជាពិសេស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទីក្រុងហាណូយត្រូវបានជ្រើសរើសធ្វើជា កន្លែងដើម្បីរៀបចំព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក។ វាមិនមែនជាភាពចៃដន្យ ទេ ដែលទាំងអាមេរិកនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េសុទ្ធតែ ជ្រើសរើសទីក្រុងហាណូយជាទីកន្លែងដើម្បីរៀបចំកិច្ចប្រជុំកំពូលរវាងប្រធានា ធិបតីអាមេរិកលោក Donald Trump និងប្រធានស.ប.បកូរ៉េលោក Kim Jong-un។ ប្រការនេះមានន័យថា កិច្ចប្រជុំដើម្បីសន្តិភាព ត្រូវបានរៀបចំឡើងនៅទីក្រុង ដើម្បីសន្តិភាព។ សាស្ត្រាចារ្យបណ្ឌិតលោក Duong Van Quang បានអោយដឹងថា៖
“ប្រការនេះបានបង្ហាញនូវភាពជោគជ័យនៃគោលមាគ៌ាកិច្ចការបរទេសនិង ធ្វើសមាហរណកម្មអន្តរចាតិរបស់វៀតណាម ព្រមទាំងបង្ហាញនូវកិត្យានុភាព របស់វៀតណាមនិយាយរួម ក៏ដូចជាសមត្ថភាពរៀបចំនិងធានាសុវត្ថិភាពសម្រាប់ កិច្ចប្រជុំសំខាន់មួយរបស់ទីក្រុងហាណូយនិយាយដោយឡែក។ នេះជាជ័យជំនះ មួយនៃគោលមាគ៌ាការទូតប្រកបដោយសន្តិភាពរបស់វៀតណាម”។
ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ ទីក្រុហាណូយជារដ្ឋធានីតែមួយគត់ក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិកដែលទទួលបានពានរង្វាន់ “ទីក្រុងដើម្បីសន្តិភាព”។ នោះគឺជា កិត្តិយសផងហើយក៏ជាការសាកល្បងទៀតផងដើម្បីអោយហាណូយត្រូវខិតខំ ប្រឹងប្រែងដោយឥតឈប់ឈរថែមទៀត ដើម្បីអភិរក្សនិងពង្រីកតម្លៃនៃពានរង្វាន់នេះ សំដៅបង្កើតឡើងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍនាអនាគត ក៏ដូចជា ឆ្ពោះទៅរកពិភពលោកមួយប្រកបដោយសុខសន្តិភាពផងដែរ៕