អញ្ជើញទស្សនាតំបន់ "ល្អាងភ្នំភាគពាយ័ព្យល្អឯក" Pu Sam Cap

(VOVWORLD) - Pu Sam Cap គឺជាតំបន់ល្អាងភ្នំដ៏ល្បីល្បាញរបស់ខេត្ត Lai Chau ។ គោលដៅនេះ មានរស្សនាមថា "ល្អាងភ្នំភាគពាយ័ព្យល្អឯក" ជាមួយល្អាងភ្នំធំតូចជាង ១០ ក្នុងនោះមានល្អាងស្នូលចំនួន ៣ គឺ៖ : Thiên Môn, Thiên Đường និង Thủy Tinh ។ Pu Sam Cap មានសម្រស់រហោស្ថាន អាថ៌កំបាំង ហើយមានភាពទាក់ទាញពិសេសសម្រាប់អ្នកដែលស្រលាញ់ការរុករក និងស្វែងយល់ពីធម្មជាតិ។
អញ្ជើញទស្សនាតំបន់ អញ្ជើញទស្សនាតំបន់ "ល្អាងភ្នំភាគពាយ័ព្យល្អឯក" Pu Sam Cap (រូបថត៖ Xuan Loc) |

តំបន់ល្អាងភ្នំដ៏អស្ចារ្យមានទីតាំងស្ថិតនៅជ្រៅក្នុងបាតភ្នំ ដែលត្រូវបានប្រជាជនរកឃើញនៅពេលទៅកាប់ឆ្កាវាលស្រែចាប់ពីខែកក្កដា ឆ្នាំ ២០០៦។ Pu Sam Cap ស្ថិតនៅកំពស់ ១៣០០ ទៅ ១៧០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ហើយត្រូវបានប្រជាជនក្នុងតំបន់ចាត់ទុកថាជាកំណប់ដ៏អស្ចារ្យ ដែលជាផលិតផលដ៏ល្អឥតខ្ចោះរបស់ធម្មជាតិ។ យោងទៅតាមការវាយតម្លៃជាច្រើនបានឲ្យដឹងថា Pu Sam Cap មានសម្រស់មិនចាញ់ល្អាងភ្នំល្បីៗដូចជា៖ ល្អាង Phong Nha - Ke Bang (Quang Binh); ល្អាង Thien Duong (Quang Ninh); ល្អាង Huong Tich (ហាណូយ)។ លោក Le Van Tranh កម្មាភិបាលមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lai Chau បានឲ្យដឹងថា៖

“តំបន់រមណីយដ្ឋានល្អាងភ្នំ Pu Sam Cap មានចម្ងាយ ៦ គីឡូម៉ែត្រពីទីក្រុង Lai Chau តាមផ្លូវពីទីក្រុងទៅកាន់ស្រុក Sin Ho ។ Pu Sam Cap តាមភាសាថៃមានន័យថាភ្នំបីមានន័យថាភ្នំបីត្រួតលើគ្នា។ ក្នុងនោះ មានល្អាងភ្នំធំៗចំនួន ៣ គឺ ល្អាងភ្នំ៖ Thien Duong, Thien Mon និង Thuy Tinh។ បច្ចុប្បន្ន ខេត្ត Lai Chau កំពុងធ្វើអាជីវកម្មទេសចរណ៍នៅល្អាងភ្នំចំនួន ២ គឺ Thiên Môn និង Thiên Đường ផងដែរ”។

ពីជើងភ្នំដើរតាមកាំជណ្តើរឡើងពីរបីរយម៉ែត្រ គឺជាច្រកចូលរូងភ្នំ Thien Mon ដែលជាគោលដៅដំបូងក្នុងដំណើរស្វែងយល់ Pu Sam Cap។ឈរនៅលើក្លោងទ្វារចូលរូងភ្នំ ហើយក្រឡេកមើលចុះក្រោម ភ្ញៀវទេសចរនឹងឃើញសម្រស់រហោស្ថាន និងអាថ៌កម្បាំងរបស់ល្អាងភ្នំជ្រៅមួយ។ ឈរនៅបាតល្អាងភ្នំ Thien Mon ភ្ញៀវទេសចរហាក់ដូចជាបានចូលទៅក្នុងពិភពនៃស្នាដៃសិល្បៈដ៏រស់រវើកដែលធម្មជាតិបានបង្កើតឡើងអញ្ចឹង។ សសរអាចុតសិលាព្យួរចុះពីពិដានរូងភ្នំ ហើយងើបឡើងពីក្រោមដីតគ្នារកេតរកូតដូចជាទេសភាពព្រៃភ្នំភាគពាយ័ព្យខ្នាតតូចអញ្ចឹង។ អាស្រ័យលើការស្រមើស្រមៃរបស់ភ្ញៀវទេសចរម្នាក់ សសរអាចុតលិលាមានរូបរាងខុសៗគ្នា។ 

ចំណុចកណ្តាលរបស់ល្អាងភ្នំគឺក្លោងទ្វារខ្ពស់និងធំទូលាយ ដែលមានផ្ទៃដីរហូតដល់ ៦ ០០០ ម៉េត្រការេ ហើយផ្ទៃខឿនល្អាងគឺរាបស្មើរ។ ជាពិសេសនៅចុងបញ្ចប់ល្អាងភ្នំ ទេសភាពស្រស់ស្អាត និងអស្ចារ្យប្រៀបប្រដូចជាព្រះរាជវាំង ដែលមានសសរអាចុតសិលាធំៗ។ លោក Tranh បានឲ្យដឹងថែមទៀតថា៖

“ល្អាងភ្នំ Thien Mon មានរចនាសម្ព័ន្ធភូគព្ភសាស្ត្របុរមបុរាណ។ ទន្ទឹមនឹងនោះ ក៏មានការបង្កើតភូគព្ភសាស្ត្រថ្មីៗដែលកំពុងស្ថិតក្នុងដំណើរការនៃកកើត។ បាតល្អាងភ្នំធំទូលាយ ដែលអាចផ្ទុកមនុស្សបានរាប់ពាន់នាក់។ ពិដានល្អាងភ្នំមានកម្ពស់ខ្ពស់បំផុតប្រមាណពី ៥០ ទៅ ៦០ ម៉ែត្រ។ ក្នុងនោះមានសសរអាចុតសិលាចដ៏ពិសេសជាច្រើន”។

ចាកចេញពីល្អាងភ្នំ Thien Mon គឺជាផ្លូវទៅកាន់ល្អាងភ្នំ Thien Duong ដែលជាគោលដៅទីពីរនៃតំបន់រមណីយដ្ឋាន Pu Sam Cap ។ ល្អាងភ្នំ Thien Duong ត្រូវបានប្រៀបប្រដូចជាដែនដីទេពអប្សរ ពោលគឺស្ងប់ស្ងាត់ និងអាថ៌កំបាំង។ នៅជិតច្រកចូលល្អាងភ្នំ រូបភាពដំបូងដែលភ្ញៀវទេសចរជួបប្រទះគឺដុំអាចុតសិលារាងដូចសត្វតោអង្គុយដ៏អង់អាច។ឈរនៅលើខឿនល្អាងភ្នំហើយមើលទៅលើ លោកអ្នកនឹងមានអារម្មណ៍ភ្ញាក់ផ្អើលចំពោះលំហដ៏ធំទូលាយនៅខាងក្នុង។ ក្នុងបាតល្អាងភ្នំក៏មានបឹងទឹកថ្លាមួយ ហើយនៅកណ្តាលបឹងគឺជាប្រាង្គពេជ្រលេចធ្លោ ដែលបង្កើតឡើងពីស្រទាប់អាចុតសិលាខ្ពស់ៗ។

អញ្ជើញទស្សនាតំបន់ អញ្ជើញទស្សនាតំបន់ "ល្អាងភ្នំភាគពាយ័ព្យល្អឯក" Pu Sam Cap (ប្រភព៖ ព័ត៌មានអេឡិចត្រូនិច Lai Chau)

យោងតាមក្រុមអ្នកស្រាវជ្រាវ ដោយមានស្រទាប់អាចុតសិលាត្រួតលើគ្នាតាមរយៈ ការកកើតភូគព្ភសាស្ត្រ រយៈពេលបង្កើតសសរថ្មគឺមានរាប់លានឆ្នាំហើយ។ ជាពិសេស ជីវភាពរបស់បងប្អូននៅតំបន់ខ្ពស់ភូមិភាគពាយ័ព្យ ហាក់ដូចជាត្រូវបានបង្ហាញយ៉ាងរស់រវើកនៅក្នុងរូងភ្នំ Thien Duong។ នៅលើច្រាំងភ្នំគឺជាអាចុតសិលាដែលបានរៀបជាជាន់នីមួយៗ ប្រៀបប្រដូចជាវាលស្រែជម្រាលភ្នំក្នុងរដូវប្រមូលផល។ នៅជើងភ្នំ និងខឿនល្អាងភ្នំគឺជាសសរអាចុតសិលាតូចៗ ប្រៀបប្រដូចជាប្រជាកសិករឧស្សាហ៍ព្យាយាមធ្វើស្រែចម្ការ។ លោក Do Duc Thanh មកពីទីក្រុង Lai Chau បានឲ្យដឹងថា៖

“ល្អាងភ្នំនីមួយៗមានសម្រស់ស្រស់ស្អាតដាច់ដោយឡែក។ ក្រៅពីតម្លៃវប្បធម៌អត្ថន័យ និងប្រភពដើមនៃល្អាងភ្នំនីមួយៗ វាក៏ជាសក្ខីភាពនៃសកម្មភាព បរិយាកាសរស់នៅរបស់ប្រជាជនក្នុងតំបន់តាំងពីយូរយារណាស់មកហើយ។ តំបន់Pu Sam Cap ប្រៀបប្រដូចជាខែលមួយតភ្ជាប់ជាមួយជួរភ្នំ Hoang Lien Son ព័ទជំវិញទីក្រុង Lai Chau អញ្ចឹងដែរ”។

រួមជាមួយនឹងល្អាងភ្នំ Thien Mon, Thien Duong ក៏មានល្អាងភ្នំ Thuy Tinh ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ល្អាងភ្នំ Thuy Tinh មិនទាន់ត្រូវបានគេសិក្សា និងធ្វើអាជីវកម្មឡើយ ព្រោះសណដ្ឋានដីជំវិញល្អាងភ្នំនេះគឺគ្រោះថ្នាក់ណាស់ ដោយស្ថិតនៅលើដីខ្ពស់នៃតំបន់ល្អាងភ្នំ Pu Sam Cap ។ ប្រជាជនក្នុងតំបន់ជឿជាក់ថាល្អាងភ្នំ Thuy Tinh ប្រហែលស្រស់ស្អាតដូចល្អាងភ្នំ Thien Duong អញ្ចឹង។ នៅពេលដែលរង់ចាំការសិក្សាល្អាងភ្នំ Thuy Tinh ភ្ញៀវទេសចរអាចស្វែងយល់ល្អាងភ្នំផ្សេងៗរបស់តំបន់ Pu Sam Cap ។ ប្រការដ៏គួរឱ្យចាប់អារម្មណ៍ និងអាថ៌កំបាំងជាច្រើនរបស់"ល្អាងភ្នំភាគពាយ័ព្យល្អឯក" កំពុងរង់ចាំភ្ញៀវអញ្ជើញមកស្វែងយល់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ